ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូប​មន្ត​ងាយ​ៗ! ​ធ្វើ​ឱ្យ​សក់​​​​ប្រែជា​ស្រស់​ស្អាត ជាមួយ​ប្រទាល​កន្ទុយក្រពើ

4 ឆ្នាំ មុន

ចង់បាន​សក់​ស្អាត​មិន​ពិបាក​ឡើយ​!​ហើយ​ក៏​មិន​ចាំបាច់​ចំណាយ​ប្រាក់​អស់​ច្រើន​ដែរ ក៏​ព្រោះ​មាន​រូបមន្ត​បែប​ធម្មជាតិ​អាច​ជួយ​អ្នក​បាន​យ៉ាង​ងាយ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ពី​របៀប​ប្រើប្រាស់​ប្រទាល​កន្ទុយក្រពើ​ដើម្បី​ជួយ​ឱ្យ​សក់​ស្រស់​ស្អាត​បែប​ធម្មជាតិ ៖ ១. រូបមន្ត​ជួយ​ឱ្យ​សក់​ឆាប់​ដុះ​ក្រាស់ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ…

ចង់បាន​សក់​ស្អាត​មិន​ពិបាក​ឡើយ​!​ហើយ​ក៏​មិន​ចាំបាច់​ចំណាយ​ប្រាក់​អស់​ច្រើន​ដែរ ក៏​ព្រោះ​មាន​រូបមន្ត​បែប​ធម្មជាតិ​អាច​ជួយ​អ្នក​បាន​យ៉ាង​ងាយ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ពី​របៀប​ប្រើប្រាស់​ប្រទាល​កន្ទុយក្រពើ​ដើម្បី​ជួយ​ឱ្យ​សក់​ស្រស់​ស្អាត​បែប​ធម្មជាតិ ៖

១. រូបមន្ត​ជួយ​ឱ្យ​សក់​ឆាប់​ដុះ​ក្រាស់ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម៉ាស្សា​សាច់ ឬ​ជែ​ល​ប្រទាល​កន្ទុយក្រពើ​លើ​ស្បែក​ក្បាល​ស្អាត​។ ទុក​ចោល​សម្រាប់​រយៈពេល ៣០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជា​ការ​ស្រេច​។

២. រូបមន្ត​ជួយ​ឱ្យ​សក់​កាន់តែ​ទន់​រលោង​និង​ភ្លឺ​ជាង​មុន ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រានតែ​ម៉ាស្សា​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ស្រស់​ៗ​ផ្ទាល់​លើ​ស្បែក​ក្បាល​និង​សក់​ដើម្បី​រំញោច​លំហូរ​ឈាម​។ ទុក​ចោល​សម្រាប់​រយៈពេល ១៥ នាទី​សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​។ អ្នក​នឹង​សម្គាល់​ឃើញ​ថា​សក់​មាន​ភាព​រលោង​និង​ភ្លឺ​ជាង​មុន​។

៣. រូបមន្ត​កម្ចាត់​អង្គែ ៖ មុន​ពេល​ងូតទឹក ចូរ​លាបទឹក​ប្រទាល​កន្ទុយក្រពើ​លើ​សក់​និង​ស្បែក​ក្បាល​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​ជា​ការ​ស្រេច​។ អនុវត្ត​ឱ្យ​បាន​យ៉ាង​ហោច​ណាស់ ២ ដង​ក្នុង​មួយ​ថ្ងៃ​។

៤. ដោះស្រាយ​បញ្ហា​សក់​ឡើង​ប្រេង​ខ្លាំង ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​សាប៊ូ​កក់សក់​ប្រភេទ​ស្រាល ១ ពែង​ជាមួយ​ទឹកក្រូច​ឆ្មារ​ស្រស់ ១ ស្លាបព្រា​បាយ​និង​ជែ​ល​ប្រទាល​កន្ទុយក្រពើ ១ ស្លាបព្រា​កាហ្វេ​អោយ​សព្វ​ចូល​គ្នា​។ បន្ទាប់​មក​កក់សក់​ជាមួយ​សាប៊ូ​ដែល​លាយ​រួច​ដូច​ពេល​ធម្មតា​អោយ​បាន​យ៉ាង​ហោច​ណាស់ ២ ដង​ក្នុង​មួ​យស​ប្តា​ហ៍​។

សម្រាប់​សាប៊ូ​ដែល​នៅ​សល់​អ្នក​អាច​ចាក់​ចូល​ក្នុង​ដប​ស្អាត​មួយ​រួច​ដាក់​ចូល​ក្នុង​ទូរ​ទឹកកក​ដើម្បី​រក្សា​ទុក​ប្រើ​ពេល​ក្រោយ​បាន​យូរ​រហូត​ដល់​ទៅ ១ ស​ប្តា​ហ៍ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ