ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ កម្ពុជា រចនា​ខ្លោងទ្វារ​ចូល​ផាប់​​នីមួយ​ៗ​មានឈ្មោះ Etihad Stadium ដើម្បី​ឱ្យ​អ្នកគាំទ្រ​បាន​ស្គាល់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតិថិជន និង​អ្នកគាំទ្រ​ដែល​បាន​ចូលរួម​កម្មវិធី​ទស្សនាការ​ផ្សាយ​ផ្ទាល់​ការ​ប្រកួត​បាល់ទាត់​លី​ក​កំពូល​អង់គ្លេស ដោយ​មានការ​សម្តែង​ជូន​ពិសេស​ពី​ក្រុម​តូច SWSB និង ក្រុម Mustache Band…

រាជធានី​ភ្នំពេញ ៖ អតិថិជន និង​អ្នកគាំទ្រ​ដែល​បាន​ចូលរួម​កម្មវិធី​ទស្សនាការ​ផ្សាយ​ផ្ទាល់​ការ​ប្រកួត​បាល់ទាត់​លី​ក​កំពូល​អង់គ្លេស ដោយ​មានការ​សម្តែង​ជូន​ពិសេស​ពី​ក្រុម​តូច SWSB និង ក្រុម Mustache Band ផង​នោះ អាច​នឹង​ចាប់អារម្មណ៍​ថា ក្រុមហ៊ុន​ផលិត ស្រា​បៀរ កម្ពុជា បាន​តុបតែង​ខ្លោងទ្វារ​នៅ​តាម​ផាប់​នីមួយ​ៗ​ដោយ​មានឈ្មោះ Etihad Stadium ដែល​បង្កប់​នូវ​ច​ម្ង​ល់​ថា តើ​ឈ្មោះ​នោះ​មាន​ន័យ​ដូច​ម្តេច?

Etihad Stadium គឺជា​កីឡដ្ឋាន​បាល់ទាត់​ដ៏​ធំ និង​ល្បី​លំដាប់​លេខ​រៀង​ទី​៦ សម្រាប់​ការ​ប្រកួត​ក្រប​ខណ្ឌ Premiere League នៅ​ចក្រភព​អង់គ្លេស ដែល​ស្ថិត​ក្នុង​ទីក្រុង Manchester ហើយ​ក៏​ជា​កន្លែង​ហ្វឹកហាត់​បាល់ទាត់​ជា​ប្រចាំ​របស់​ក្លឹ​ប Manchester City និង​ការ​ប្រកួត​ផ្សេង​ៗ​រាល់ពេល​ដែល​ក្រុម Manchester City ធ្វើ​ជា​ម្ចាស់ផ្ទះ​ផង​ដែរ ។

កីឡដ្ឋាន Etihad ត្រូវ​បាន​សាងសង់​ឡើង​នៅ​ឆ្នាំ​២០០២ ដើម្បី​ទទួល​រៀបចំ​ប្រកួត​អូ​ឡាំ​ពិ​ក នៅ​ឆ្នាំ​នោះ ហើយ​កីឡដ្ឋាន​នេះ​អាច​ផ្ទុក​អ្នកចូលរួម​ទស្សនា​ផ្ទាល់​រហូត​ដល់ ៥៥,០៩៧ នាក់ ដោយ​ឡែក​នៅ​ពេល​បច្ចុប្បន្ន​កីឡដ្ឋាន​មួយ​នេះ​ក៏​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ប្រកួត​ជើងឯក​កីឡា​ប្រដាល់​ពិភពលោក និង​ប្រកួត​លី​កបាល់​ឱប​ចក្រភព​អង់គ្លេស​ផង​ដែរ ។

កីឡដ្ឋាន Etihad នេះ​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ចំណាយ​ថវិកា​ជាង ១៤៤ លាន​ដុល្លារ​អា​មេ​រិ​ក ក្រោយមក​កីឡដ្ឋាន​នេះ​ទទួល​បានការ​កោតសរសើរ​លើ​រចនាបថ​របស់​ខ្លួន និង​ឈ្នះ​បាន​ពានរង្វាន់​ពី​វិទ្យាស្ថាន​ភូមិន្ទ​នៃ​ស្ថាបត្យកម្ម​អង់គ្លេស ឆ្នាំ ២០០៤ និង​ពានរង្វាន់​លើ​ការ​ច្នៃប្រឌិត​ថ្មី​ឆ្នាំ ២០០៣ ពី​វិទ្យាស្ថាន​វិស្វកម្ម​សំណង់​សម្រាប់​ការ​រចនា​ប្រកបដោយ​ភាព​ពិសេស ។

កីឡដ្ឋាន​នេះ​ក៏​បើក​ទទួល​ស្វាគមន៍​ភ្ញៀវ​ចូល​ទស្សនា​ជា​ប្រចាំ​ផង​ដែរ គឺ​ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​អាទិត្យ ពី​ម៉ោង ១០: ៣០ នាទី​ព្រឹក​តទៅ ដោយ​គ្រាន់តែ​បង់ថ្លៃ​សំបុត្រ​ចូល​ទស្សនា​តម្លៃ​ប្រហែល ២៣​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ម្នាក់​សម្រាប់​មនុស្ស​ពេញវ័យ ។ ដោយសារ​តែ​ភាព​ល្បីល្បាញ​របស់​ក្លឹ​ប និង​ប្រាក់​ចំណូល​ដែល​រកបាន​ពី​ការ​ចូល​ទស្សនា ការ​លក់​វត្ថុ​អនុស្សាវរីយ៍ និង​ភាព​ជា​ដៃគូ​សហ​ពាណិជ្ជកម្ម​ផ្សេង​ៗ​របស់​ក្លឹ​ប​បាន​ធ្វើ​អោយ​ក្លឹ​ប Manchester City ក្លាយជា​ក្លឹ​ប​ល្បី​ខ្លាំង​មួយ​លើ​ពិភពលោក ។

ដូច្នេះ​ក្នុង​នាម ស្រា​បៀរ កម្ពុជា ជា​ដៃគូ​ល្អ​ឥត​ខ្ចោះ​មួយ​របស់​ក្លឹ​ប​ទើប ស្រា​បៀរ កម្ពុជា លើក យក​ក្លោ​ង​ទ្វារ​របស់​ក្លឹ​ប​អោយ​អ្នកគាំទ្រ​បាន​ស្គាល់ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ