ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​៣៥​នាក់​វិល​ត្រឡប់​ពីថៃមក​កម្ពុជា​វិញ ​ចោទ​ក្រុមហ៊ុន​ថាបោកប្រាស់នាំពួក​គេ​ទៅ​ដល់​​ដី​ថៃអត់​ការ​ងារ​ធ្វើ

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ពលករ​ខ្មែរ​​ស្រី​​ ប្រុស​ចំនួន​៣៥​នាក់​ កាល​ពី​​រសៀល​ថ្ងៃ​ទី​២៥ សីហា ២០១៤​ ​បាន​​នាំ​គ្នា​​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​មក​កម្ពុជា​វិញ​ដោយ​ខ្លួនឯង​តាម​ជើង​រថភ្លើង ដោយ​ពួក​គេ​ចោទថា​ក្រុម​ហ៊ុន​បោកប្រាស់​ពួក​គេ​យក​ទៅ​ដល់​ដី​ថៃ​គ្មាន​ការងារ​ឲ្យ​ធ្វើ​ ​ប៉ុន្តែ​ពេល​មក​ដល់​ស្ថានីយរថភ្លើង​ស្រុក​អារញ្ញ​នៃ​ខេត្ត​ស្រះ​កែវ​ក៏​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​ត្រឡប់​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ។

​ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​របស់​ក្រុម​ពលករ​ពួក​គេ​បាន​ប្រាប់​ថា ​ពួក​គេ​ទើប​ចេញពី​កម្ពុជា​រួម​គ្នា​តាម​ច្រក​ឡែ​ម​ក្នុង​ខេត្តបាត់ដំបង​កាលពី​ថ្ងៃ​ទី​១៩​ សីហា ​២០១៤​ ខ្លះ​ថា​តាម​រយៈមជ្ឈមណ្ឌល​ផ្គត់ផ្គង់​ការងារ​ R&T ​ខ្លះ​ថា​ តាម​រយៈ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ការងារ​កូន​ខ្មែរ​។​ ​ក្នុង​ចំណោម​ពលករ​ទាំង​៣៥​នាក់ ​១០​នាក់​មាន​លិខិតឆ្លងដែន​​​និង​១៥​នាក់ ​មាន​ប័ណ្ណ​ឆ្លង​ដែន ​BORDERPASS​។​

ពលករ​ទាំងអស់​ខាងលើ​បន្ត​ថា​ កាល​ចេញពី​កម្ពុជា​ គ្នា​ពួក​គេ​សរុប​១៨៩​នាក់​ លុះ​ទៅ​ដល់​ដី​ថៃ​ដោយសារ​គ្មាន​ការងារ​ធ្វើក៏​បែក​គ្នា​ជា​បណ្ដើ​ៗ​ ព្រោះ​អ្នកខ្លះ​មាន​សាច់ញាតិ​ទៅ​មុន​ក៏ទាក់ទង​រកគ្នា ​ឯ​អ្នក​អត់​សាច់ញាតិ​ ហើយ​ត្រូវ​គេ​យក​ទៅ​ទុក​ចោល​នៅ​ខេត្ត​ជុំ​ផ​ន​នោះ​ក៏នាំ​គ្នា​វិល​ត្រឡប់​តាម​រថភ្លើង​របស់​ថៃ​តែ​ម្ដង​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព