មេធាវី​ ៖ ​លោក កឹ​ម សុខា បដិសេធ​មិន​បាន​រណប ឬធ្វើ​កញ្ជះ​បរទេស​ណា​ទេ


រាជធានីភ្នំ​ព​ញ ​៖ មេធាវី​ការពារ​សិទ្ធិ​ជន​ជាប់ចោទ​អះអាង​ថា​ លោក ​កឹ​ម សុខា ​បាន​បដិសេធ​មិន​បាន​ធ្វើ​កញ្ជះ​បរទេស​ណា​ទេ ក្នុង​ពេល​មានការ​ចាក់​បញ្ចាំង​វី​ដេ​អូ​ក្នុង​សវនាការ​នា​ព្រឹក​ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ​។

លោក ​ចាន់ ចេ​ន ​មេធាវី​ការពារក្តី​លោក ​កឹ​ម សុខា ម្នាក់​ក្នុង​ចំណោម​៩​នាក់​បាន​និយាយ​បន្ទាប់​ពី​ចប់​សវនាការ​ព្រឹក​ថ្ងៃ​ទី​៥ ​ខែកុម្ភៈ​ នេះ​ថា​តាម​ខ្សែ​វី​ដេ​អូ​បាន​បញ្ចាំង​នោះ​ជន​ជាប់ចោត​មិន​បាន​ធ្វើ​ជា​ខ្ញុំកញ្ជះ​បរទេស​ណា​ជា​ខាត់​ខាត ​។ លោក​មេធាវីបន្ត​ថា ​នេះ​ជា​ការ​លើក​ឡើង​របស់​លោក ​កឹ​ម សុខា ​ទៅ​កាន់​អង្គ​សវា​នា​ការ ក៏ដូចដែល​អ្វី​ដែល​លោក ​កឹ​ម សុខា ​បាន​សំដែង​ក្នុង​វី​ដេ​អូ​បាន​ចាក់​បញ្ចាំង​ពេញ​មួយ​ព្រឹក​នេះ​មិន​បាន​រណប​បរទេស​ និង​កញ្ជះ​បរទេស​ណា​ជា​ដាច់ខាត ​។

ចំណែក​មេធាវី​តំណាង​រដ្ឋាភិបាល​លោក គី តិច មិន​បាន​ផ្តល់​ព័ត៌មាន​ដល់​អ្នក​សារព័ត៌មាន​នៅឡើយ​ទេ អាច​ស្អែក​ទើប​ផ្តល់​ព័ត៌មាន​បាន ​។ ចូល​ដល់​ស​ប្តា​ហ៍​ទី​៤​ថ្ងៃ​ទី​៥​ ខែកុម្ភៈ ​នេះ​លោក​កឹ​ម សុខា បាន​ចូល​ម​កាន់​បន្ទប់​សវនាការ​ក្នុង​ការ​ជំនុំជម្រះ​ទោស​របស់​លោក​ត្រូវ​បាន​តាម​បទ​ស្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស​តាម​មាត្រា​៤៤៣​ នៃ​ក្រម​ព្រហ្ម​ទណ្ឌកម្ពុជា​ ។

ក្រុម​មេធាវី​(​ចុងចោទ​)​ការពារ​សិទ្ធិ​របស់​លោក​ កឹ​ម សុខា​ បាន​អមដំណើរ​ចូល​ក្នុង​បន្ទប់​សវនាការ​ទី​១​ដើម្បី​បង្ហាញ​ពី​ភស្តុ​តាង​ដោះ​បន្ទុក​ជនជាប់ចោទ​វ័យ​៦៧​ឆ្នាំ​រូប​នេះ​ ។ ​ចំណែក​ក្រុម​មេធាវី​តំណាង​រាជរដ្ឋាភិបាល​(​ដើមចោទ​)​ដឹកនាំ​ដោយ​លោក​មេធាវី​ គី តិច​ បាន​ដឹកនាំ​ក្រុម​មេធាវី​ចំនួន​៣​រូប​ផង​ដែរ ដើម្បី​ចោទសួរ​ដល់​ជនជាប់ចោទ​ និង​បាន​បង្ហាញ​ភស្តុ​តាង​ជា​ច្រើន​ក្នុង​ការ​ដាក់បន្ទុក​លើ​លោក​ កឹ​ម សុខា ​។

សូម​បញ្ជាក់​ថា ​លោក​ កឹ​ម សុខា បន្ត​បង្ហាញមុខ​ដោយ​ពាក់​ម៉ាស់​ចូល​តតាំង​ជាមួយ​តុលាការ​ចូល​ដល់​ស​ប្តា​ហ៍​ទី​៤ ដើម្បី​តតាំង​ក្នុង​ការ​ឆ្លើយ​ដោះ​បន្ទុក​ខ្លួន​ពី​បទចោទប្រកាន់​របស់​ចៅក្រម លើ​ភស្តុ​តាង​វី​ដេ​អូ​ដែល​ចាក់​បង្ហាញ​ដោយ​អង្គ​សវនាការ​ ៕

កែសម្រួលដោយ ៖ សំណាង

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ