វិធី​​បង្ការ​ជំងឺមហារីក​ស្បែក ដែល​អ្នក​គួរ​តែ​អនុ​វត្ត


ដើម្បី​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ស្បែក វា​គឺជា​រឿង​ល្អ​បំផុត​ដែល​អ្នក​ត្រូវ​ការពារ​ខ្លួនឯង​ពី​កាំរស្មី​យូ​វី​ដែល​គ្រោះថ្នាក់​របស់​ពន្លឺព្រះអាទិត្យ​។

១-ចូរ​នៅ​ក្នុង​ម្លប់ ជា​ពិសេស​នៅ​ចន្លោះ​ម៉ោង ១០​ព្រឹក​ដល់​ម៉ោង​៤​រសៀល

២-ចូរ​ពាក់មួក​ដែល​មាន​ឆាង​ម៉ាង​ធំ​ៗ និង​វ៉ែនតា​ខ្មៅ​ដែល​មាន​សមត្ថភាព​ការពារ​កាំរស្មី​យូ​វី

៣-ចូរ​លាប​ក្រែ​ម​ការពារ​កម្តៅ​ព្រះអាទិត្យ​នៅ​លើ​ស្បែក​ដែល​ប៉ះពាល​កម្តៅ​ព្រះអាទិត្យ​ជាងគេ​។ បើសិនជា​អ្នក​ត្រូវ​ហាលថ្ងៃ​គ្រប់ពេល ចូរ​ជ្រើសរើស​ក្រែ​ម​ការពារ​កម្តៅថ្ងៃ​ដែល​មិន​រលាយ​វិញ​នៅ​ពេល​ប៉ះ​ទឹក និង​មាន SPF ៣០​ឡើង​ទៅ​។ ចូរ​លាប​វា​ឡើង​វិញ​ជា​រៀង​រាល់​២​ម៉ោង​ម្តង ឬ​ញឹកញាប់​បើសិនជា​អ្នក​ត្រូវ​ហែល​ទឹក ឬ​បែកញើស

៤-មិន​ត្រូវ​ឲ្យ​ទារក​អាយុ​តិច​ជាង ៦​ឆ្នាំ​ស្ថិត​នៅ​ក្រោម​កម្តៅ​ព្រះអាទិត្យ​ខ្លាំង​ឡើយ ហើយ​ក៏​មិន​ត្រូវការ​ប្រើ​ឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ​ដែរ​។

៥-ជា​រៀង​រាល់​ខែ ចូរ​តាមដាន​ស្បែក​របស់​អ្នកជា​និច្ច​។ ចូរ​ទៅ​ជួប​ពេទ្យ​សើ​ស្បែក​ពិនិត្យ​ជា​រៀង​រាល់​ឆ្នាំ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ