ហាង Big Apple Donuts & Coffee គម្រប់ខួប ៥ឆ្នាំ ជាមួយការចែកដូណាត់ ៥០០នំ ដល់កុមារកំព្រានៅអង្គការលើកស្ទួយប្រជាពលរដ្ឋ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅថ្ងៃ 13 កុម្ភៈ 2020 ហាង Big Apple Donuts…
រាជធានីភ្នំពេញ ៖ នៅថ្ងៃ 13 កុម្ភៈ 2020 ហាង Big Apple Donuts…
រាជធានីភ្នំពេញ ៖ នៅថ្ងៃ 13 កុម្ភៈ 2020 ហាង Big Apple Donuts &Coffee បាននាំយកនំដូណាត់ចំនួន ៥០០នំ ទៅចែកជូនប្អូនៗកុមារកំព្រានៅអង្គការលើកស្ទួយប្រជាពលរដ្ឋ ដែលស្ថិតនៅភូមិដំណាក់ធំ ១ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ការចែកជូននំដូណាត់ដល់ប្អូនៗកុមារនៅក្នុងឱកាសគម្រប់ខួប ៥ឆ្នាំនេះ គឺជាកាយវិការសប្បុរសធម៌មួយក្នុងការជួយចែករំលែកក្តីស្រឡាញ់ទៅដល់ប្អូនៗកុមារកំព្រាឱ្យពួកគេទទួលបានញ៉ាំនំដែលមានរសជាតិឈ្ងុយឆ្ងាញ់មកពីម៉ាកល្បីឈ្មោះ Big Apple Donuts & Coffee ដែលជាហាងដូណាត់ដំបូងគេដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ។
ជាមួយទឹកមុខសប្បាយរីករាយប្អូនៗបានសម្តែងនូវការអរគុណដល់ហាងនំដូណាត់ Big Apple Donuts & Coffee ដែលបានផ្តល់ជាអំណោយជានំដូណាត់ដ៏ឈ្ងុយឆ្ងាញ់នេះដល់ពួកគេ ។
សូមរំឭកផងដែរថា Big Apples Donuts &Coffee គឺជាម៉ាកនំដូណាត់ដ៏ល្បីល្បាញមានប្រភពដើមមកពីប្រទេសម៉ាឡេស៊ី និងត្រូវបាននាំចូលផ្តាច់មុខដោយក្រុមហ៊ុន Star Food Enterprise Co., Ltd។ លើសពីសោភ័ណភាព គឺគុណភាព ដែលជាក់ស្តែង Big Apple Donuts & Coffee តែងតែផ្តល់ជូនអតិថិជននូវជម្រើសនំដូណាត់ល្អៗជាច្រើន ដែលមានរហូតទៅដល់ ៣៦ រសជាតិ រួមជាមួយកាហ្វេ តែ ភេសជ្ជៈដែលមានរសជាតិឈ្ងុយឆ្ងាញ់ជាច្រើនប្រភេទផងដែរ ។
គុណសម្បត្តិដ៏ពិសេសនៃនំដូណាត់របស់ Big Apple គឺចេញមកពីរូបមន្តប្រចាំម៉ាកមានតែមួយគត់ ជាមួយនឹងការលាយបញ្ចូលគ្នានៃគ្រឿងផ្សំនាំចូលជាង ២០មុខ យ៉ាងសម្រិតសម្រាំងបំផុត ដើម្បីទទួលបាននំដូណាត់ទន់ឆ្ងាញ់ប្រកបដោយគុណភាពខ្ពស់ ។
Big Apple Donuts and Coffee បានបើកដំណើរការដំបូងកាលពីដើមឆ្នាំ ២០១៥ ហើយមកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុនបានពង្រីកសាខាបានចំនួន ៧ទីតាំង ហើយនៅទីក្រុងភ្នំពេញ ដែលរួមមាន៖ សាខាទួលគោក -សាខា ម៉ៅសេទុង -សាខាកម្ពុជាក្រោម -សាខាបឹងត្របែក -សាខា អ៊ីដឹនហ្គាដឹន -សាខាឈូកមាសផ្លាហ្សា និងសាខាថ្មី អូឡាំព្យា ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ