ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​សម្រន់​​​ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈា​

4 ឆ្នាំ មុន

ការ​ជ្រើសរើស​អាហារ​ឱ្យ​បាន​ត្រឹមត្រូវ គឺ​ចាំបាច់​ណាស់​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ដើម្បី​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​ពួក​គេ​។ ថា​តើ​អាហារ​សម្រន់​អ្វីខ្លះ​ដែល​មាន​ប្រសិទ្ធភាព​ជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​មិន​ឱ្យ​ឡើង​ខ្ពស់​ខុស​ប្រក្រតី? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​សម្រន់​ទាំងនោះ ៖ ១….

ការ​ជ្រើសរើស​អាហារ​ឱ្យ​បាន​ត្រឹមត្រូវ គឺ​ចាំបាច់​ណាស់​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ដើម្បី​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​ពួក​គេ​។ ថា​តើ​អាហារ​សម្រន់​អ្វីខ្លះ​ដែល​មាន​ប្រសិទ្ធភាព​ជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​មិន​ឱ្យ​ឡើង​ខ្ពស់​ខុស​ប្រក្រតី? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​សម្រន់​ទាំងនោះ ៖

១. បន្លែ​បៃតង ៖ បន្លែ​បៃតង​ជា​ជម្រើស​នៃ​អាហារ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ឬ​អ្នក​កំពុង​ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​នេះ​! នោះ​ក៏​ព្រោះតែ​បន្លែ​បៃតង​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ​ដែល​ជួយ​កំណត់​កម្រិត​នៃ​ជាតិ​ស្ករ​ដែល​បញ្ចេញ​ទៅ​ក្នុង​ចរន្តឈាម​។ ដូច្នេះ​វា​មាន​ន័យ​ថា ការ​ទទួលទាន​បន្លែ​បៃតង​ជួយ​ទប់ស្កាត់​បញ្ហា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ខុស​ប្រក្រតី​។ ។

២. គ្រាប់​ផ្កា​រីករាយ ៖ ជា​អាហារ​សម្រន់​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ក៏​ព្រោះ​គ្រាប់​ធញ្ញជាតិ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន ព្រមទាំង​ជាតិ​ខ្លាញ់ polyunsaturated និង monounsaturated ដែល​ជួយ​បញ្ចុះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ហើយ​កាត់​បន្ថយ​ហានិ​ភ័យ​នៃ​បញ្ហា​សុខភាព​ផ្សេង​ៗ​ដែល​អាច​កើតឡើង​ដោយសារ​ជំងឺ​ទឹកនោមផ្អែម​។ ម្យ៉ាង​វិញទៀត គ្រាប់​ផ្កា​រីករាយ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង​ជាតិ​ស​សៃ ដែល​ជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។

៣. ភេសជ្ជៈ​មាន​ផ្ទុក​កាឡូរី​ទាប ៖ ការ​ទទួលទាន​ទឹក​ធម្មតា គឺ​ល្អ​ណាស់​ហើយ ប៉ុន្តែ​ទឹក​បន្លែ ឬ​ផ្លែ​ឈើ​ស្រស់​ក៏​ប្រសើរ​ដែរ​។ អ្នក​ក៏​អាច​បន្ថែម​ចំណិត​ត្រសក់ ឬ​ក្រូចឆ្មារ​ក្នុង​ទឹក​ធម្មតា​មុន​នឹង​ទទួល​ទាន​ក៏​បាន​ដើម្បី​អត្ថប្រយោជន៍​ទ្វេ​ដង​ចំពោះ​សុខភាព​។

៤. ត្រី​សម្បូរ​ខ្លាញ់ ៖ ដោយសារ​ប្រូតេអ៊ីន​មិន​អាច​ផ្ដល់​ផល​ប៉ះពាល់​ណាមួយ​ចំពោះ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​នោះ​អ្នកជំងឺ​ទឹកនោមផ្អែម ឬ​អ្នក​កំពុង​ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​នេះ​គួរ​ទទួល​ទាន​អាហារ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន​ឱ្យ​បាន​ច្រើន​។ ហើយ​ជម្រើស​នៃ​ប្រូតេអ៊ីន​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​សុខភាព​នោះ គឺ​មាន​ប្រភព​ចេញពី​ត្រី​សម្បូរ​ខ្លាញ់​។

៥. ផ្លែ​បឺ​រ​ជាមួយ​ក្រូចឆ្មារ ៖ នេះ​ជា​ជម្រើស​នៃ​អាហារ​សម្រន់​ដ៏​ប្រសើរ​បំផុត​មួយ​សម្រាប់​អ្នក​ចង់គ្រង់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ដោយ​វា​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ខ្លាញ់​ល្អ monounsaturated​។ អ្នក​អាច​ច្របាច់​ក្រូចឆ្មារ​លើ​ផ្លែ​បឺ​រ​និង​រោយ​អំបិល​បន្តិច​ដើម្បី​បន្ថែម​រសជាតិ​។ ផ្លែ​បឺ​រ​មាន​ផ្ទុក​កាឡូរី​មិន​ទាប​ពេក​ឡើយ ដូច្នេះ​ចូរ​កម្រិត​ការ​ទទួលទាន​របស់​អ្នក​។ ប្រហែល​ត្រឹម​កន្លះ​ពែង​នៃ​ផ្លែ​បឺ​រ គឺ​គ្រប់គ្រាន់​ហើយ​សម្រាប់​អាហារ​សម្រន់ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ