ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​រ៉ូ​ណា​វីរុស​ថ្មី​ បាត់បង់ជីវិតមនុស្សដល់​១,០១១​នាក់​

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ យោង​តាម​តុល្យការ​ចេញផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​១១ ​កុម្ភៈ​ ដោយ​អាជ្ញាធរ​ចិន​ថា វីរុស​កូ​រ៉ូ​ណា​ថ្មី​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ឡើង​ដល់​១,០១១​នាក់​ហើយ​នៅ​ចិនដីគោក ក្រោយ​ការ​ប្រកាស​ពី​អ្នក​ស្លាប់​ថ្មី​១០៣​នាក់​ក្នុង​ខេត្ត​ហ៊ូ​បី​ ។ តាម​តុល្យការ​ចុង​ក្រោយ​ប្រចាំ​ថ្ងៃ​ឲ្យ​ដឹង​ថា ចំនួន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​បាន​កើន​ដល់​ជាង​៤២.២០០​នាក់ប្រឈម​មុខ​នឹង​ការ​ឆ្លង​រាលដាល​ដែល​មិន​ទាន់​ធូរស្រាល​ពិសេស​នៅ​ចិន…

ប្រទេស​ចិន ៖ យោង​តាម​តុល្យការ​ចេញផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​១១ ​កុម្ភៈ​ ដោយ​អាជ្ញាធរ​ចិន​ថា វីរុស​កូ​រ៉ូ​ណា​ថ្មី​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ឡើង​ដល់​១,០១១​នាក់​ហើយ​នៅ​ចិនដីគោក ក្រោយ​ការ​ប្រកាស​ពី​អ្នក​ស្លាប់​ថ្មី​១០៣​នាក់​ក្នុង​ខេត្ត​ហ៊ូ​បី​ ។ តាម​តុល្យការ​ចុង​ក្រោយ​ប្រចាំ​ថ្ងៃ​ឲ្យ​ដឹង​ថា ចំនួន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​បាន​កើន​ដល់​ជាង​៤២.២០០​នាក់ប្រឈម​មុខ​នឹង​ការ​ឆ្លង​រាលដាល​ដែល​មិន​ទាន់​ធូរស្រាល​ពិសេស​នៅ​ចិន ប្រធានា​ធិប​តី​ចិន លោក​សី​ុ​ជី​ន​ពីង​ដែល​ពាក់​ម៉ាស​ការពារ កាលពី​ថ្ងៃ​ទី​១១​កុម្ភៈ​បាន​ចុះ​ទៅ​កាន់​សង្កាត់​មួយ​នៃ​ក្រុង​ប៉េ​កាំ​ង ដើម្បី​ពិនិត្យ​មើល​ការ​ខិតខំ​ប្រឹងប្រែង​នានា នៃ​ការ​តស៊ូ​ប្រឆាំង​ការ​ឆ្លង​ហើយ​ទស្សនា​មន្ទីរពេទ្យ​មួយ​។ លោក​បាន​អំពាវនាវ​ឲ្យ​មាន​វិធានការ​កាន់តែ​ខ្លាំង​និង​កាន់តែ​មឺ​ុ​ង​ម៉ាត់​ប្រឆាំង​ជំងឺ​នោះ​។

ក្នុង​សេចក្ដីថ្លែងការណ៍​ដ៏​វែង​មួយ​ផ្សាយ​តាម​ទូរទស្សន៍ មេដឹកនាំ​ចិន​បាន​លើក​ពី​សភាពការណ៍​នៅ​ក្រុង​វូ​ហាន ដែល​ស្ថិត​នៅ​ដាច់​ពី​គេ​ចាប់តាំងពី​ថ្ងៃ​ទី​២៣​មក​រា​មក ព្រមទាំង​ផ្នែក​មួយ​ធំ​នៃ​ខេត្ត​ហ៊ូ​បី​ុ ដែល​ពេល​នេះ​មាន​ចំនួន​ជន​រង​គ្រោះ​កាន់តែ​ច្រើន​។ លោក​ទទួលស្គាល់​ថា ការ​ឆ្លង​នៅ​ហ៊ូ​បី​ុ​និង​ក្រុង​វូ​ហាន នៅ​តែ​ធ្ងន់ធ្ងរ​បំផុត​ដេ​ោ​យ​លោក​អំពាវនាវ​ឲ្យ​ចាត់​បណ្ដា​វិធានការ​កាន់តែ​ខ្លាំង​និង​មឺ​ុ​ង​ម៉ាត់​ដើម្បី​ទប់​ការ​ឆ្លង​។លោក​សី​ុ​ជី​ន​ពីង​អះអាង​ថា ចិន​ពិតជា​អាច​ទទួល​បាន​ជោគជ័យ​ទាំងស្រុង ក្នុង​ការ​តស៊ូ​ប្រឆាំង​ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ​។ លោ​កថា​សម្រាប់​ពេល​នេះ​សភាពការណ៍៍​នៅ​តែ​ធ្ងន់ធ្ងរ​បំផុត​។ នៅ​ក្រុង​ប៉េ​កាំ​ង​ពេល​ចុះ​ពិនិត្យ​លើ​ការងារ​បង្ការ​និង​ត្រួតពិនិត្យ​ការ​ឆ្លង លោក​សី​ុ​គូសបញ្ជាក់​ថា បក្ស​ទាំងមូល កងកម្លាំងប្រដាប់អាវុធ​និង​ប្រជាជន​ទាំំ​ង​មូល រួម​សាមគ្គី​ជាមួយ​ប្រជាជន​ហ៊ូ​បី​ុ​និង​ក្រុង​វូ​ហាន​។ វូ​ហាន​និង​ខេត្ត​ហ៊ូ​បី​ុ​ជា​អាទិភាព​ដាច់ខាត​សម្រាប់​ការ​បង្ការ​និង​ការ​ត្រួតពិនិត្យ​ការ​ឆ្លង​។

លោក​សី​ុ​គូសបញ្ជាក់​ទៀត​ថា​វូ​ហាន​ជាទី​ក្រុង​វីរភាព​មួយ ហើយ​ប្រជាជន​ខេត្ត​ហ៊ូ​បី​ុ​និង​ក្រុង​វូ​ហាន​ជា​ប្រជា​ជន​ដែល​មាន​វីរភាព ដែល​ដាច់់ខាត​មិន​រា​ថយ​ចំពោះ​ការ​លំបាក​ឬ​គ្រោះថ្នាក់​ណា​ក៏​ដោយ ដូច​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​។ បើ​ដរាបណា​យើង​ធ្វើការ​រួម​គ្នា តស៊ូ​ដោយ​អង់អាច​ក្លាហាន​និង​ជម្នះ​បណ្ដា​ការ​លំបាក នោះ​យើង​ពិតជា​អាច​ទទួល​បាន​ជោគជ័យ​ទាំងស្រុង​មួយ ក្នុង​ការ​តស៊ូ​ប្រឆាំង​ការ​ឆ្លង​។ ក្រៅពី​ចិនដីគោក​វីរុស​កូ​រ៉ូ​ណា​ថ្មី​មាន​អ្នក​ឆ្លង​ជាង​៣២០​នាក់​ក្នុង​ប្រទេស​និង​ដែនដី​ប្រមាណ​ជា​៣០​។

រដ្ឋាភិបាល​អង់គ្លេស​នា​ថ្ងៃ​ទី​១០​កុម្ភៈ​បាន​ចាត់​ទុក​វីរុស​កូ​រ៉ុ​ណា​ថ្មី ថា​ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​និង​បន្ទាន់​មួយ​សម្រាប់​សុភាព​សាធារណៈ ហើយ​ប្រកាស​ពី​អ្នក​ឆ្លង​ថ្មី​៤​នាក់​ទៀត​ក្នុង​ប្រទេស​នេះ នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​ឡើង​ដល់​៨​នាក់​។ ចំណែក​បណ្ដា​រដ្ឋមន្ត្រី​សុខាភិបាល​អឺរ៉ុប​នឹង​រួម​ប្រជុំ​បន្ទាន់​នា​ថ្ងៃ​ទី​១៣​កុម្ភៈ នៅ​ក្រុង​ព្រុ​ច​សែ​ល​ដើម្បី​ពិភាក្សា​ពី​បណ្ដា​វិធានការ​សម្រប​ស​ម្រូ​ល​គ្នា​ប្រ​្រ​ឆាំង​ការ​ឆ្លង​៕

អត្ថបទសរសេរ ដោយ