ផ្អើល​ទាំង​ព្រឹក ! ថ្ងៃ​សែន​ចិន ឆេះ​វិឡា​កូនកាត់​របស់​វេជ្ជបណ្ឌិត​យោធា​


រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា វិឡា​កូនកាត់​របស់​វេជ្ជបណ្ឌិត​យោធា​ម្នាក់ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ផ្អើល​ទាំង​ព្រឹក ខណៈ​ពេល​ដែល​ម្ចាស់​ដុត​ទៀន​ធូប​សែន​ថ្ងៃ​ចូល​ឆ្នាំ​ចិន វៀតណាម ហើយ ទុក​ចោល ដែល​ហេតុការណ៍​អ​គ្កី​ភ័យ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៨​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែមករា​នេះ ។

វិឡា​កូនកាត់​ដែល​ត្រូវ​ភ្លើង ឆេះ​លេខ​២២៤ ផ្លូវលំ​ភូមិ​អូរ​បែក​ក្អម សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​មាន​ម្ចាស់​ឈ្មោះ​សៅ ចំរើន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ជា​វេជ្ជបណ្ឌិត​យោធា ។ តាម​ព័ត៌មាន​មូលហេតុ​ដែល​កើត​មាន​អគ្គី​ភ័យ​បណ្តាល​មក​ពី​ភ្លើងទៀន​ធូប ដែល​ម្ចាស់​ដុត​សែន​ចូល​ឆ្នាំ ចិន វៀតណាម ។ នៅ​ព្រឹក​នោះ​ម្ចាស់​បាន​ដុត​ធូប​នៅ​កុងម៉ា​មួយសន្ទុះ ស្រាប់តែ​ភ្លើង​បាន​ឆាបឆេះ​កុងម៉ា និង​ឆេះ​រាលដាល់​ទៅ​ដល់ ខោអាវ នៅ​ក្នុង​បន្ទប់ បង្ក​អោយ​មានការ​ភ្ញាក់​ដល់​ម្ចាស់ផ្ទះ និង​អ្នក​ជិតខាង​នាំ​គ្នា​ជួយ​ពន្លត់ ។

នៅ​ក្នុង​ហេតុការណ៍​នេះ​នគរបាល និង​អាជ្ញាធរ​ក៏​បាន​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៣​គ្រឿង​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​អស់​ទឹក​មួយ​គ្រឿង ភ្លើង​ក៏​បាន​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ព្រឹក ។ តាម​នគរបាល​ការិយាល័យ​បង្ការ ពន្លត់អគ្គីភ័យ និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា សំណង់​ធ្វើ​ពី​ថ្ម​បេតុង​ជា​ប្រភេទ​វីឡា​កូនកាត់​ត្រូវ​ភ្លើង​ឆេះ​បណ្តាល​អោយ​ខូចខាត ឆេះ​ពូក និង​ខោអាវ​អស់​មួយ​ចំនួន​តែ​ពុំ​បណ្ដាល​អោយ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​នៅ​ក្បែរ​ខាង​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ