ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ចិន ​ផ្ដោត​លើ​ការឱ្យ​​ចូល​ធ្វើ​ការ​វិញ

4 ឆ្នាំ មុន

ប្រទេស​ចិន៖ នាយក​រដ្ឋមន្ត្រី​ចិន​ លោក​LI KEQIANG ​កាលពី​ថ្ងៃ​ទី​១១​កុម្ភៈ បាន​សង្កត់ធ្ងន់​លើ​ភាព​ចាំ់​បាច់បង្កើន​ការ​ខិតខំ​ប្រឹងប្រែងដើម្បី​ចូល​ធ្វើការ​វិញ និង​អះអាង​ពី​ការ​ផ្គត់ផ្គង់​ខាង​វេជ្ជសាស្ត្រ ព្រមទាំង​បណ្ដា​​ផលិតផល​ប្រចាំ​ថ្ងៃ ក្នុង​កាលៈទេសៈដែល​កំពុង​មានការ​ប្រយុទ្ធ​ជាសាកលរបស់​ប្រទេស​ប្រឆាំង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19​។ នាយក​រដ្ឋមន្ត្រី​ចិន​អះអាង​បែប​នេះ…

ប្រទេស​ចិន៖ នាយក​រដ្ឋមន្ត្រី​ចិន​ លោក​LI KEQIANG ​កាលពី​ថ្ងៃ​ទី​១១​កុម្ភៈ បាន​សង្កត់ធ្ងន់​លើ​ភាព​ចាំ់​បាច់បង្កើន​ការ​ខិតខំ​ប្រឹងប្រែងដើម្បី​ចូល​ធ្វើការ​វិញ និង​អះអាង​ពី​ការ​ផ្គត់ផ្គង់​ខាង​វេជ្ជសាស្ត្រ ព្រមទាំង​បណ្ដា​​ផលិតផល​ប្រចាំ​ថ្ងៃ ក្នុង​កាលៈទេសៈដែល​កំពុង​មានការ​ប្រយុទ្ធ​ជាសាកលរបស់​ប្រទេស​ប្រឆាំង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19​។

នាយក​រដ្ឋមន្ត្រី​ចិន​អះអាង​បែប​នេះ ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​មួយ របស់​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​ចិន ដែល​រៀបចំ​ធ្វើ​កាលពី​ថ្ងៃ​ទី​១១​កុម្ភៈ​។ សេចក្ដី​ប្រកាស​មួយ​ចេញផ្សាយ​ក្រោយ​កិច្ចប្រជុំ​នេះ​លើក​ឡើង​ថា អាជ្ញាធរ​និង​គ្រប់​ផ្នែក​ទាំងអស់​បាន​បំពេញ​យ៉ាង​រឹង​មាំ ការងារ​បង្ការ​និង​ត្រួតពិនិត្យ​ការ​ឆ្លង ដោយ​នាំ​ឲ្យ​មានការ​រីក​ចម្រើន​ដែល​អាច ឈាន​ទៅ​រក​ការ​វិល​ទៅ​បំពេញការងារ​វិញ និង​សកម្មភាព​ផលិតកម្ម​ឡើង​វិញ​របស់​បណ្ដា​សហគ្រាស ដោយ​បង្កើន​យ៉ាង​ឆាប់​ការ​ផ្គត់ផ្គង់​ខាង​វេជ្ជសាស្ត្រ​គន្លឹះ​នានា ព្រមទាំង​ធានា​ការ​ផ្ក​ត់​ផ្គង់​ជា​ទូទៅ​ឲ្យ​បាន​គ្រប់គ្រាន់ បណ្ដា​ផលិតផល​ប្រចាំ​ថ្ងៃ​។

ការ​សម្រេចចិត្ត​ដែល​ប្រកាន់​យក​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​នោះ គូសបញ្ជាក់​ពី​ការ​វិល​ទៅ​បំពេញការងារ​វិញ និង​បន្ត​ផលិតកម្ម​របស់​បណ្ដា​សហគ្រាស យោង​ទៅ​តាម​ស្ថានភាព​របស់​មូលដ្ឋាន​។ ទាក់ទិន​នឹង​បណ្ដា​សហគ្រាស​ផលិត​បណ្ដា​ផលិតផល​វេជ្ជសាស្ត្រ​គន្លឹះ​នានា ការ​ខិតខំ​ប្រឹងប្រែង​ត្រូវ​មាន​ដើម្បី​ជួយ​ពួក​គេ ឲ្យ​ឈាន​ដល់​សមត្ថភាព​ផលិតកម្ម ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​ដោះស្រាយ​បណ្ដា​បញ្ហា​របស់​ពួក​គេ​ទាក់ទិន​នឹង​ការ​បំពាក់​ឧបករណ៍ កម្លាំង​ពលកម្ម​និង​វត្ថុធាតុដើម​។

បណ្ដា​អ្នកចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ ក៏​អំពាវនាវ​ផង​ដែរ​ឲ្យ​ធានា ដល់​ការ​វិល​ត្រឡប់​ដោយ​មានការ​រៀបរយ របស់​បណ្ដា​ពលករ​អន្តោប្រវេសន៍​ទៅ​កាន់​កន្លែងធ្វើការ​ពួក​គេ ដើម្បី​កាត់​បន្ថយ​ការ​លំបាក​នានា របស់​បណ្ដា​សហគ្រាស​ឯកជន​និង​សហគ្រាស​ធុន​តូច ក្នុង​ពេល​វីរុស​រាតត្បាត​។ ចិន​នឹង​អនុវត្ត​បណ្ដា​យន្តការ​ជួយ​ទ្រទ្រង់​និង​បណ្ដា​វិធានការ​អនុគ្រោះ ក្នុង​នោះ​មានការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​នៃ​ប្រាក់​កម្ចី និង​ការ​កែ​លម្អ​នយោបាយ​កាត់​បន្ថយពន្ធ​៕

អត្ថបទសរសេរ ដោយ