ទីបំផុតស្មាតហ្វូនអេក្រង់ល្អឯកក្នុងយុគ សម័យ 5G គឺ OPPO Find X2 Pro មានលក់នៅកម្ពុជាហើយ !
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ផ្អាកចេញស្មាតហ្វូនជំនាន់ក្រោយ OPPO ត្រកូល Find ជាង 2 ឆ្នាំ ស្រាប់តែក្រុមហ៊ុន…
រាជធានីភ្នំពេញ ៖ ផ្អាកចេញស្មាតហ្វូនជំនាន់ក្រោយ OPPO ត្រកូល Find ជាង 2 ឆ្នាំ ស្រាប់តែក្រុមហ៊ុន…
រាជធានីភ្នំពេញ ៖ ផ្អាកចេញស្មាតហ្វូនជំនាន់ក្រោយ OPPO ត្រកូល Find ជាង 2 ឆ្នាំ ស្រាប់តែក្រុមហ៊ុន OPPO ដាក់សម្ពោធស្មាតហ្វូនលំដាប់កំពូលដែលបំពាក់អេក្រង់ទំនើបឈាន មុខក្នុងយុគសម័យ 5G គឺ OPPO Find X2 Pro នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ កាលពីរសៀលថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០២០ មកនេះ ។
វត្តមានស្មាតហ្វូនលំដាប់កំពូលស៊េរីថ្មី Find X2 Pro ជាមួយនឹងរូបរាងដ៏សែនល្អឥតខ្ចោះ និងអេក្រង់ទំនើបឈានមុខ បានកំពុងអង្រួនបេះដូងអ្នកគាំទ្រ ម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវ កម្ម ម្ចាស់ហាង ដៃគូសហការ តារាល្បីៗ និងប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងកម្មវិធីសម្ពោធទាំង មូលឲ្យជជែកចង់ដឹងតម្លៃពិតរបស់វា ។
ជាការពិតណាស់ អេក្រង់បានដើរតួនាទីយ៉ាងសំខាន់បំផុតសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន ទូទាំងពិភពលោក អាស្រ័យហេតុនេះទើបក្រុមហ៊ុន OPPO ងាកមកចំណាយពេល និង ថវិកាយ៉ាងច្រើនសម្រាប់រុករក និងផលិតនូវស្មាតហ្វូនស៊េរីថ្មីដែលបំពាក់នូវអេក្រង់ល្អឯក ដូចជា OPPO Find X2 Pro នេះជាដើម ។
ស្មាតហ្វូន Find X2 Pro មានអេក្រង់កោងលាតគ្មានគែម ល្បឿន Refresh Rate កម្រិតកំ ពូល 120 ហឺតរលូនឥតទាក់ និងកម្រិតបង្ហាញកំពូលច្បាស់ QHD+(3K) Dynamic AMOLED ជាមួយពណ៌ធម្មជាតិរស់រវើក ១ពាន់លានពណ៌ ដែលនឹងផ្តល់នូវបទពិសោធន៍ និងបដិវត្តន៍ថ្មីសម្រាប់ការទស្សនាជាមួយពណ៌ត្រជាក់ភ្នែក រលូន ភ្លឺច្បាស់ល្អ និងមានផា សុកភាព ។
ជាពិសេសអេក្រង់ Find X2 Pro មានល្បឿនប៉ះបញ្ជា 240 ហឺត សម្គាល់ការប៉ះបញ្ជារហ័ស ទាន់ចិត្តតែម្តង ល្អបំផុតសម្រាប់អ្នកចូលចិត្តលេងប្រកួតហ្គេមកម្សាន្តអារម្មណ៍តាមអនឡា ញ ធានាថាដឹងតែឈ្នះគេតែម្តង ។ ម្យ៉ាងវិញទៀតអ្នកប្រើប្រាស់នឹងមិនព្រួយបារម្ភរឿងចុក រោយភ្នែក ឬកើតជំងឺភ្នែក ដោយសារចំណាយពេលយូរលើអេក្រង់ទូរស័ព្ទ សម្រាប់បំពេញ ការងារ ទស្សនាវីដេអូខ្សែភាពយន្ត ព័ត៌មាន ឬការកម្សាន្តផ្សេងៗ ព្រោះអេក្រង់របស់ស្មាត ហ្វូនលំដាប់កំពូល OPPO Find X2 Pro ទទួលបានវិញ្ញាបនបត្រផ្នែកសុខភាពភ្នែកជាផ្លូវ ការពីស្ថាប័នភ្នែកដែលមានបទពិសោធន៍ជិត ១៥០ ឆ្នាំ របស់ប្រទេសអាល្លឺម៉ង់ TÜV Rheinland ។
រឹតតែគួរឲ្យចាប់អារម្មណ៍ OPPO Find X2 Pro ត្រូវបានរចនាយ៉ាងល្អប្រណីតជាមួយនឹង ជម្រើសពីរពណ៌ គឺពណ៌ខ្មៅខាប់ ប្រភេទសេរ៉ាមិចសុទ្ធ និងពណ៌ទឹកក្រូច ប្រភេទស្បែក គុណភាពខ្ពស់ មិនប៉ះព៉ាល់បរិស្ថាន, ការពារទឹក និងប្រេង, មានកាមេរ៉ាក្រោយបីគ្រាប់ ដែលកាមេរ៉ាមេមានទំហំ 48 មេហ្គាភីកស៊ែល ជាកាមេរ៉ាលំដាប់អាជីព 12bit(ប៊ីត ប្រើ ប្រាស់សេនស័រ Sony IMX689 ឈានមុខគេ បំពាក់បច្ចេកវិទ្យាទប់លំនឹងមួយគូ (OIS+EIS) អាចផលិតរូបភាពច្បាស់ស្អាតល្អនៅពេលយប់ និងថតវីដេអូ HDR ដំណោះស្រាយល្អ បំផុតសម្រាប់ការកុងពន្លឺ កាមេរ៉ាទី 2 ទំហំ 48 មេហ្គាភិកស៊ែល អាចថតរូបបែប Macro និងប្លង់ទូលាយ 120 ដឺក្រេ មានស្ថេរភាព ទប់លំនឹងល្អឥតខ្ចោះ និង កាមេរ៉ាទី 3 ទំហំ 13 មេហ្គាភិកស៊ែល ជាមេរ៉ាហ្សូមបានប្រវែងវែង 10x Hybrid Zoom និង 60x Digital Zoom ។
OPPO Find X2 Pro ប្រើប្រាស់បន្ទះឈីប 5G ខ្នាតកំពូល Snapdragon 865 អមដោយរ៉េម យក្ស 12GB ប្រភេទ LPDDR5 និងអង្គផ្ទុកទិន្នន័យ 512GB ប្រភេទ UFS3.0 ដំណើរការ ដោយ ColorOS 7.1 (Android 10) ភ្ជាប់មកជាមួយនឹងមុខងារតន្ត្រីបន្ធូរអារម្មណ៍ OPPO Relax និងកម្មវិធីកែសម្រួលវីដេអូ Soloop2.0 អាចទ្រទ្រង់បច្ចេកវិទ្យា 5G មានថាមពលថ្ម 4260mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 65W SuperVOOC2.0 (សាកថ្ម 15 នាទី បានថាមពល 60%) ។ ជាពិសេសមានបច្ចេកវិទ្យាការពារទឹក IP68 ស្កេនក្រយៅដៃលើ អេក្រង់សុវត្ថិភាពបំផុត Wi-Fi ជំនាន់ទី 6 ទាញល្បឿនអ៊ីនធឺណែតលឿនជាងគេ និងបច្ចេក វិទ្យា Dolby Atmos សំឡេងបែប Stereo ពីរោះរណ្តំចិត្ត ។
សម្រាប់អតិថិជនដែលចាប់អារម្មណ៍អាចធ្វើការកក់ទុកមុន OPPO Find X2 Pro មានតម្លៃ ត្រឹមតែ 1299$ ហើយសម្រាប់អតិថិជនដែលចាប់អារម្មណ៍អាចធ្វើការកក់ទុកមុនចាប់ពីថ្ងៃ ទី ៨ ខែមីនា ដល់ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២០ នៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេស និងទទួលបាន កាស Bluetooth Enco Free, VOOC Flash Charge Power Bank 10000 mAh ។ ស៊ីមស្មាតលេខពិសេស (Silver) ភ្ជាប់ជាមួយគម្រោង Smart ធំហ្មង រយៈពេល ៥២ សប្តាហ៍ និងការធានាជាអន្តរជាតិ (ជួសជុលនៅមជ្ឈមណ្ឌលជួសជុស ទូរស័ព្ទដៃ OPPO ទូទាំងពិភពលោក) ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ