ជាធម្មតាប្រាក់រៀលខ្មែរក៏តែងតែមានអត្រាឡើងចុះស្ទើរតែរាល់ថ្ងៃផងដែរ បើប្រៀបធៀបជាមួយប្រាក់បាតថៃ ។ ដូច្នេះថ្ងៃនេះសូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់នៃប្រទេសទាំងពីរថា តើមួយណាខ្លាំងជាងធៀបនឹងថ្ងៃម្សិលមិញ ។

ធនាគារអេស៊ីលីដា ភីអិលស៊ី នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ១បាតថៃទិញចូល ១៣៤,១០ រៀល លក់ចេញ ១៣៥,២០ រៀល ដែលកាលពីថ្ងៃម្សិលមិញទិញចូល តែ ១៣៣,៩០ រៀល និងលក់ចេញតែ ១៣៥,១០ រៀលប៉ុណ្ណោះ ។
នៅថ្ងៃដដែលនេះដែរ ប្រាក់រៀលខ្មែរធៀបជាមួយប្រាក់ប្រទេសផ្សេងទៀតរួមមាន ៖ ១ដុល្លារអាមេរិកទិញចូល ៤.០៨១,០០ រៀល លក់ចេញ ៤.០៩៤,០០ រៀល, ១អឺរ៉ូទិញចូល ៤.៤៧២,៧៨ រៀល លក់ចេញ ៤.៥៨៥,២៨ រៀល ។ ទន្ទឹមនេះ ១ដុល្លារអូស្ត្រាលីទិញចូល ២.៧៥០,៥៩ រៀល លក់ចេញ ២.៨៥៧,៦១ រៀល, ១យ៉េនជប៉ុនទិញចូល ៣៦,៥៣៥៤ រៀល លក់ចេញ ៣៧,៥២៥២ រៀល និង ១ដុងវៀតណាមទិញចូល ០,១៧២៩ រៀល លក់ចេញ ០,១៧៧២ រៀល ។ កម្មវិធីនេះឧបត្ថម្ភដោយ អេស៊ីលីដា ទាន់ចិត្ត ដែលលោកអ្នកអាចធ្វើប្រតិបត្តិការសេវាធនាគារតាមរយៈទូរស័ព្ទចល័តដំណើរការដោយ Android និង iOS ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ