ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេធាវី​រដ្ឋាភិបាល​ថា ឯកសារ និង​រូបថត​លោក កឹ​ម សុខា ដាក់​ជូន​តុលាការ​គឺ​គ្មាន​ន័យ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មេធាវី​រដ្ឋាភិបាល​ថា ឯកសារ និង​រូបថត​ដែល​លោក កឹ​ម សុខា ដាក់​ជូន​តុលាការ​គ្មាន​ន័យ​សម្រាប់​ដោះ​បន្ទុក​ពី​បទ​ចោទ​បាន​ទេ ខណៈ​ដែល​លោក កឹ​ម…

រាជធានី​ភ្នំពេញ ៖ មេធាវី​រដ្ឋាភិបាល​ថា ឯកសារ និង​រូបថត​ដែល​លោក កឹ​ម សុខា ដាក់​ជូន​តុលាការ​គ្មាន​ន័យ​សម្រាប់​ដោះ​បន្ទុក​ពី​បទ​ចោទ​បាន​ទេ ខណៈ​ដែល​លោក កឹ​ម សុខា ត្រូវ​បាន​ចោទសួរ​សកម្មភាព​ពី​ឆ្នាំ​២០០៧​ដល់​២០១២​មិន​ទាន់​ចប់ ​តុលាការ​នឹង​បន្ត​សវនាការ​នៅ​ស​ប្តា​ហ៍​ក្រោយ​ទៀត តែ​ក្នុង​ស​ប្តា​ហ៍​នោះ​ជនជាប់ចោទ​បាន​ព្យាយាម​ឆ្លើយ​ប​ង្វា​ង​ពី​ភស្តុ​តាង​គោល​បំណង​​ដោះ​បន្ទុក ។

ប្រធាន​ក្រុម​មេធាវី​តំណាង​រាជរដ្ឋាភិបាល ​លោក គី តិច បាន​បញ្ជាក់​ថា​ លោក កឹ​ម សុខា គេចវេស​ពី​ការ​ឆ្លើយ និង​និយាយ​ថា «​ភ្លេច​»​ឬ​«​មិន​ចាំ​» តែ​មេធាវី​ការពារ​សិទ្ធិ​ជនជាប់ចោទ​បាន​ដាក់​ភស្តុ​តាង​ជា​រូបថត ឯកសារ​ថតចម្លង​ជា​ច្រើន ។

លោក​មេធាវី​បាន​អះអាង​ថា​ លោក កឹ​ម សុខា និង​មេធាវី​ការពារ​សិទ្ធិ​បាន​ដាក់​ដូច​ជា​រូបថត​ លោក កឹ​ម សុខា បាន​ជួប​ជាមួយ​មេដឹកនាំ​បរទេស​ខ្លះ​ ពេល​ដែល​គាត់​ស្ថិត​នៅ​ក្នុង​តួនាទី​សមាជិក​ព្រឹទ្ធ​សភា និង​រដ្ឋ សភា តែ​លោក​មេធាវី គី តិច ថា​ ឯកសារ​ទាំងនោះ​គ្មាន​ន័យ​អាច​ដោះ​បន្ទុក​ពី​បទ​ចោទ​នោះ​បាន​ទេ ។

លោក គី តិច បាន​លើក​ឡើង​ទៀត​ថា សំដី​របស់​លោក កឹ​ម សុខា និង​សកម្មភាព​របស់​គាត់​វា​ស៊ីសង្វាក់​គ្នា​ដូច​ជា​សំដី​ដែល​លើក​ឡើង​ក្នុង​ខ្សែ​អាត់​សំឡេង​ថា​ «​គេ​បាន​ឲ្យ​គាត់​ដកខ្លួន​មួយរ​យៈម​កប​ង្កើ​តមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​» ហើយ​សកម្មភាព​នោះ​ គាត់​ពិតជា​បាន​ធ្វើ​មែន ។

លោក គី តិច បាន​លើក​ឡើង​បន្ត​ថា ​ចំណែក​ការ​សួរ​ដេញដោល​សកម្មភាព​បន្ត​ចាប់ពី​ឆ្នាំ​២០០៧​ ដល់​ឆ្នាំ​២០១២​នោះ ​លោក កឹ​ម សុខា ការ​សួរ​មិន​ទាន់​បាន​បញ្ចប់​ទេ ព្រោះ​មេធាវី​ការពារ​សិទ្ធិ​ជនជាប់ចោទ​លើក​សំណួរ​ច្រើន​ពេក ។ ក្នុង​នោះ ​មេធាវី​រដ្ឋាភិបាល​សួរ​ពី​ការ​ចំណាយ​របស់​គណបក្ស​សិទ្ធិ​មនុស្ស​ប្រើប្រាស់ និង​រាយការណ៍​ទៅ​ក្រសួងមហាផ្ទៃ​ខុស​គ្នា ។

លោក​បាន​បន្ត​ថា លោក កឹ​ម សុខា និយាយ​ក្នុង​សវនាការ​ចង់​ដោះសា​រថា ​មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋ​បរទេស​ទេ ​គឺ​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​នោះ​ចំពោះ​ប្រាក់​ថា​ ដែល​បាន​ជួយ​លោក​ក្នុង​ការ​បង្កើត​គណបក្ស​សិទ្ធិ​មនុស្ស ។

ចំណែក​មេធាវី ចាន់ ចេ​ន ដែល​ការពារ​សិទ្ធិ​ឲ្យ​លោក កឹ​ម សុខា បាន​លើក​ឡើង​ថា លោក កឹ​ម សុខា បាន​ជួបនឹង​បរទេស​ក្នុង​គោលបំណង​ពាក់ព័ន្ធ​ការ​បោះ​ឆ្នោត ។ លោក​មេធាវី​បន្ត​ថា ការ​ដោះ​បន្ទុក​នា​ពេល​នេះ​ក្រុម​មេធាវី​បាន​ដាក់​ឯកសារ​បន្ថែម​ទៀត​ដោះ​បន្ទុក​ច្បាស់លាស់ ។

លោក​មេធាវី ចាន់ ចេ​ន អះអាង​ថា​ គណបក្ស​ណា​ក៏​ទទួល​ជំនួយ​ពី USAID ដែរ​ រាប់​ទាំង​អង្គភាព​រដ្ឋ​មួយ​ចំនួន​ផង​ដែរ ។ លោក​មេធាវី​បន្ត​ថា​ លោក កឹ​ម សុខា បាន​ធ្វើ​សកម្មភាព​គ្មាន​សកម្មភាព​ណា​ផ្លួ​ល​រំលំ​រដ្ឋាភិ​បាល​នោះ​ទេ ​គឺ​ធ្វើ​តាម​រយៈ​ការ​បោះ​ឆ្នោត និង​បាន​ចូលរួម​បោះ​ឆ្នោត​ទៀត​ផង ។

គួរ​បញ្ជាក់​ថា សំណុំរឿង​នេះ​តុលាការ​នឹង​បន្ត​សវនាការ​កាត់ទោស​លោក កឹ​ម សុខា នៅ​ស​ប្តា​ហ៍​ក្រោយ​គឺ​ថ្ងៃ​ពុធ និង​ព្រហស្បតិ៍ និង​មិន​ទាន់​ចប់​នៅឡើយ​ទេ ៕

កែសម្រួល​ដោយ ៖ សំណាង

កែសម្រួលដោយ