ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​សភា​អា​មេ​រិ​ក​៥​រូប ​សង្ស័យ​ឆ្លង​វីរុស

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ​ត្រាំ ​បាន​សន្យា​នា​ថ្ងៃ​ទី​៩ ខែ​​មីនា ឆ្នាំ ២០២០ ពី​បណ្ដា​វិធានការ​ទ្រង់ទ្រាយ​ធំ​នានា…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ​ត្រាំ ​បាន​សន្យា​នា​ថ្ងៃ​ទី​៩ ខែ​​មីនា ឆ្នាំ ២០២០ ពី​បណ្ដា​វិធានការ​ទ្រង់ទ្រាយ​ធំ​នានា ដើម្បី​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច ប្រឈម​មុខ​នឹង​បណ្ដា​ផល​វិបាក​នៃ​ការ​ឆ្លង​រាលដាល​វីរុស​ COVID-19 ។

ពី​ដំបូង​ហាក់​មើល​ស្រាល​ចំពោះ​ការ​ឆ្លង​វីរុស​នោះ​នៅ​សហរដ្ឋអាមេរិក ពេល​នេះ​លោក​ត្រាំ​ខ្លួនឯង ក៏​​ធ្លាប់​នៅ​ជាប់​ជិតដិត​គ្នា​ជាមួយ​បណ្ដា​សមាជិក​សភា​ដែល​សង្ស័យ​ឆ្លង​វីរុស តែ​ពុំ​ទាន់​លេច​រោគ​សញ្ញា​ទេ​។

សមាជិក​សភា​មួយ​រូប​នា​ថ្ងៃ​ទី​៩ ខែ​មីនា បាន​ជិះ​ក្នុង​យន្តហោះ​ប្រធានាធិបតី​ AIR FORCE ONE​របស់​លោក​ត្រាំ រួច​សមាជិក​សភា​១​រូប​ទៀត​បាន​អមដំណើរ​លោក ក្នុង​ឱកាស​នៃ​ទស្សនកិច្ច​ផ្លូវ​ការ​មួយ​កាលពី​ថ្ងៃ​ទី​៧​មីនា​។

​ទោះបី​លោក​ធ្លាប់​នៅ​ជាប់​ជិត​គ្នា​ជាមួយ​សមាជិក​សភា នៃ​គណបក្ស​សាធារណរដ្ឋ​ទាំង​២​រូប​សង្ស័យ​ឆ្លង​ក្ដី ក៏​លោក​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នា​សេត​វិមាន​ពុំ​បាន​ប្រាប់​ថា តើ​លោក​មានបាន​ធ្វើតេស្ត ក្រែង​ឆ្លង​វីរុស​នោះ​ដែរ​ឡើយ​?

សមាជិក​សភា​អា​មេ​រិ​ក​៥​រូប ក្នុង​នោះ​មាន​សមាជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋ ២​រូប ដែល​ធ្វើ​ដំណើរ​អម​លោក​ត្រាំ​រយៈពេល​ប៉ុន្មាន​ថៃ្ង​ចុង​ក្រោយ​នេះ បា​នប​ង្ខាំង​ខ្លួនឯង​ដោយ​ស្ម័គ្រចិត្ត​នៅ​ដាច់​ពី​គេ​កាលពី​ថ្ងៃ​ទី​៩ ​មីនា ក្រោយ​ពី​សង្ស័យ​ឆ្លង​វីរុស​តែ​ពុំ​ទាន់​មាន​រោគ​ស​ញ​៕ ដកស្រង់​ចេញ​ពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ