ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​៦៥​នាក់​ដឹក​ពី​វូ​ហាន​បាត់​រក​មិនឃើញ

4 ឆ្នាំ មុន

ប្រទេស​កួ​រ៉េ​ខាងត្បូង ៖ យោង​តាម ​YONHAP​ ថា សាលាក្រុង​សេ​អ៊ូ​ល បាន​​ថ្លែង​នា​ថ្ងៃ​​ទី​៣ ខែ​កុម្ភៈ ឆ្នាំ ២០២០​នេះ​​ថា…

ប្រទេស​កួ​រ៉េ​ខាងត្បូង ៖ យោង​តាម ​YONHAP​ ថា សាលាក្រុង​សេ​អ៊ូ​ល បាន​​ថ្លែង​នា​ថ្ងៃ​​ទី​៣ ខែ​កុម្ភៈ ឆ្នាំ ២០២០​នេះ​​ថា ពុំ​បានដឹង​កន្លែង​ស្នាក់​នៅ​របស់​ជនបរទេស​៦៥​នាក់ ក្នុង​ចំណោម​ជន​បរទេស​ទាំង​២០៥​នាក់ ដែល​មក​ពី​ទីក្រុង​វូ​ហាន ប្រទេស​​ចិន ​រវាង​ថ្ងៃ​ទី​១៣​ មក​ថ្ងៃទី​​២៥ ខែ​មក​រា ហើយ​មិនដឹង​ថា ​តើ​ពួក​គេ​ត្រឡប់​ទៅ​ស្រុក​វិញ​ឬ​យ៉ាងណា​ឡើយ​?

ក្រុង​សេ​អ៊ូ​ល ​បាន​ទទួល​បញ្ជី​ឈ្មោះ​មនុស្ស​ទាំង​២០៥​នាក់​នោះ កាលពី​ថ្ងៃ​ទី​៣១​ ខែមក​រា​កន្លង​ទៅ​។ ជនបរទេស​ទាំងនេះ​សុទ្ធតែ​ចុះ​ឈ្មោះ​ពេល​មក​ដល់​កូរ៉េ​ខាងត្បូង​។ មនុស្ស​៣៩​នាក់​មិន​នៅ​ក្នុង​ប្រទេស​ទៀត​ទេ ហើយ​១០១​នាក់​ស្ថិត​ក្រោម​ការ​តាមដាន​ត្រួតពិនិត្យ​។ សរុប​មនុស្ស​១៨៥​នាក់​មាន​សញ្ជាតិ​ចិន​។

ក្រុង​សេ​អ៊ូ​ល​ បាន​រួម​សហការ​ជាមួយ​ក្រសួងការបរទេស ក្រសួងយុត្តិធម៌​ និង​ការិយាល័យ​អន្តោ​ប្រវេសន៍​កូរ៉េ ដើម្បី​ត្រួតពិនិត្យ​ថា ​តើ​ជនបរទេស​៦៥​នាក់​នោះ បាន​ចាក​ចេញពី​ប្រទេស​ហើយ​ឬ​នៅ? ហើយ​ក៏​រួម​សហការ​ជាមួយ​ប៉ូលិស​ក្រុង​សេ​អ៊ូ​ល​ដែរ ដើម្បី​ប៉ុនប៉ង​តាម​រក​ពួក​គេ​។

ចំណែក​ជនជាតិ​កូរ៉េ​ខាងត្បូង​៣៣៣​នាក់​ដែល​ធ្វើ​មាតុភូមិនិវត្តន៍​កាលពី​ថ្ងៃ​ទី​១​ កុម្ភៈ តាម​យន្ត​ហោះ​ទី​២ ​មក​ពី​ទីក្រុង​វូ​ហាន​ ប្រទេស​ចិន ត្រូវ​បាន​ធ្វើតេស្ត​ពុំ​ឃើញ​មាន​រោគ​សញ្ញា​នៃ​ការ​ឆ្លង​វីរុស​ថ្មី​ឡើយ​។ ទោះ​យ៉ាងណា ​អ្នក​ទាំងនេះ​ត្រូវ​ស្ថិត​នៅ​ដាច់​ពី​គេ​យ៉ាងតិច​ក៏​១៥​ថ្ងៃ​ដែរ​៕ ដក​ស្រង់​​ចេញពី​វេបសាយ ៖ yna (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ