ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខចិត្ត​ឱ្យ​ប៉ូលិស​ចាប់ ដើម្បី​គេច​ពី​ការ​រៀប​ការ​ជាមួយនឹង​មិត្ត​ស្រី

4 ឆ្នាំ មុន

យុវជន​ម្នាក់​មក​ពី​សៀង​ហៃ​ប្រទេស​ចិន ដែល​នឹង​រៀប​ការ​ជាមួយ​មិត្ត​ស្រី​របស់​គាត់​នៅ​ឆ្នាំ​នេះ​បាន​រៀបចំ​ផែនការ ដើម្បី​ធានា​ថា នឹង​អាច​គេចវេស​ពី​មង្គលការ ។ បុរស​ឈ្មោះ Chen មិន​បាន​ប្រាប់​ត្រង់​ៗ​ទៅ​មិត្ត​ស្រី​របស់​ខ្លួន​ថា អស់ចិត្ត​ស្រឡាញ់​នោះ​ទេ តែ​គាត់​បាន​គិត​ឃើញ​វិធី​ចម្លែក​មួយ…

យុវជន​ម្នាក់​មក​ពី​សៀង​ហៃ​ប្រទេស​ចិន ដែល​នឹង​រៀប​ការ​ជាមួយ​មិត្ត​ស្រី​របស់​គាត់​នៅ​ឆ្នាំ​នេះ​បាន​រៀបចំ​ផែនការ ដើម្បី​ធានា​ថា នឹង​អាច​គេចវេស​ពី​មង្គលការ ។ បុរស​ឈ្មោះ Chen មិន​បាន​ប្រាប់​ត្រង់​ៗ​ទៅ​មិត្ត​ស្រី​របស់​ខ្លួន​ថា អស់ចិត្ត​ស្រឡាញ់​នោះ​ទេ តែ​គាត់​បាន​គិត​ឃើញ​វិធី​ចម្លែក​មួយ ដើម្បី​ឱ្យ​មង្គលការ​មួយ​នេះ​មិន​អាច​ដំណើរការ​ទៅ​បាន ។ គាត់​សុខចិត្ត​ទៅ​ប្រព្រឹត្ត​បទល្មើស ដើម្បី​ឱ្យ​ប៉ូ​លី​ស​ចាប់​ល្អ​ជាង​ប្រាប់​មិត្ត​ស្រី​ត្រង់​ៗ​ថា មិន​ចង់​រៀប​ការ ។

កេរ្តិ៍ឈ្មោះ​ក្នុង​សង្គម​មាន​សារៈសំខាន់​ណាស់​នៅ​ក្នុង​ប្រទេស​ចិន ដូច្នេះ​ហើយ​ទើប​លោក Chen គិត​ថា គ្រួសារ​ខាង​ស្រី​នឹង​មិន​ព្រម​រៀប​ការ​ទេ ប្រសិនបើ​លោក​ក្លាយ​ត្រូវជា​ចោរលួច និង​ត្រូវ​ប៉ូលិស​ចាប់ ។ កាលពីដើម​ស​ប្តា​ហ៍​នេះ​លោក Chen បាន​ទៅ​កាន់​ក្លិប​ហាត់​រាំ​នៅ​ផ្លូវ Huashan ក្នុង​ទីក្រុង​សៀង​ហៃ ហើយ​បាន​លួច​បាស​សម្លេង​ប្ល៊ូ​ធូ​ស​ធម្មតា​មួយ ដោយ​ដឹង​ថា ទីនោះ​មាន​កាមេរ៉ា​សុវត្ថិភាព​ជុំ​ទិស ។ គាត់​ចង់ឱ្យ​គេ​ឃើញ​តែ​ម្តង ។ ដល់​ពេល​ខាង​ហាង​ប្តឹង​ប៉ូលិស​ឱ្យ​ចាប់​លោក​បាន​ប្រាប់​ប៉ូលិស​ត្រង់​ៗ​ពី​មូលហេតុ​នៃ​ការ​លួច ។

លោក​បាន​ប្រាប់​ថា​៖«​មិត្ត​ស្រី​របស់ខ្ញុំ​ចង់​រៀប​ការ​ជាមួយ​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​រៀប​ការ​ជាមួយ​នាង​ទេ​។ ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​ត្រូវ​គេ​ចាប់​ក្រោយ​លួច​បាស​នេះ​។ ខ្ញុំ​ពិតជា​ចង់​ដើរ​ចេញពី​នាង​ណាស់​។ ខ្ញុំ​ដឹង​ថា លោក​នឹង​ពិន័យ​ខ្ញុំ​។​»

ចោរ​ចម្លែក​រូប​នេះ បាន​បន្ថែម​ទៀត​ថា គាត់​បាន​ជ្រើសរើស​ឧបករណ៍​បំពង​សម្លេង​ប្ល៊ូ​ធូ​ស​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​តម្លៃ​ប្រហែល ២៩០​ដុល្លារ ព្រោះ​គាត់​ចង់អោយ​វា​មាន​តម្លៃ​គ្រប់គ្រាន់​ក្នុង​ការ​រាយការណ៍​ទៅ​ប៉ូ​លី​ស ប៉ុន្តែ​មិន​ថ្លៃ​ពេក​ទេ​ដែល​មិន​ធ្វើ​ឱ្យ​ម្ចាស់​ហាង​ឈឺចិត្ត​ខ្លាំង​។

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បានអោយ​ដឹង​ថា លោក Chen នៅ​តែ​ស្ថិត​ក្នុង​ការ​ឃុំឃាំង​របស់​ប៉ូលិស​នៅឡើយ ។ ប៉ុន្តែ​ទំនងជា​នឹង​មិន​នៅ​ទីនោះ​យូរ​ទេ ដោយសារ​មាន​កំហុស​តិចតួច​បែប​នេះ​។ វា​មិន​ច្បាស់​ទេ​ថា តើ​ផែនការ​របស់​លោក Chen អាច​សម្រេច​បាន​ដែរ​ឬ​អត់​ទេ​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ