ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! បំបែកសំណុំរឿង​ទូក​នេសាទ​១​គ្រឿង​បាត់​មនុស្ស​៣​នាក់​បាន​ហើយ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ករណី​ទូក​នេសាទ​មួយ​គ្រឿង​ដែល​បាន​បាត់​មនុស្ស​ចំនួន​៣​នាក់​នៅ​លើ​ទូក​នោះ បន្ទាប់​មក​ក៏​រក​ឃើញ​សព​មនុស្ស​២​នាក់ ហើយ​​នៅ​បាត់​ខ្លួន​ម្នាក់​ទៀត តាម​ពិត​នោះ​គឺជា​រឿង​ឃាតកម្ម​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ម្នាក់​ជា​កម្មករ​ទូក​នេសាទ​លើ​ទូក​ជាមួយ​គ្នា ហើយ​បច្ចុប្បន្ន​ជនសង្ស័យ​រូប​នេះ​ត្រូវ​នគរបាល​ចាប់ខ្លួន​បាន​ហើយ ក្រោម​កិច្ចសហការ​រួម​គ្នា​រវាង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ និង​នគរបាល​ខេត្តព្រៃវែង…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ករណី​ទូក​នេសាទ​មួយ​គ្រឿង​ដែល​បាន​បាត់​មនុស្ស​ចំនួន​៣​នាក់​នៅ​លើ​ទូក​នោះ បន្ទាប់​មក​ក៏​រក​ឃើញ​សព​មនុស្ស​២​នាក់ ហើយ​​នៅ​បាត់​ខ្លួន​ម្នាក់​ទៀត តាម​ពិត​នោះ​គឺជា​រឿង​ឃាតកម្ម​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ម្នាក់​ជា​កម្មករ​ទូក​នេសាទ​លើ​ទូក​ជាមួយ​គ្នា ហើយ​បច្ចុប្បន្ន​ជនសង្ស័យ​រូប​នេះ​ត្រូវ​នគរបាល​ចាប់ខ្លួន​បាន​ហើយ ក្រោម​កិច្ចសហការ​រួម​គ្នា​រវាង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ និង​នគរបាល​ខេត្តព្រៃវែង សម្រប​សម្រួល​ផ្លូវច្បាប់​ពី​អយ្យការ​អម​សាលាដំបូង​ខេត្ត​។

បើ​តាម​លោក ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត បានឱ្យ​ដឹង​ថា ករណី​ខាងលើ​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២០ នៅ​លើ​ផ្ទៃសមុទ្រ​ជិត​កោះ​ថាស ក្នុង​ខេត្ត​ព្រះ​សីហ​នុ​។

ប្រភព​ដដែល​បន្ត​ថា ជនសង្ស័យ​ចាប់ខ្លួន​បាន​ខាងលើ​ឈ្មោះ ធី វណ្ណៈ ហៅ​ណា​ក់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ចាម ឃុំ​ពោធិ៍ ស្រុក​ស៊ី​ធរ​កណ្ដាល ខេត្ដព្រៃវែង ។ ចំណែក​ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត ទី​១-​ឈ្មោះ ប៊ុ​ន បូ​រ៉ា ភេទ​ប្រុស ជា​កូនដៃ​ទូក មានស្រុក​កំណើត​ភូមិ​-​ឃុំ​ជា​មូ​យ​នឹង​ជនសង្ស័យ ។ ទី​២-​ឈ្មោះ ហែម ពឿ​ន ភេទ​ប្រុស ជា​តៃកុង​ទូក មាន​ស្រុក​កំណើត​ភូមិ​ត្រពាំង​ព្រីង​ខាងជើង ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ខេត្ដកំពត (​ជន​រង​គ្រោះ​ទាំង​២​ត្រូវ​បាន​គេ​រក​ឃើញ​លើ​ផ្ទៃសមុទ្រ​ជា​បន្តបន្ទាប់​ក្រោយ​កើតហេតុ​នេះ​)​។

លោកស្នងការ​នគរបាល​ខេត្ត​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ថា នៅ​ថ្ងៃ​កើតហេតុ ម៉ោង​ប្រហែល​១១​និង​៣០​នាទី​ព្រឹក ខ្លួន​បាន​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ហួស​កម្រិត​។ ហើយ​ក្រោយ​ពេល​អូស​មង​បាន​ពីរ​ដៃ ខ្លួន​ក៏​យក​ញញួរ​វាយ​ទៅ​លើ​តៃកុង​ទូក​ចំនួន​២​ញញួរ និង​រុញ​ទម្លាក់​ទឹកតែ​ម្តង បន្ទាប់​មក​ដោយសារ​តែ​ខ្លួន​ភ័យ​ខ្លាច​កូនដៃ​ទូក​ម្នាក់​ដែល​នៅ​សល់ ហើយ​ក៏​ជា​អ្នក​ភូមិ​នឹង​គ្នា​ផង​នោះ ដោយ​ខ្លាច​រូបគេ​រាយការណ៍​ជូន​សមត្ថកិច្ច ខ្លួន​ក៏​យក​កាំបិត​​កាប់​ទៅ​លើ​កូនដៃ​ទូក​ឈ្មោះ ប៊ុ​ន បូ​រ៉ា ត្រូវ​សៀត​ថ្កា​១​កាំបិត រួច​រុញ​ទម្លាក់​ទឹក​ដូច​គ្នា ទើប​ខ្លួន​បើកទូក​ទៅ​ទុក​នៅ​ជិត​ដីគោក ហើយ​ក៏​បាន​គេចខ្លួន​ទៅ​ឯ​ខេត្តព្រៃវែង​បាត់​ទៅ​។

ក្រោយ​ចម្លើយ​សារភាព​របស់​ជន​រង​គ្រោះ​ខាងលើ​ហើយ បច្ចុប្បន្ន​នេះ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថ​កិច្ច​នាំ​ពី​ខេត្តព្រៃវែង មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី និង​បញ្ជូន​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ