សំបកផ្លែឈើខាងក្រោមនេះ អ្នកគួរតែកុំពិសារឲ្យសោះ ព្រោះវាមានផ្ទុកជាតិពុល។ តើមានអ្វីខ្លះទៅ?
១-នៅពេលដែលអ្នកពិសារដំឡូងបារាំង អ្នកមិនគួរញ៉ាំទាំងសំបកនោះទេ ព្រោះវាមានផ្ទុកជាតិពុល។ នៅពេលដែលអ្នកបរិភោគច្រើន វានឹងធ្វើឲ្យអ្នកក្អួត វិលមុខ ឬរាករូសជាដើម។ ដូចនេះ អ្នកមិនគួរពិសារដំឡូងបារាំងទាំងសំបកនោះទេ។
២-នៅពេលដែលអ្នកពិសារផ្លែទ្រលាប់ អ្នកមិនគួរញ៉ាំទាំងសំបកនោះទេ ព្រោះនៅក្នុងនោះមានផ្ទុកជាតិពុល។ នៅពេលដែលជាតិពុលនោះនៅក្នុងខ្លួនយូរ ហើយច្រើន វានឹងធ្វើឲ្យអ្នកកើតជំងឺជាច្រើនដោយមិនដឹងខ្លួន។
សំបកដំឡូងផ្អែម ក៏អ្នកមិនគួរបរិភោគដែរ ព្រោះវាអាចធ្វើឲ្យក្រពះ និងពោះវៀនអ្នកមិនស្រួល។ នៅពេលដែលជាតិពុលនោះនៅក្នុងខ្លួនអ្នក វានឹងបំផ្លាញថ្លើមរបស់អ្នក។ ម្យ៉ាងទៀត អ្នកនឹងមានអាការៈចង់ក្អួត រាករូស ឈឺក្បាល ពិបាកដកដង្ហើម ឬក្អួតចេញឈាមជាដើម។ បើធ្ងន់ធ្ងរ អាចនឹងស្លាប់ក៏ថាបានដែរ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ