ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បវរកញ្ញា​មី​យ៉ា​ន់​ម៉ា​បាត់បង់​តំណែង​ព្រោះ​កែ​សុដន់

9 ឆ្នាំ មុន

បវរកញ្ញា​អា​សី​ុ​ប៉ា​សី​ុ​ហ្វិ​ក​ពិភពលោក​ប្រចាំឆ្នាំ​២០១៤ នាង​May Myat Noe អាយុ​១៨​ឆ្នាំ ជនជាតិ​មី​យ៉ា​ន់​ម៉ា បាត់បង់​តំណែង​នោះ​វិញ​បន្ទាប់​ពី​គណៈកម្មការ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៤ នាង​វះកាត់​ពង្រីក​សុដន់ ។ នាង​May Myat Noe មិន​មាន​ពាក្យ​អ្វី​បរិយាយ​ទេ​បន្ទាប់​ពី​គេ​រក​ឃើញ​ការណ៍​ពិត​នាំ​ឱ្យ​នាង​បាត់បង់​តំណែង​បវរកញ្ញា​នោះ ។

លោក​David Kim អ្នកនាំពាក្យ​នៃ​កម្មវិធី​ប្រឡង​បវរកញ្ញា​នោះ​របស់​កូរ៉េ​និយាយ​ថា «​យើង​មិន​អាច​គ្រប់គ្រង​នាង​បាន​ទេ​ព្រោះ​នាង​បាន​វះកាត់​ពង្រីក​សុដន់​ដែល​ស្ថិត​ក្នុង​លក្ខន្តិកៈ​របស់​គណៈកម្មការ​បវរកញ្ញា​ជាតិ ។ ម្យ៉ាងវិញទៀត​នាង​ថែម​ទាំង​បោកប្រាស់​រឿងរ៉ាវ​មួយ​ចំនួន​ដល់​អ្នក​រៀបចំ​កម្មវិធី​ទៀត​ផង​» ៕