ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណួរ​ចាក់​ដោត​រហូត​សូ​ដា នី​តា ​អួល​ដើម​.​ក រំលឹក​ពេល​មួយ​ជាមួយ​ម្តាយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កញ្ញា សូ​ដា នី​តា តែងតែ​ចំណាយ​ពេលវេលា​ដ៏​យូរអង្វែង ដើម្បី​គ្រួសារ នាង​ហត់​កាយ ហត់​ចិត្តច្រើន​ណាស់ បើ​ទោះជា​នាង​មិនមែន​ជា​កូនច្បង​ក្នុង​គ្រួសារ​ពិតមែន…

រាជធានី​ភ្នំពេញ ៖ កញ្ញា សូ​ដា នី​តា តែងតែ​ចំណាយ​ពេលវេលា​ដ៏​យូរអង្វែង ដើម្បី​គ្រួសារ នាង​ហត់​កាយ ហត់​ចិត្តច្រើន​ណាស់ បើ​ទោះជា​នាង​មិនមែន​ជា​កូនច្បង​ក្នុង​គ្រួសារ​ពិតមែន តែ​អ​ម្រែ​ក​គ្រប់​បែប​យ៉ាង​បាន​ទ្រ​ដោយ​រូប​នាង​ផ្ទាល់​។ ហើយ​ថ្មី​ៗ​នេះ​នាង​បាន​បង្ហាញ​វត្តមាន​កម្មវិធី​កម្សាន្ត​ពេញ​និយម​មួយ​។ ចុង​ក្រោយ​សំណួរ​ចាក់​ដោត​ចំ​នាង​រហូត​និយាយ​ស្រស់ទឹក​ភ្នែក​។

នៅ​ក្នុង​កម្មវិធី «3Fan» ត្រូវ​បាន​គេ​អញ្ជើញ​តារា​សម្តែង​ឆ្នើម​ៗ ចាស់ទុំ​ក្នុង​សិល្បៈ​បង្ហាញ​វត្តមាន ក្នុង​នោះ អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា សូ​ដា នី​តា និង​លី ម៉ា​រី​ណា​។ ហើយ​ពិធីករ​ដែល​មាន​អៀង វិ​ច្ឆ័​យ សុ​ភ័​ក្រ កុ​សុ​ម៉ា និង​ផេ​ន ខេ​ក ហើយ​សួរ​សំណួរ​ឯកជន​ខ្លះ​។ ជា​ពិសេស​សូ​ដា នី​តា ក្រោយ​ពេល​បង្ហោះ​សារ​ខ្លី​មួយ​ពាក់ព័ន្ធ​មាន​បញ្ហា​ជាមួយ​ម្តាយ សុំ​ឱ្យ​មានការ​ស្រាយ​បំភ្លឺ ក្នុង​ពេល​ច​ម្ង​ល់​កើតឡើង​គ្រប់​គ្នា ព្រោះ​នាង​ស្រឡាញ់​ម្តាយ​ណាស់​។

កញ្ញា សូ​ដា នី​តា បាន​បំភ្លឺ​ថា តាំងពី​ដើម​មក​នាង​លះបង់ ការងារ​លើក​ស្ទួយ ក្រុម​គ្រួសារ​នៅ​ក្នុងផ្ទះ​ប្រមាណ​ជាង​១០​នាក់​។ នាង​យល់​ថា មិន​អាច​ឈរ​អោបដៃ​មើល​បាន ត្រូវ​តែ​ខំប្រឹង​។ តាំងពី​តូច​អាយុ​ជាង​១០​ឆ្នាំ​បាត់បង់​លោកឪពុក ដូចនេះ​យល់​ថា អ្វី​ជា​ការ​លំបាក​។

ទាក់ទង​ការ​បង្ហាញ​សា​រលើ​បណ្តាញ​សង្គម ដែល​មនុស្ស​ភាគច្រើន​យល់​ថា នាង​មាន​ជម្លោះ​ជា​មួយ​ម្តាយ តែ​សភាព​ពិត​អ្នក​ម្តាយ គឺ​នាង​ព្យាយាម​មើលថែ​គាត់​ណាស់ ។ មិត្តភក្តិ​ក្នុង​សិល្បៈ​យល់​​ច្រើន ម្តាយ​ខ្ញុំ​ឈឺ​ច្រើន ហើយ​មាន​ជំងឺមហារីក​ទៀត​។ ពេល​ធូរ​គាត់​ចេះ​តែ​ទៅ​ជួប​អ្នក​ស្គាល់ ព្រោះ​បំបាត់​អផ្សុក​។ ពេល​នេះ​គាត់​បន្ត​ឈឺ​ជំងឺ​ថ្មី​ទៀត​។ នាង​ថា មួយ​អាទិត្យ​៥​ថ្ងៃ សេសសល់​២​ថ្ងៃ​នាង​សុំ​នៅផ្ទះ​មើល​ម្តាយ​។ ទោះ​នាង​មាន​ពេល​១​ម៉ោង ឬ​២​ម៉ោង គឺ​សុំ​នៅ​ជិត​ម្តាយ ព្រោះ​គាត់​ខ​ល​មិន​លើក ខ្ញុំ​ខ្លាច​គាត់​ដួល ឬ​មាន​បញ្ហា​អ្វី​នៅ​ខាងក្រៅ អាច​មាន​ផល​លំបាក​។

ម្ល៉ោះហើយ​ខ្ញុំ​សុំ​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់បាន ដូច​ជា​សុំ​នៅ​ជិត​គាត់​ពេលទំនេរ ដោយសារ​ខ្ញុំ​រវល់​ការងារ​ច្រើន​។ អ៊ីចឹង​ហើយ ទើប​នាង​បង្ហោះ​សារ ហើយ​ក្រោយ​ៗ​មក​ទាំង​ម្តាយ និង​បងប្អូន​ខ្លះ​យល់​ច្រើន​ពី​បំណង​ដែល​មាន​ពេល​នេះ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ