ប្រទេសអេហ្ស៊ីប ៖ អតីតប្រធានាធិបតីអេហ្ស៊ីប លោកហូស្នី មូបារ៉ាក់ ដែលត្រូវទម្លាក់ពីតំណែងដោយសារការបះបោររបស់ប្រជាជនកាលពីឆ្នាំ២០១១ ក្រោយកាន់អំណាច៣០ឆ្នាំនោះ បានទទួលមរណភាពហើយកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងជន្មាយុ៩១ឆ្នាំ។
ជាសម្ព័ន្ធមិត្តរបស់បណ្ដាប្រទេសលោកខាងលិច ក្នុងការតស៊ូប្រឆាំងនយោបាយអ៊ីស្លាមនិយម លោកមូបារ៉ាក់ត្រូវចាប់ឃុំឃាំងនៅអេហ្ស៊ីប ដោយក្រុមបងប្អូនអ៊ីស្លាម។ ក្នុងប្រទេសពេលកាន់អំណាច លោកបានបង្ក្រាបពួកប្រឆាំងតែបង្ហាញពីអសមត្ថភាពរបស់លោក មិនអាចជម្រុញសេដ្ឋកិច្ចអេហ្ស៊ីប ហើយរងការចោទប្រកាន់ពីបទពុករលួយ រហូតដល់ការដកខ្លួនថយចេញពីលោករបស់កងយោធា នាខែកុម្ភៈឆ្នាំ២០១១ប្រឈមមុខនឹងការតវ៉ារបស់យុវជនច្រើនរយពាន់នាក់ ដែលប្រមូលផ្ដុំគ្នានៅទីលានតាហ៍រៀរក្រុងគែរ។
លោកមូបារ៉ាក់បានទទួលមរណភាពក្រោយចូលព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់ជាច្រើនសប្ដាហ៍ បន្ទាប់ពីការវះកាត់មួយមក។ វិមានប្រធានាធិបតីនិងកងទ័ពអេហ្ស៊ីបបានសម្ដែងការគោរពវិញ្ញាណក្ខ័ន្ធលោក ក្នុងឋានៈជាវីរបុរសមួយរូប ដោយសារតួនាទីរបស់លោកក្នុងសង្គ្រាមនៅគីបពួរកាលពីឆ្នាំ១៩៧៣ ហើយអតីតនាយសេនាធិការកងទ័ពអាកាសរូបនេះ នឹងមានសិទ្ធិគោរពដោយកងកិត្តិយសយោធា។
ទោះបីយ៉ាងណាទូរទស្សន៍អេហ្ស៊ីបដោយប្រកាសពីមរណភាពរបស់លោក បានចេញការរិះគន់នានា លើការគ្រប់គ្រងប្រទេសរបស់លោក ដោយរំឭកជាពិសេសពីបណ្ដាគម្រោងចំណាយប្រាក់ដ៏ច្រើននានា ក្នុងការកសាងបណ្ដាទីក្រុងកណ្ដាលវាលខ្សាច់ ដោយគ្មានគម្រោងជាសកល។
ឡើងកាន់អំណាចក្រោយការធ្វើឃាតលោកអានូអាសាដាតដោយកងកុំម៉ង់ដូអ៊ីស្លាមនិយមកាលពីឆ្នាំ១៩៨១ លោកហូស្នីមូបារ៉ាក់ត្រូវបានចាប់ខ្លួន២ខែក្រោយការផ្ដួលរំលំលោក បន្ទាប់មកត្រូវរងការកាត់ទោសដាក់គុកអស់មួយជីវិតពីបទសម្លាប់បាតុករ២៣៩នាក់ ក្នុងឱកាសនៃបដិវត្តន៍ទន្លេនីល។ លោកស្ថិតក្នុងពន្ធនាគារឬក្នុងមន្ទីរពេទ្យយោធាច្រើនឆ្នាំ រហូតទទួលបានការដោះលែងកាលពីឆ្នាំ២០១៧ក្រោយលុបចោលការចោទប្រកាន់៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ