Kevin De Bruyne កីឡាករ​តំណាង ស្រា​​បៀរ កម្ពុជា សាង​ប្រវត្តិសាស្ត្រ​ស៊ុត​ប៉េ​ណា​ល់​ទី ស៊ី​ក្រុម​ម្ចាស់ផ្ទះ​លើ​ទីលាន Berabeu


កីឡាករ Kevin De Bruyne របស់ Manchester City ដែល​ជា​កីឡាករ​តំណាង ស្រា​បៀរ កម្ពុជា ត្រូវ​បាន​ជ្រើសរើស​ជា​កីឡាករ​លេង​ល្អ​បំផុត​ប្រចាំការ​ប្រកួត (Man of the Match) លើ​ទីលាន Berabeu កាលពី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ។

ក្នុង​ការ​ប៉ះ​គ្នា​រវាង Man City និង Real Madrid កីឡាករ Kevin De Bruyne បាន​ស៊ុត​បាល់​ពិន័យ ១១​ម៉ែត្រ នៅ​នាទី​ទី ៨៣ យកឈ្នះ​ក្រុម​អេ​ស្ប៉ា​ញ មួយ​នេះ បន្ទាប់​ពី​មិត្ត​រួម​ក្រុម​របស់​ខ្លួន​តាម​បាន​ស្មើ ១ ទល់​នឹង ១ នៅ​នាទី​ទី ៧៨ ។

ក្រៅពី​ជួយ​ស្វែងរក​គ្រាប់​បាល់​ជ័យជម្នះ Kevin De Bruyne ជួយ​ចែក​បាល់ និង​ដឹកនាំ​ការ​លេង​​របស់​ក្រុម​ក្នុង​ការ​ប្រកួត​នោះ​បាន​យ៉ាង​ល្អ ។ Man City កំពុង​មាន​គ្រាប់​បាល់​នាំមុខ Real Madrid ។ ជំនួប​បន្ទាប់​រវាង​ក្រុម Man City និង Real Madrid នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Etihad ថ្ងៃ​អង្គារ​ទី ១៧​ខែមីនា ខាង​មុខ​នេះ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ