ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រជុំ​សន្និបាត​របស់​ប្រទេស​ថៃ និង​ការិយាល័យ​តាំងពិព័រណ៍​, ក្រុមហ៊ុន Bangkok Airways និង Central Department Store ណែនាំ​យុទ្ធនា ការ “Fly, Meet, Shop”

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី ២០​ខែមករា ឆ្នាំ ២០២០ ៖ ការ​ប្រជុំ​សន្និបាត​របស់​ប្រទេស​ថៃ និង​ការិយា​ល័យ​តាំងពិព័រណ៍​ដែល​ដឹកនាំ​ដោយ​កញ្ញា Nooch Homrossukhon…

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី ២០​ខែមករា ឆ្នាំ ២០២០ ៖ ការ​ប្រជុំ​សន្និបាត​របស់​ប្រទេស​ថៃ និង​ការិយា​ល័យ​តាំងពិព័រណ៍​ដែល​ដឹកនាំ​ដោយ​កញ្ញា Nooch Homrossukhon ជានា​យក ។ ដែល​ការ​ផ្តើមគំនិត​អោយ​មានការ​ប្រជុំ​នៃ​នាយកដ្ឋាន​នេះ​ជាមួយនឹង​លោក​អគ្គនាយករង​ផ្នែក​ទីផ្សារ នៃ​ក្រុមហ៊ុន Bangkok Airways គឺ​លោក Mr. Varong Israsena Na Ayudhaya និង កញ្ញា Tippamas Kaysee ជា​អគ្គនាយករង​ទីផ្សារ និង​ទេសចរណ៍​មក​ពី​ក្រុមហ៊ុន Central Department Store Limited Group (CDS) ។ បាន​ធ្វើការ​ណែនាំ​អោយ​ស្គាល់​កម្មវិធី​យុទ្ធនាការ​មួយ “Fly, Meet, Shop” ដែល​មាន​ន័យ​ថា «​ធ្វើ​ដំណើរ​តាម​យន្តហោះ ជួបជុំ​គ្នា និង​ទិញ​ទំនិញ​» ដើម្បី​ជួយ​ជំរុញ​អោយ​ប្រទេស​កម្ពុជា ឡាវ មី​យ៉ា​ន់​ម៉ា និង​វៀតណាម ធ្វើការ​សហ​ការ​គ្នា​ចំពោះ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​អញ្ជើញ​ចូលរួម​ថ្ងៃ​ក្នុង​សន្និសីទ​ការ​សែត​នៅ​សណ្ឋាគារ Sofitel Phnom Penh Phokeethra រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ។

បង្កើត​ភាព​ជោគជ័យ​ចំពោះ “Fly and Meet Double Bonus” and “Fly and Meet Double Bonus-Redefined” ដែល​ចាប់ផ្តើម​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៨ និង ២០១៩ ដែល​ទទួល​បាន​ជោគជ័យ​ជាប់​ៗ​គ្នា ។ ការ​ប្រជុំ​សន្និបាត​របស់​ប្រទេស​ថៃ និង​ការិយាល័យ​តាំង​ពិព័រណ៍ ដែល​ហៅ​កាត់​ថា TCEB និង​ក្រុមហ៊ុន Bangkok Airways បាន​ប្រកាស​បន្ត​ពង្រីក​យុទ្ធនា​នេះ​ជា​ឆ្នាំ​ទី​៣ ដែល​ដំណើរការ​ជាមួយ​អត្ថប្រយោជន៍​ថ្មី និង​ប្រសើរ​ជាង​មុន ដែល​បាន​អញ្ជើញ​ដៃគូរ​យុទ្ធសាស្ត្រ Central Department Store (CDS) មក​សហការ​ជាមួយ​ដើម្បី​ផ្តល់​អភ័យឯកសិទ្ធិ​ធ្វើការ​សហកា​ជាមួយ​អ្នកដំណើរ ស្ថិត​ក្រោម​ឈ្មោះ​ថ្មី​មួយទៀត​ថា “Fly, Meet, Shop” ដើម្បី​ធ្វើ​អោយ​យុទ្ធនាការ​នោះ​កាន់តែ​ប្រសើរ​ជាង​មុន​បន្ថែម​លើ​អភ័យឯកសិទ្ធិ​ក្នុង​ការ​ដើរ​ទិញ​ទំនិញ ហើយ​ទទួល​បាន​ផល​ចំណេញ​បន្ថែម​ពី​ប្រទេស​ដែ​លេ​ជា​ដៃគូ​ទាំង ៤ ។

កញ្ញា Nooch Homrossukhon ដែល​ជា​អគ្គនាយក​នៃ​ការ​ប្រជុំ និង​ផល​កម្រៃ​របស់ ការ​ប្រជុំ​សន្និបាត​របស់​ប្រទេស​ថៃ និង​ការិយាល័យ​តាំងពិព័រណ៍ បាន​ថ្លែង​ថា ភាព​ជោគជ័យ​របស់​យុទ្ធនា​ការ​នេះ​កាលពី ២ ឆ្នាំ​កន្លង​ទៅ បាន​ផ្តល់​នូវ​ភាព​រីក​ចម្រើន​យ៉ាង​ខ្លាំង​ចំពោះ​អ្នកដំណើរ​កម្សាន្ត​មក​ពី​ប្រទេស​ទាំង ៤ មក​កាន់​ប្រទេស​យើង ។ ដោយ​មានការ​ជួបជុំ​ចំនួន ៤៤ ដង និង​ផ្តល់​កម្រៃ​ចំណេញ​ដល់​អ្នកចូលរួម​ដល់​ទៅ ១០៥៤២ នាក់​អញ្ជើញ​មក​ពី​ប្រទេស កម្ពុជា ឡាវ មី​យ៉ា​ន់​ម៉ា និង​វៀតណាម ទីផ្សារ​នេះ​មានការ​ឧបត្ថម្ភ​ដោយ ការ​ប្រជុំ​សន្និបាត​របស់​ប្រទេស​ថៃ និង​ការិយា​ល័យ​តាំងពិព័រណ៍​ក្នុង​ឆ្នាំ​២០១៩ ។

យើង​កត់សំគាល់​ឃើញ​ថា មានការ​កើនឡើង ១៩ ពី​ឆ្នាំ ២០១៨ ។ ដោយសារ​តែ​មានការ​រីក​ចម្រើន​ខ្លាំង​បែប​នេះ ការ​ប្រជុំ​សន្និបាត​របស់​ប្រទេស​ថៃ និង​ការិយាល័យ​តាំងពិព័រណ៍ និង​ក្រុម​ហ៊ុន Bangkok Airways មាន​បំណង​បង្កើន​ប្រាក់​ចំណេញ​អោយ​កាន់តែ​ច្រើន និង​ផ្តល់​បទ​ពិសោធន៍​ដល់​ប្រទេស​ដែល​ជា​ដៃគូ​សហការ​ចាប់តាំងពី​ពេល​នេះ និង​ទៅ​ថ្ងៃ​អនាគត​ដោយ​ការ​បង្កើត​ជា​ក្រុមការងារ​ជាមួយនឹង Central Department Store ដើម្បី​ធ្វើ​អោយ​យុទ្ធនាការ​នេះ​កាន់តែ​កាន់តែ​មាន​អ្នកចូលរួម​ច្រើន​ឡើង​ៗ និង​មាន​អភ័យឯកសិទ្ធិ​ទិញ​ទំនិញ​ពី​មជ្ឈមណ្ឌល​នៅ​កន្លែង​ផ្សេង​ៗ​គ្នា​បាន​ផង​ដែរ ។ វា​ជា​ការ​ពិត​ណាស់ គឺ​យើង​ជា​ដៃគូ​ដែល​ចំណេញ​ទាំង​សងខាង​ដែល​ប្រទេស​ថៃ​អ្នក​អ្នក​ផ្គត់ផ្គង់​ទំនិញ និង​ប្រទេស​ជា​ដៃគូ​ទាំង ៤ ជា​អ្នកទិញ ។

ប្រទេស​ដែល​ជា​ដៃគូ​មាន​ក្តី​សង្ឃឹមថា អាច​ជួយ​អោយ​សេដ្ឋកិច្ច​រីក​ចម្រើន​ពី ៦% ទៅ ៧% ហើយ​ប្រទេស​ថៃ ឥឡូវនេះ​មាន​ផលិតផល​ថ្មី ១១៥ ប្រភេទ ដែល​ជួយ​ដល់​សេដ្ឋកិច្ច ដែល​ដំណើរការ និង​មាន​ភាព​ទាក់ទាញ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច ៧ កន្លែង​ក្នុង​ចំណោម ៥ ទីក្រុង​សំខាន់​ៗ ។ យើង​ជឿជាក់​ថា ផលិតផល​ទាំង​អស់នេះ​អាច​មានការ​ពេញ​និយម និង​ផ្តល់​អត្ថប្រយោជន៍​ដំណើរការ​ពាណិជ្ជកម្ម​ចំពោះ​ប្រទេស​ជា​ដៃគូ​រទាំង ៤ ។ នេះ​ជា​កា​លើក​ឡើង​បន្ថែម​របស់ កញ្ញា Homrossukhon ។

លោក Varong Israsena Na Ayudhay ដែល​ជា​អគ្គនាយករង ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន Bangkok Airways ជួសមុខ​អោយ​ក្រុមហ៊ុន Bangkok Airways ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​ការ​ប្រជុំ​សន្និបាត​របស់​ប្រទេស​ថៃ និង​ការិយាល័យ​តាំងពិព័រណ៍​ដែល​បាន​អនុញ្ញាត​អោយ​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​សម្រាប់​ឆ្នាំ​បន្ត​ទៅ​ទៀត ក្នុង​នាម​យើងខ្ញុំ​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់ “Fly, Meet, Shop” សម្រាប់​ប្រទេស​ដែល​ជា​ដៃគូ​សហកា​ទាំង ៤ ។ ប្រទេស​ទាំង ៤ គឺជា​ធនធាន​ទីផ្សារ​​យ៉ាង​សំខាន់​ចំពោះ​ក្រុមហ៊ុន​អាកាសចរណ៍​ដោយ​ផ្អែក​លើ​ការ​ស្ថិតិ​របស់​ក្រុមហ៊ុន Bangkok Airways ដែល​បាន​ផ្តល់​ជូន​ការ​ទំនាក់ទំនង​ជើងហោះហើ​យ​ដែល​មាន​ជម្រើស​ច្រើន​ពី​ប្រទេស​កម្ពុជា ឡាវ មី​យ៉ា​ន​ម៉ា និង​វៀតណាម មក​កាន់​ប្រទេស​ថៃ ដែល​អាច​ផ្តល់​ជូន​នូវ​ភាព​បត់បែន និង​ផាសុកភាព​ចំពោះ​អ្នកដំណើរ​ដែល​បាន​សហការ​ជាមួយ​យើង ។

បន្ថែម​ជាង​នេះ​ទៅ​ទៀត យើង​មាន​ផ្តល់​ជូន​សេវាកម្ម​គ្រប់យ៉ាង​ក្រោម​ពាក្យស្លោក “Asia’s Boutique Airline” យើងខ្ញុំ​ជឿជាក់​ថា សេវាកម្ម​របស់​យើង​ពិតជា​ស័ក្តិសម​បំផុត​ចំពោះ​អ្នកដំណើរ​រ​ពាណិជ្ជកម្ម ។

កញ្ញា Tippamas Kaysee ជា​អគ្គនាយករង​ផ្នែក​ទីផ្សារ និង​ទេសចរណ៍​មក​ពី​ក្រុមហ៊ុន Central Department Store Limited បាន​មាន​ប្រសាសន៍​ថា នេះ​ជា​លើក​ទី ១ ហើយ ក្រុមហ៊ុន​យើងខ្ញុំ​ធ្វើការ​សហការ​ជាមួយ​ការ​ប្រជុំ​សន្និបាត​របស់​ប្រទេស​ថៃ និង​ការិយាល័យ​តាំងពិព័រណ៍ និង​ក្រុមហ៊ុន Bangkok Airways ។

ក្រុមហ៊ុន​យើងខ្ញុំ​ពិតជា​មាន​កិត្តិយស​យ៉ាង​ខ្ពង់ខ្ពស់​ដែល​បាន​ចូលរួម​ជា​ផ្នែក​មួយ​នៃ​ទីផ្សារ​នេះ ។ ការ​ផ្តោតអារម្មណ៍​នោះ គឺ​ប្រទេស​ដែល​ជា​ដៃគូ​រទាំង ៤ ដែល Central Department Store បាន​សំឡឹង​ឃើញ​ពី​ភាព​រីក​ចម្រើន និង​មាន​អតិថិជន​ធ្វើ​ដំណើរ​មក​ពី​តំបន់​ទាំងនោះ​មក​កាន់​ហាង​​របស់​យើង​។ ក្នុង​ឆ្នាំ ២០១៩ ប្រទេស​កម្ពុជា គឺ​ឈរ​លើ​លំដាប់​កំពូល​ក្នុង​ចំណោម​ប្រទេស​ដែល​បាន​ចុះ​ឈ្មោះ​ជា​ដៃគូ​មាន​កំណើន​កើនឡើង ១០% បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ។

បច្ចុប្បន្ន​នេះ Central Department Store មាន ២៤ សាខា​នៅ​ទូ​ទាំង​ប្រទេស​ថៃ ដែល​គ្រប់​ដណ្តប់​លើ​តំបន់​ទិស​ដៅ​សំខាន់​ដូច​ជា Bangkok, Phuket and Chiang Mai. យើង​មាន​ម៉ាក​សញ្ញា និង​ផលិតផល​ខុស​ៗ​គ្នា ជា​ពិសេស​ម៉ាក​ល្បី​ដែល​អតិថិជន​ពេញចិត្ត ពួក​គេ​អាច​សន្សំ Coupons ដូរ​យក​សាច់ប្រាក់​នៅ​គ្រប់​ទីកន្លែង​នៃ​ហាង​របស់​ពួក​យើង ។

ក្នុង​ឆ្នាំ ២០២០ យុទ្ធនាការ “Fly, Meet, Shop’ នឹង​ផ្តល់​ជូន​ភាព​កាន់​ងាយស្រួល​ចំពោះ​អ្នក​ដំណើរ និង​អាច​ទទួល​បាន​ផល​ចំណេញ​ផង​ដែរ ។ អត្ថប្រយោជន៍​រួម​ទាំង​ថវិកា​ការ​ផ្តល់​ជូន​នៅ​សេវាកម្ម​ឆាប់រហ័ស​ទាន់ចិត្ត​នៅ​ឯ​ប្រ​លាន​យន្តហោះ​សុវណ្ណ​ភូមិ ដែល​មានការ​សម្តែង​ជូន​នូវ​សិល្បៈ​​បែប​វប្បធម៌ ការ​បញ្ចុះតំលៃ ១០% ពី​ក្រុមហ៊ុន Bangkok Airways នៅ​ពេល​ទិញ​ទំនិញ​ក្នុង​យន្តហោះ ។ ទិញ ៣០ សំបុត្រ ទទួល​បានការ​ថែម​ជូន​សំបុត្រ ១ ដោយ​ឥត​គិតថ្លៃ ទទួល​បានការ​រៀបចំ​កន្លែង​អង្គុយ​មុនគេ អាច​ឡើង​យន្តហោះ​មុនគេ ទទួល​បានការ​ងារ​រៀបចំ​ឥ​វ៉ា​ន់​ឡើង​យន្តហោះ​មុនគេ និង​ផ្តល់​ជូន​បន្ថែម​ទម្ងន់​ឥ​វ៉ា​ន់ ១០ គីឡូក្រាម​ថែម​ទៀត​ផង ។ ចំពោះ​ការ​ដើរ​ទិញ​ទំនិញ Central Department Store ផ្តល់​ជូន E-Cash coupon សំរាប់​ជា​កាដូ​ស្វាគមន៍ ។

ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​នេះ​ក្រុម​នីមួយ​ៗ​ត្រូវ​រៀបចំ​អោយ​មាន​សមាជិក​ចាប់ពី ៣០​នាក់​ឡើង​ទៅ ។ ធ្វើ​ដំណើរ​តាម​ជើងហោះហើរ​ទៅ​ប្រទេស​ថៃ​តាម​រយៈ​ក្រុមហ៊ុន Bangkok Airways ហើយ​ស្នាក់​នៅ​ទីនោះ​យ៉ាង​ហោច​ណាស់ ២ យប់ ឬ​ក៏​ចូល​ព្រឹត្តិការណ៍​ដែល​បាន​រៀបចំ​ដោយ​ប្រទេស​ថៃ ឬ​ក៏​អាច​ចុះ​ឈ្មោះ​នៅ​ឯ​ស​ណ្ឋ​គា​ក៏​បាន ។ ពាក្យសុំ​ចូលរួម​ចាប់ផ្តើម​បើក​ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃ​ទី ១៥ ខែកញ្ញា ឆ្នាំ ២០២០ ហើយ​ការ​ធ្វើ​ដំណើរ​ថ្ងៃ​ទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ link ខាងក្រោម ៖
https://www.businesseventsthailand.com/en/support-solution/meetings-incentives/campaign/flymeetshop ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ