ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមប្រឹក្សា​ឃុំ-សង្កាត់​​ ធ្វើ​ការ​ឱ្យទាន់​ពេល​វេលា​និង​ពាក់​ឯកសណ្ឋាន​ឱ្យ​បាន​ត្រឹមត្រូវ​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​៖ ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ​ត្រូវធ្វើ​ការងារ​ឱ្យ​បាន​ទាន់​ពេល​វេលា​ និង​ពាក់​ឯកសណ្ឋាន​អោយ​បាន​ត្រឹមត្រូវ ​នៅ​ពេល​ម៉ោង​ធ្វើការ​និង​ប្រជុំ​ ​។ នេះជាការ​លើក​ឡើងរបស់លោក អុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​…

ខេត្ត​បន្ទាយ​មាន​ជ័យ​៖ ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ​ត្រូវធ្វើ​ការងារ​ឱ្យ​បាន​ទាន់​ពេល​វេលា​ និង​ពាក់​ឯកសណ្ឋាន​អោយ​បាន​ត្រឹមត្រូវ ​នៅ​ពេល​ម៉ោង​ធ្វើការ​និង​ប្រជុំ​ ​។ នេះជាការ​លើក​ឡើងរបស់លោក អុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​ ​នៅក្នុង​ពី​ធី​ប្រកាស​ដាក់​​ដំណើរ​ការ​រេច​នា​សម្ព័ន្ធ​ថ្មី​ ​កាលពី​រសៀល​ថ្ងៃ​ទី​១៣ ​កុម្ភៈ ​នៅ​សាលាស្រុក​មង្គល​បូ​រី ​។

ក្នុង​ឱកាស​នោះ​ លោកអ៊ុំ រាត្រី បានមាន​ប្រសាសន៍​ទៀតថា​ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ មាន​តួនាទី​យ៉ាង​សំខាន់​រួមចំណែក​យ៉ាង​សកម្ម ​ក្នុង​ការ​ធ្វើ​កំណែទម្រង់​នានា​របស់​រដ្ឋាភិបាល​ ជា​ពិសេស​កំណែទម្រង់​វិមជ្ឈ កា​ល និង​វិ​សហ​មជ្ឈកា​លតា​មរយៈ​ការ​ចូលរួម​អនុវត្ត​អោយ​មាន​ប្រសិទ្ធភាព​នូវ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី​ខេត្ត​ស្រុក-ក្រុង​ខណ្ឌ និង​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ-​សង្កាត់ ​និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នានា​ជា​ធរមាន ក្នុង​ន័យ​នេះ ​គឺ​គោលការណ៍​ ឬ​ជា​យន្តការ​សម្រាប់​អនុវត្ត​តាម​ប្រព័ន្ធ​តែ​មួយ​ គឺ​រដ្ឋបាល​ឯកភាព​។

លោក​បាន​មាន​ប្រសាសន៍​ណែនាំ​ដល់​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ ត្រូវ​ការងារ​ឱ្យ​បាន​ទាន់​ម៉ោង​ធ្វើការ ​និង​ពាក់​ឯកសណ្ឋាន​គ្រប់​ម៉ោង​ធ្វើការ ​និង​ចូល​ប្រជុំ​នេះ​ជា​មន្ត្រី​ល្អ​ដែល​ចេះ​គោរព​ពេលវេលា​បម្រើ​ប្រជាពលរដ្ឋ​បាន​ទាន់​ពេល​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

អត្ថបទសរសេរ ដោយ