រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូដួលខ្លួនឯងបណ្តាលឱ្យបាក់ដងកាំបិត រងរបួសធ្ងន់ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី ៣ កញ្ញា ២០១៤នៅ លើកំណាត់មហាវិថី សហព័ន្ធរុស្ស៊ី ចម្ងាយប្រមាណពីអធិការដ្ឋានខណ្ឌ ពោធិ៍សែនជ័យ ១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូសង់កូរេ ពាក់ស្លាកលេខ 1BJ-5440 ដោយធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ក៏ដួលម៉ូតូដោយខ្លួនឯងបាក់ដងកាំបិតរងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ ចំណែកម៉ូតូរបស់ជនរងគ្រោះត្រូវសមត្ថកិច្ចយកទៅរក្សាទុកឱ្យនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ។
ចែករំលែកព័តមាននេះ