ខេត្តកំពង់ធំ ៖ នៅថ្ងៃពី ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៤ នេះព្រះសង្ឃ លោកអាចារ្យ និងគណៈកម្មាការចំណុះជើងវត្តសម្បូរណ៌ សំនូមពរសុំឲ្យអាជ្ញាធរស្រុកប្រាសាទសំបូរចាត់ការរៀបចំកុំឲ្យមានតូបលក់ដូរម្ហូបអាហារនិងគ្រឿងស្រវឹងនៅជាប់របងវត្តតទៅទៀត ។
ប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា នៅជាប់និងរបងវត្តសម្បូរណ៌ ស្ថិតក្នុងឃុំសំបូរស្រុកប្រាសាទសំបូរ មានតូបរបស់ប្រជាពលរដ្ឋ៤ទៅ៥តូបបើកលក់បាយនិងចំណីអាហារផ្សេងៗព្រមទាំងគ្រឿស្រវឹងផងដែរជាអចិន្ត្រៃយ៍រាប់ខែរាប់ឆ្នាំមកហើយដែលធ្វើឲ្យមានផលប៉ះពាល់ដល់ព្រះពុទ្ធសាសនានិងទីវត្តអារាមដែលជាទីស្ងប់ស្ងាត់សម្រាប់ព្រះសង្ឃគោរពប្រតិបត្តិនូវគុម្ពីធម៌អារថ៌ ហើយក៏ជាទីសក្ការៈបូរជារបស់ពុទ្ធបរស័ទជិតឆ្ងាយបានប្រែក្លាយជាកន្លែងលក់ដូរគ្រឿងស្រវឹងផឹកស៊ីឡូឡារ និង សម្លាប់សត្វជាដើមនៅពីមុខវត្តដោយមើលឃើញពីបញ្ហាដែលពុំគប្បីនេះគណៈកម្មការចំណុះជើងវត្តបានសសេរលិខិតដាក់ចូលក្នុងប្រអប់គណនេយ្យភាពនិងដាក់សំណើរសុំឲ្យអាជ្ញាធរជួយរៀបចំកុំឲ្យមានតូបលក់ដូរនៅជាប់របងវត្ត (ពីមុខវត្ត) ទៀត ដែលបង្កឲ្យប៉ះពាល់រួមមាន ទី១.ធ្វើឲ្យប្រឡាក់ដល់របងថ្មនិងបិតបាំងដល់ឈ្មោះសប្បុរសជនដែលបានចូលរួមកសាងវត្តទី២. ជាប់របងវត្តជាទីកន្លែងស្អាតស្អំពុំគួរមានលក់គ្រឿងស្រវឹងនិងសម្លាប់សត្វទី៣.នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ខាងមុខនេះ វត្តសម្បូរណ៌មានរៀបចំពិធីបញ្ចុះសីម៉ាហេតុដូច្នេះហើយ ព្រះសង្ឃ លោកអាចារ្យតាជី យាយជី ព្រមទាំងគណៈកម្មការរវត្តត្រូវការរៀបចំសម្អាតទីធ្លាវត្ត ព្រះតេជគុណព្រះនាម ឡុង ប៊ុនធឿន ព្រះចៅអធិការវត្តសម្បូរណ៌តំណាងឲ្យតាជី យាយជី ព្រមទាំងគណៈកម្មការរវត្តសំនូមពរដល់អាជ្ញាធរស្រុកប្រាសាទសំបូរសូមមេត្តាជួយចាត់ការបញ្ហាខាងនេះឲ្យបានឆាប់រហ័សផងចុះដើម្បីឲ្យគណៈកម្មការវត្តបានរៀបចំសំអាតបរិវេណជុំវិញវត្តពាក់ព័ន្ធទៅនិងបញ្ហាខាងលើនេះដែរ។
លោក ខៀវ ប៉ាង អភិបាលស្រុកប្រាសាទសំបូរមានប្រសាសន៍ថាចំពោះបញ្ហានេះ លោកបានកោះហៅអ្នកលក់ដូរប៉ុន្មានតូបនោះមកធ្វើកិច្ចសន្យាឲ្យរើរុះចេញរួចហើយៗក៏ដល់ថ្ងៃកំណត់ដែរហេតុដូច្នេះហើយលោកនិងចាត់ការក្នុងពេលឆាប់ៗខាងមុខនេះមិនឲ្យមាននៅលក់ដូរម្ហូបអាហារនិងគ្រឿងស្រវឹងនៅពីមុខវត្តតទៅទៀតនោះទេ ។
ចែករំលែកព័តមាននេះ