ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមបាល់ទាត់ Samrong United ក្លាយជា​ជើងឯក​ប្រចាំ​មណ្ឌល​សៀម​រាប

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តសៀមរាប ៖ នៅ​ទីបំផុត​ក្រុមបាល់ទាត់ Samrong United បាន​ក្លាយជា​ម្ចាស់​ជើងឯក Tiger Street Football 2020…

ខេត្តសៀមរាប ៖ នៅ​ទីបំផុត​ក្រុមបាល់ទាត់ Samrong United បាន​ក្លាយជា​ម្ចាស់​ជើងឯក Tiger Street Football 2020 ប្រចាំ​មណ្ឌល​សៀមរាប ដែល​ជា​មណ្ឌល​ទី​២ ដោយ​យកឈ្នះ​ក្រុមបាល់ទាត់​គិរី​ដងរែក ក្នុង​លទ្ធផល ៣​ទល់​០ វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃអាទិត្យ ។

ប្រធាន​ក្រុម Samrong United កីឡាករ ហួត លាង​ហាប់ បាន​លើក​ឡើង​ថា នេះ​ជា​លើក​ទី​៣​ហើយ ដែល​ក្រុម​ខ្លួន​បាន​ពុះពារ​មក​ពី​ខេត្តឧត្តរមានជ័យ មក​ប្រកួត​នៅ​មណ្ឌល​សៀមរាប​នេះ ហើយ​ការ​ប្រជែង​បានជា​ម្ចាស់​ជើងឯក​លើក​ទី​៣​នេះ គេ​សប្បាយ​រីករាយ​ខ្លាំង​ណាស់ ព្រោះ​ក្រុម​គេ​នឹង​ឡើង​ទៅ​លេង​នៅ​រាជធានី​ភ្នំពេញ ដើម្បី​បាន​ឱកាស​ជួប​ផ្ទាល់​ជាមួយ​តារាបាល់ទាត់​ពិភពលោក​។

កីឡាករ ហួត លាង​ហាប់ អះអាង​ទៀត​ថា អ្វី​ដែល​ជា​ចំណុចខ្លាំង​ដែល​ធ្វើ​ឲ្យ​ក្រុម​ខ្លួន​ក្លាយជា​ម្ចាស់​ជើងឯក​ប្រចាំ​មណ្ឌល​សៀមរាប​៣​ឆ្នាំ​ជាប់​គ្នា​នេះ គឺ​ដោយសារ​តែ​ក្រុម​របស់​គេ​មាន​កីឡាករ​នៅ​ក្នុង​ក្រុម​ធ្លាប់​លេង​ជាមួយ​គ្នា ទម្រង់​លេង​គឺ​ស៊ីសង្វាក់​គ្នា​ល្អ​បូក​រួម​ទាំង​ការ​សាមគ្គី​ក្នុង​ក្រុម​ល្អ​ផង​នោះ ទើប​ធ្វើ​ឲ្យ​ក្រុម​ទទួល​បាន​ជោគជ័យ និង​ក្លាយជា​ជើងឯក​ប្រចាំ​មណ្ឌល​សៀមរាប​៣​ឆ្នាំ​ជាប់​ៗ​គ្នា​។

ប្រធាន​ក្រុម​រូប​នេះ បញ្ជាក់​ទៀត​ថា ក្រុមបាល់ទាត់ Samrong United ខេត្តឧត្តរមានជ័យ​នេះ ធ្លាប់​បាន​ទៅ​លេង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​២​លើក​រួច​មក​ហើយ ហើយ​លទ្ធផល​គឺ​បិះ​ឡើង​ដល់​វគ្គ​កណ្តាល​ផ្តាច់ព្រ័ត្រ ហើយ​សម្រាប់​លើក​ទី​៣​នេះ គេ​តាំងចិត្ត​ដ៏​មោះមុត​ថា និង​ពង្រឹង​ការ​ហ្វឹកហាត់​ឲ្យ​ខ្លាំង​បន្ថែម​ទៀត ដើម្បី​ឈាន​ទៅ​ដណ្តើម​ជើងឯក​ទូ​ទាំង​ប្រទេស​ឲ្យ​បាន​លើ​មុខមាត់​ខេត្តឧត្តរមានជ័យ​។

ជាមួយ​គ្នា​នេះ ប្រធាន​ក្រុម​រូប​នេះ បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុនស្រា​បៀរ Tiger (CBL) ដែល​បាន​បង្កើត​ព្រឹត្តិការណ៍​ប្រកួត​នេះ​ឡើង បាន​ផ្តល់​ឱកាស​ឲ្យ​ពួក​គេ​បាន​បង្ហាញ​សមត្ថភាព ជា​ពិសេស​បាន​បង្ហាញ​នូវ​ក្តី​ស្រលាញ់​ចំពោះ​បាល់ទាត់​ដែល​ពួក​យើង​មាន ដើម្បី​ឈាន​ទៅ​អភិវឌ្ឍ​ណ៍​ខ្លួន​ក្លាយជា​កីឡាករ​អាជីព​នៅ​ពេល​ខាង​មុខ​។

សម្រាប់​មហា​ព្រឹត្តិការណ៍​បាល់ទាត់​ដ៍​ធំ​ប្រចាំ​ប្រទេស​កម្ពុជា គឺ Tiger Street Football 2020 រដូវ​កាល​ទី​៨ មណ្ឌល​ទី​២ ខេត្តសៀមរាប បាន​ដំណើរការ​ប្រកួត​ផ្លូវការ​ពី​ថ្ងៃ​ទី​១៧ រហូត​ដល់​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២០ ដោយ​មាន​ក្រុម​ចូលរួម​ប្រកួតប្រជែង​ចំនួន​១១៩​ក្រុម មក​ពី​ខេត្ត​ចំនួន​៤ រួម​មាន សៀមរាប​ម្ចាស់ផ្ទះ ឧត្តរមានជ័យ ព្រះ​វិហារ និង​កំពង់ធំ​។ សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​បាល់​ទាត់ Tiger Street Football 2020 រដូវ​កាល​ទី​៨​នេះ មាន​៨​មណ្ឌល ដែល​មាន​ប្រាក់​រង្វាន់​​សរុប​ចំនួន​៥០០០០​ដុល្លារ ហើយ​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ និង​ធ្វើ​នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​29 ខែកុម្ភៈ និង​ថ្ងែ​ទី​1 មីនា ឆ្នាំ​2020 ហើយ​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ ក៏​មានការ​ចូលរួម​ពី Rio Ferdinand ផង​ដែរ​។

ស្តែង​ចេញ​នូវ​ការ​តាំងចិត្ត​ដ៏​មោះមុត​របស់​អ្នក ជាមួយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​។ ពិសា​ដោយ​ការ​ទទួល ខុសត្រូវ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ