ទាក់ទងទៅនឹងហាងឆេងអត្រាប្តូរប្រាក់សម្រាប់ថ្ងៃនេះ គឺដុល្លារអាមេរិកហាក់បានបង្ហាញពីភាពខ្លាំងរបស់ខ្លួនខ្លាំងជាងប្រាក់បាតថៃនោះបើធៀបកាលពីថ្ងៃម្សិលមិញ ។ បើអ៊ីចឹង អ្នកចាយប្រាក់ដុល្លារ និងប្រាក់បាត សូមមកដឹងពីអត្រាប្រែប្រួលនេះ ។
ធនាគារអេស៊ីលីដា ភីអិលស៊ី ឱ្យដឹងនៅថ្ងៃទី ៦ខែមីនា ឆ្នាំ២០២០នេះថា ១ដុល្លារអាមេរិកទិញចូល ៣១,៤៣៤១ បាត លក់ចេញ ៣១,៧៧៧១ បាត ដោយកាលពីថ្ងៃម្សិលមិញទិញ ចូលតែ ៣១,៣៨៨៥ បាត លក់ចេញតែ ៣១,៦៨០៩ បាតប៉ុណ្ណោះ ។ នៅក្នុងថ្ងៃនេះផងដែរ សូមបង្ហាញអំពីហាងឆេងអត្រាប្តូរប្រាក់ដុល្លារអាមេរិកធៀបនឹងប្រាក់ ប្រទេសមួយចំនួនរួមមាន ៖ ១ដុល្លារទិញចូល ៤.០៦៦,០០ រៀលខ្មែរ លក់ចេញ ៤.០៧៩,០០ រៀលខ្មែរ និង ១ដុល្លារទិញចូល ១០៤,៧០ យ៉េនជប៉ុន លក់ចេញ ១០៧,៦០ យ៉េនជប៉ុន ។
ទន្ទឹមនេះដែរ ១ដុល្លារទិញចូល ២៣.១០០,០០ ដុងវៀតណាម លក់ចេញ ២៣.៦០០,០០ ដុងវៀតណាម និង ១ដុល្លារទិញចូល ៨.៧៦៩,០០ គីបឡាវ លក់ចេញ ១០.៤១៣,០០ គីបឡាវ ។ កម្មវិធីនេះឧបត្ថម្ភដោយ អេស៊ីលីដា ទាន់ចិត្ត ដែលលោកអ្នកអាចធ្វើប្រតិបត្តិ ការសេវាធនាគារតាមរយៈទូរស័ព្ទចល័តដំណើរការដោយ Android និង iOS ៕ អត្ថបទសហការ
បញ្ជាក់ ៖ អេស៊ីលីដាទាន់ចិត្ត ជាសេវាហិរញ្ញវត្ថុមួយប្រភេទដែលអនុញ្ញាតឲ្យលោកអ្នក អាចធ្វើប្រតិបត្តិការសេវាធនាគារ តាមរយៈទូរស័ព្ទចល័តដែលដំណើរការដោយ Android និង iOS
ចែករំលែកព័តមាននេះ