គ្រាន់តែទិញឌីសចម្រៀងអាចណាត់តារាចម្រៀងជប៉ុនដើរលេងបាន
រាជធានីភ្នំពេញ ៖ អ្នកគាំទ្រទាំងអស់មានឱកាសណាត់ជួបជាមួយសមាជិកនៃក្រុមតារាចម្រៀងនារីជប៉ុន Aell តែត្រូវចំណាយប្រាក់២.៧០០ដុល្លារ ទិញឌីសចម្រៀងរបស់ពួកនាង ។

អ្នកចាត់ការទូទៅប្រចាំក្រុមចម្រៀង Aell ឱ្យដឹងថា អ្នកគាំទ្រមានឱកាសណាត់ជួបជាមួយតារាណាម្នាក់ ដែលគេចូលចិត្តតាមរយៈការទិញឌីសចម្រៀងដែលក្នុង១បន្ទះថ្លៃ២៧ដុល្លារ។ បើអ្នកគាំទ្រទិញឌីសចម្រៀង៣០បន្ទះ គេអាចជ្រើសរើសសមាជិកម្នាក់ក្នុងចំណោម៤នាក់ ឱ្យទៅចម្អិនម្ហូបនៅផ្ទះរបស់ខ្លួនបាន ។
បើទិញឌីសចម្រៀង៥០បន្ទះ ពួកគេអាចច្រៀងខារ៉ាអូខេជាមួយសមាជិកដែលខ្លួនចូលចិត្តជាច្រើនម៉ោង ។ ទិញឌីសចំនួន១០០បន្ទះ អាចណាត់ជួបពិសេសជាមួយសមាជិកណាម្នាក់ដែលពួកគេស្រឡាញ់ និងអាចដើរកម្សាន្តជាមួយគ្នាទៀតផង។ អ្នកគាំទ្រមួយចំនួនរិះគន់ថា នេះជាការទាញយកប្រជាប្រិយភាពតាមរយៈសម្រស់ និងមើលងាយដល់វិស័យសិល្បៈចម្រៀង ៕
ចែករំលែកព័តមាននេះ