នារី​វ័យក្មេង​២​នាក់​បើកឡាន​ទំនើប​ពន្លះ​នារី​ម្នាក់ ព្យាយាម​រត់​ចូល​ក្លឹប


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នារី​វ័យក្មេង​២​នាក់​បាន​បើក​រថយន្ត​សេរី​ទំនើប​មួយ​គ្រឿង ហើយ​ក៏​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ ZOMER X ដែល​ជិះ​ដោយ នារី​ម្នាក់​ពីក្រោយ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ហើយ​រថយន្ត​បង្ក​ព្យាយាម​បើក​រត់គេច​ចូល​ទៅ​ក្លឹ​ប​កម្សាន្ត​មួយ​កន្លែង ប៉ុន្តែ​ក៏​ត្រូវ​សមត្ថកិច្ច​ដេញ​ឃាត់​បាន​មក​វិញ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០ ជិត​នឹង​អគារ បាលី ក្រោយ​ស្ថានទូត​រុ​ស្ស៊ី ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​បានឃើញ​នារី​ម្នាក់​ជិះ​ម៉ូតូ ម៉ាក ZOMER X ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ កំពង់ធំ 1I 2959 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ស​បិទ ក្រោយ​ស្ថានទូត​រុ​ស្ស៊ី ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​មាន​នារី​វ័យក្មេង​ចំនួន​២​នាក់ បើករថយន្ត​សេរី​ទំនើប​ម៉ាក​ម៉ែ​ក​សឺ​ដេ​ស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AE 1983 ធ្វើ​ដំណើរ​មក​ពីក្រោយ រួច​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​ចំ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​នារី​រង​គ្រោះ​ដួល​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​ដឹក​តាម​រថយន្ត​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ ។

ដោយឡែក​រថយន្ត​បង្ក​ដែល​បើក​ដោយ​នារី​វ័យក្មេង​២​នាក់​ខាងលើ​នេះ នៅ​ពេល​បង្ក​គ្រោះថ្នាក់​រួច​ហើយ មិន​បាន​ឈប់​រថយន្ដ​ទទួលខុសត្រូវ​នោះ​ទេ គឺ​ព្យាយាម​បើក​រត់គេច​ចូល​ទៅ​ក្លឹ​ប​កម្សាន្ត​មួយ​កន្លែង ប៉ុន្តែ​ត្រូវ ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​ដេញ​តាម រួច​ហៅ​កម្លាំង កងរាជអាវុធហត្ថ​ខណ្ឌចំការមន ឱ្យ​ជួយ​ឃាត់​បាន​ទាំង​រថយន្ដ​បង្ក ទាំង​អ្នកបើកបរ​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ បន្តិច​ក្រោយមក ក៏​ឃើញ​មាន​តំណាង​ភាគី​ខាង​ម៉ូតូ និង​ខាង​រថយន្ត បង្ក​ធ្វើការ​សម្របសម្រួល ដោយ​មិន​ឱ្យ​មាន​សមត្ថកិច្ច​ចូលរួម​នោះ​ទេ ដោយ​ខាង​រថយន្ត​បង្ក​សុខចិត្ត​បើករថយន្ត​ទៅ​សម្រួល​គ្នា​ជាមួយ​ជន​រង​គ្រោះ​នៅ​មន្ទីរពេទ្យ​ផ្ទាល់ ដើម្បី​បញ្ចប់រឿង តែ​និយាយ​មិន​ត្រូវរ៉ូវ​គ្នា​នោះ​ទេ ។ ក្រោយមក ដោយសារ​តែ​និយាយ​គ្នា​មិន​ត្រូវ នារី​បង្ក​បាន​បើករថយន្ត​ចេញ​ទៅ​បាត់​តែ​ម្តង​ទៅ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ