កុមារ​នៅ​សុវណ្ណ​កុមារ នាំ​គ្នា​ដាំ​បន្លែ​ដោយ​​ខ្លួនឯង


រាជធានី​ភ្នំពេញ ៖ នៅ​ចុង​ស​ប្តា​ហ៍​នេះ យុវជន ២៥ នាក់​មក​ពី​អង្គការ​សុវណ្ណ​កុមារ​បាន​ពង្រីក​សួនច្បារ​របស់​ពួក​គេ ដើម្បី​ដាំ​បន្លែ​ដែល​មាន​រសជាតិ​ឆ្ងាញ់ និង​បន្លែ​សរីរាង្គ​។

គំនិត​ក្នុង​ការ​បង្កើត​សួនច្បារ​នេះ គឺ​បាន​មក​ពី​ម្តាយចិញ្ចឹម​ម្នាក់​ឈ្មោះ​ស្រិ​ន សុផល ដែល​បាន​ផ្តួច​ផ្តើម​កម្មវិធី​ចូលរួម​ជាមួយ​សហគមន៍ ដើម្បី​បង្ហាញ​ពី​តម្លៃ​នៃ​ការ​យកចិត្តទុកដាក់​និង​ការ​ផ្តល់​ឱ្យ​ដល់​​អ្នក​ដទៃ​។ កាលពីដើម​ខែកុម្ភៈ យុវជន​នៅ​សុវណ្ណ​កុមារ បាន​ចែក​សំភារៈ​សិក្សា​ដល់​សិស្ស​នៅ​សាលា​បឋម​សិក្សា​ក្នុងស្រុក​មួយ​។ សុផល បាន​លើកទឹកចិត្ត​អោយ​កុមារ​ទាំងអស់​យក​ចិត្តទុកដាក់​ចំពោះ​អង្គការ ដោយ​ធ្វើការ​បង្កើត​សួន​បន្លែ​នៅ​ក្នុង​អង្គការ​។

អត្ថប្រយោជន៍​នៃ​ការ​ធ្វើ​សួនច្បារ​នៅ​ក្នុង​អង្គការ​គឺ​មាន​ច្រើន​ណាស់​។ លោក ឆាយ ម៉េ​ង ដែល​ជា​អ្នកជំនាញ​កសិកម្ម និង​ជានា​យក​គ្រប់គ្រង​ក្រុមហ៊ុន «​ម្អម​» ដែល​ផ្តោត​លើ​អាហារ​សុខភាព និង​ទឹក​ផ្លែ​ឈើ​បាន​លើក​ឡើង​ថា «​ការ​ថែ​សួន​បាន​ផ្តល់​នូវ​ឱកាស​សម្រាប់​ការ​រៀនសូត្រ​ដែល​បង្កើត​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​នៃ​ការ​ស្រឡាញ់​កសិកម្ម និង​បរិស្ថាន​»​។

លើស​ពី​នេះ​ទៅ​ទៀត ការ​ដែល​អាច​ផ្គត់ផ្គង់​ខ្លួន​របស់​អ្នក​បាន​មាន​ន័យ​ថា អ្នក​អាច​កាត់​បន្ថយ​ថ្លៃដើម និង​បង្កើន​ការ​អោយ​តម្លៃ​ចំពោះ​បន្លែ​ដែល​បាន​មក​។ អ្នកដឹកនាំ​យុវជន​សុវណ្ណ​កុមារ​ម្នាក់​បាន​និយាយ​ថា «​ខ្ញុំ​អាច​សន្សំ​ប្រាក់​បាន​ច្រើន​ហើយ​ខ្ញុំ​អាច​ញ៉ាំ​បន្លែស្រស់​និង​បន្លែ​ដែល​ខ្ញុំ​ដាំ​ដោយ​ដៃ​របស់ខ្ញុំ​បាន​» ។

ដូចដែល​សុផល បានដឹង​ហើយ​ថា វា​ជា​ពេលវេលា​ដ៏​ល្អ​សម្រាប់​អង្គការ​ដែល​មាន​អាហារ​គ្រប់​គ្រាន់​សំរាប់​ខ្លួនឯង ពីព្រោះ​យើង​មិន​ចាំបាច់​ពឹងផ្អែក​លើ​ទីផ្សារ​ក្នុងស្រុក​។ ហើយ​យុវជន​ក៏​រៀន​ចេះ​ជំនាញ​ដាំ​បន្លែ​ដែល​ពួក​គេ​អាច​ប្រើ​ជំនាញ​នេះ ដើម្បី​ជួយ​ខ្លួនឯង​បាន​នៅ​ពេល​ក្រោយ​។

សុវណ្ណ​កុមារ​ក៏​មាន​គំរោង​ផ្សេង​ទៀត​សម្រាប់​បន្លែ​ទាំង​អស់នោះ​ដែរ​គឺ គម្រោង “Golden Pizza”​។ គម្រោង​នេះ មាន​គោលការណ៍​សាងសង់​ឡ​ដុត​ធ្វើ​ពី​ឥដ្ឋ​ដើម្បី​រៀន​ធ្វើ​ភី​ហ្សា ហើយ​ប្រហែលជា​ប្រែក្លាយ​វា​ទៅ​ជា​អាជីវកម្ម​ខ្នាត​តូច​មួយ​ផង​ដែរ​។ ដើម្បី​ធ្វើ​ភី​ស្សា​ឆ្ងាញ់​យើង​ត្រូវការ​គ្រឿងផ្សំ​ស្រស់​ៗ ហើយ​សួនច្បារ​ដ៏​ធំ​នឹង​ថែរក្សា​បាន​នូវ​ការ​ផ្គត់ផ្គង់​ប្រកបដោយ​និរន្តរភាព​ដល់​ពួក​គេ​។

គំនិត​ផ្តួចផ្តើម​សិក្សា​ផ្អែក​លើ​គម្រោង​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​ថ្មី​នៃ​សកម្មភាព​លើកកម្ពស់​យុវជន​ផ្តោត​សំខាន់​ទៅ​លើ​ជំនាញ​ទន់​រួម​មានការ​ធ្វើការ​ជា​ក្រុម​និង​ការ​ដោះស្រាយ​បញ្ហា​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដែល​នឹង​ជួយ​យុវជន​ពេញ​មួយ​ជីវិត​។

សម្រាប់​លោក ឆាយ មេ​ង ការ​មាន​បន្លែ​ផ្ទាល់ខ្លួន​មាន​ន័យ​ថា​គ្រួសារ​គាត់​នឹង​ទទួល​បាន​បន្លែ​ដែល​ស្រស់​និង​មាន​សុវត្ថិភាព​។ លើស​ពី​នេះ​ទៀត​ការ​ថែ​សួន​អាច​ជា​សកម្មភាព​ដ៏ «​សប្បាយ​រីករាយ​ក្នុង​ក្រុម​គ្រួសារ អាច​ជួយ​ស្រស់ស្រាយ និង​បន្ធូរ​អារម្មណ៍​បាន​» ។ យុវជន​សុវណ្ណ​កុមារ​ម្នាក់ ក៏​យល់​ស្រប​នឹង​អ្នកដឹកនាំ​យុវជន​ដែល​បាន​និយាយ​ថា «​ខ្ញុំ​ពិតជា​រីករាយ​ដែល​ខ្ញុំ​អាច​សាងសង់​សួន​នេះ​ជាមួយ​គ្រួសារ​ខ្ញុំ​បាន​» ។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង Sovannkomarmedia@gmail.com ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ