ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​គ្រូ​ចៅអធិការនិមន្ត​ចុះ​​អប់រំ​ផ្លូវ​កាយ និង​ផ្លូវចិត្ត​ដល់​យុវជន​ផ្តាច់​គ្រឿងញៀ.ន

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ដែល​ផ្តាច់​សា​ធាតុ​ញៀន​ចំនួន​១១៩​នាក់​ត្រូវ​បាន​ព្រះ​គ្រូ​ចៅអធិការ​មាន​សង្ឃដីការ​អប់រំ​ផ្លូវ​កាយ និង​ផ្លូវចិត្ត ព្រមទាំង​នាំ​អំណោយ​មក​ប្រគល់​ជូន​ទីបញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​១១ មីនា ឆ្នាំ​២០២០ ។ លោក​វរៈសេនីយ៍ទោ…

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ដែល​ផ្តាច់​សា​ធាតុ​ញៀន​ចំនួន​១១៩​នាក់​ត្រូវ​បាន​ព្រះ​គ្រូ​ចៅអធិការ​មាន​សង្ឃដីការ​អប់រំ​ផ្លូវ​កាយ និង​ផ្លូវចិត្ត ព្រមទាំង​នាំ​អំណោយ​មក​ប្រគល់​ជូន​ទីបញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​១១ មីនា ឆ្នាំ​២០២០ ។

លោក​វរៈសេនីយ៍ទោ អ៊ុ សា​ខន នាយករង​សេនាធិការ​កងរ​ជា​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​មាន​ប្រសាសន៍​ថា តំណាង​ឱ្យ​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត សូម​ជម្រាប​ពី​មណ្ឌល​អប់រំ​ស្តារ​នីតិសម្បទា​យុវជន​ផ្តាច់​សារធាតុ​ញៀន​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ។

លោក​បាន​បញ្ជាក់​ថា លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​កសាង​អគារ​មណ្ឌល​មណ្ឌល​អប់រំ​ស្តារ​នីតិសម្បទា​យុវជន​ផ្តាច់​សា​ធារ​តុ​ញៀន​នេះ​ឡើង​កាលពី​ឆ្នាំ​២០០២ រហូត​ដល់​ពេល​នេះ​យុវជន​បន្សាប​គ្រឿងញៀន​មាន​ចំនួន​សរុប​៤.០៨៧​នាក់ ផ្តាច់​សា​ធាតុ​ញៀន​ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​មាន​ចំនួន​៣.៩៦៨​នាក់ ខណៈ​អ្នក​នៅ​កំពុង​អប់រំ​ដើម្បី​ផ្តាច់​សា​ធាតុ​ញៀន​មាន​ចំនួន​១១៩​នាក់​។

លោក គង់ រិ​ទ្ធា ប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧​ក្រុង​ប៉ោយ​ប៉ែ​ត​សាខា​ខេត្តបន្ទាយមានជ័យ​មាន​ប្រសាសន៍​ថា ជា​ការ​ណែនាំ​ពី​លោក ម៉ឹង ពន្លក ប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ និង​លោក ចៅ ជី​អាន ប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧​សាខា​ខេត្តបន្ទាយមានជ័យ ហើយ​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧​ក្រុង​ប៉ោយ​ប៉ែ​ត រួម​ជា​ព្រះ​គ្រូ​សរណ​វិចិត្រ​ធម្ម ហឿ​ម សុ​វ​ណ្ណា​រ៉ា ទីប្រឹក្សា​សម្តេចព្រះ​អគ្គ​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស ទទួល​បន្ទុក​ផ្សព្វផ្សាយ​ព្រះពុទ្ធ​សាសនា​និង​សង្គម និង​ជា​ព្រះ​គ្រូ​ចៅអធិ​ការ​វត្ត​គី​រី​ធម្មរាជ​(​ហៅ​វត្ត​ភ្នំ​តា​រូង​តា​រាជ​) នៅ​ខេត្ត​កំពង់​ឆ្នាំ និង​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​បាន​បញ្ជាក់​ថា ក្នុង​ឱកាស​សំណេះសំណាល និង​ពិធី​អប់រំ​ផ្លូវចិត្ត និង​ផ្លូវ​កាយ​ដល់​យុវជន​បន្សាប​គ្រឿង​​ញៀន​នៅ​មណ្ឌល​អប់រំ​ស្តារ​នីតិសម្បទា​យុវជន​ផ្តាច់​សា​ធារ​តុ​ញៀន​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​នាំ​យក​អំណោយ​ប្រគល់​ជូន​សម្រាប់​ផ្គត់ផ្គង់​ដល់​យុវជន​កំពុង​បន្សាប​គ្រឿងញៀន​ចំនួន​១១៩​នាក់​។ អំណោយ​ទាំងអស់​រួម​មាន អង្ករ​ចំនួន​១០០​កា​រ៉ុ​ង ក្នុង​១​កា​រ៉ុ​ង​ស្មើ​នឹ​២៥​គីឡូក្រាម ត្រីខ​១០០​យួរ មី​១០០​កេស ទឹកត្រី​១០០​យួរ ទឹកស៊ីអុី​វ​១០០​យួរ អំបិលអី​យ៉ូត​១០០​កញ្ចប់ ស្កសរ​១០០​គីឡូក្រាម ឆៃប៉ូវ​១០០​ថង់​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ