ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រីករាយ និង​ប្រារព្ធ​បុណ្យចូលឆ្នាំ​ចិន​នៅ​ណា​ហ្គា​វើ​ល​ដ៍

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២០ ៖ សួស្តី​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​! រីករាយ និង​ប្រារព្ធ​ឱកាស​ដ៏​ពិសេស​នេះ ជាមួយ​ការ​ផ្តល់​ជូន​ដ៏​អស្ចារ្យ​នៅ​ណា​ហ្គា​វើ​ល​ដ៍ ដូច​ជា…

រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២០ ៖ សួស្តី​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​! រីករាយ និង​ប្រារព្ធ​ឱកាស​ដ៏​ពិសេស​នេះ ជាមួយ​ការ​ផ្តល់​ជូន​ដ៏​អស្ចារ្យ​នៅ​ណា​ហ្គា​វើ​ល​ដ៍ ដូច​ជា ម្ហូប​នាំ​លាភ ការ​សម្តែង​សិល្បៈ និង​ការ​តុបតែង​នៅ​ក្នុង​អគារ​ដ៏​ស្អាត​ប្លែក ចាប់ពី​ឥឡូវនេះ​រហូត​ដល់​ថ្ងៃ​ទី​៩ ខែកុម្ភៈ​។

ប្រសិនបើ​អ្នក​ចង់​ពិសា​អាហារ​ពេល​ល្ងាច​ជាមួយ​អ្នកជា​ទីស្រឡាញ់​របស់​អ្នក ឬ​ម្ហូប​ចិន​ផ្សេង​ទៀត សូម​អញ្ជើញ​មក​សាកល្បង​ម្ហូប​ឈុត​នៅ​ភោជនីយដ្ឋាន​ឈ្នះ​ពានរង្វាន់​ចិន Fortune Palace ឬ Hall of Golden Chimes លក្ខណៈ​គ្រួសារ តម្លៃ​ចាប់ពី ២៣៨$ ដល់ ៥៨៨$ ក្នុង​មួយ​តុ​សម្រាប់​​គ្នា ៤ ទៅ ១០ នាក់ ឬ​លោក​អ្នក​អា​ចក​ម្ម៉​ង់​ម្ហូប​មួយ​មុខ​ៗ​ដាច់​ដោយឡែក​ក៏​បាន​។

ចាប់ផ្តើម​ពិធី​បុណ្យចូលឆ្នាំ​ចិន​ដោយ​ការ​ពិសា​ម្ហូប​អ៊ី​សាង​នាំ​សំណាង​នៅ​ណា​ហ្គា​វើ​ល​ដ៍ ដែល​មានការ​ពេញ​និយម​បំផុត​នៅ​ទ្វីបអាស៊ី​ភាគ​អាគ្នេយ៍ ដើម្បី​ទទួលយក​ង៉ូ​វ​ហេង​ពេញ​មួយ​ឆ្នាំ​! លោក​​អ្នក​អា​ចក​ម្ម៉​ង់​ម្ហូប​អ៊ី​សាង​ចាន​ធំ ឬ​តូច ដែល​មាន​គ្រឿងផ្សំ​ដ៏​កម្រ ដូច​ជា គ្រឿង​សមុទ្រ​ស្រស់ ប៉ាវ​ហ៊ឺ​អាហ្វ្រិក​ខាងត្បូង ឬ​បង្កង​អូស្ត្រាលី តម្លៃ​ចាប់ពី ២៨$ សម្រាប់​ការ​ពិសា​នៅ​ភោជនីយដ្ឋាន​ទាំង​ពីរ ឬ​ខ្ចប់​ទៅ​គេហដ្ឋាន​។

Hall of Golden Chimes មាន​បម្រើ​ជូន​នូវ​ម្ហូប​បុណ្យចូលឆ្នាំ​ចិន​ពិសេស ដូច​ជា ម្ហូបមហា​សម្បត្តិ Poon Choi ដែល​លោក​អ្នក​គួរតែ​សាកល្បង​នៅ​ក្នុង​ឱកាស​ដ៏​ពិសេស​នេះ​! ផ្សំ​ដោយ​គ្រឿង​សមុទ្រ​ចម្រុះ​ពិសេស ដូច​ជា ប៉ាវ​ហ៊ឺ ឈ្លើងសមុទ្រ បង្គារ លៀស​សមុទ្រ​ក្រៀម អយ​ស្ទ័​រ​ក្រៀម បូក​រួម​នឹង​ក្រពះ​ត្រី ជើង​ក្ងាន សាច់​ខ្វៃ និង​ម្ហូប​ពិសេស​ជា​ច្រើន​ទៀត ម្ហូបមហា​សម្បត្តិ​នេះ គឺជា​ម្ហូប​ដែល​ស័ក្តិសម​បំផុត​សម្រាប់​រីករាយ​លក្ខណៈ​គ្រួសារ​! ចំណែក​ត្រី​តុកកែ​ខ សាច់​ជ្រូក​បី​ជាន់​ខ្វៃ និង​ថ្លើម​ក្ងាន​ចៀន​ជាមួយ​ប្រហិត​បង្គារ គឺជា​ម្ហូប​ដ៏​ឈ្ងុយ​ឆ្ងាញ់​ផ្សេង​ទៀត​ដែល​នឹង​នាំ​សំណាង​ដល់​អ្នក​ពិសា​ពេញ​មួយ​ឆ្នាំ​។

ប្រសិនបើ​អ្នក​ចង់​ពិសា​ម្ហូប​ចិន​បែប​សម័យ​ទំនើប សូម​អញ្ជើញ​ទៅ​ភោជនីយដ្ឋាន​ប្រណីត​ចិន Fortune Palace រួម​មាន កំភួនជើង​ចៀម​ខ ដែល​ចម្អិន​យឺត​ៗ​រហូត​ដល់ ១០ ម៉ោង ដើម្បី​ឲ្យ​សាច់​ផុយ​ឈ្ងុយ​ឆ្ងាញ់ ឬ​ទា​ខ្វៃ​បែប​ស៊ី​ឈួ​ន​ជាមួយ​នំ​ប៉ាវ​ម៉ា​ន់​ថូ​។ បង្គារ​ឆា​ផ្អែម​ជាមួយ​ទឹកជ្រលក់​អាសា​ម គឺជា​មុខម្ហូប​ពិសេស​មួយទៀត ដែល​អ្នក​គួរតែ​សាកល្បង​នៅ​ក្នុង​បរិយាកាស​ដ៏​សប្បាយ​រីករាយ​នៅ​ទីនោះ​។ លោក​អ្នក​អាច​កក់​ទុក​មុន​តាម​រយៈ +៨៥៥ ១៥ ៤០២ ៣៤៥ ឬ​ផ្ញើ​អ៊ី​ម៉ែ​លម​ក​កាន់ dining@nagaworld.com ។

សម្រាប់​អ្នក​ដែល​ចង់​ពិសា​អាហារ​ប៊ុ​ហ្វេ​ពេល​ល្ងាច សូម​អញ្ជើញ​ទៅ​ភោជនីយដ្ឋាន 2Pangea និង The Pangea ។ ម្ហូប​បុណ្យចូលឆ្នាំ​ចិន នឹង​មាន​បន្ថែម​ពី​ថ្ងៃ​ទី​២៤ ដល់ទី​២៦ ខែមករា បន្ថែម​ទៅ​លើ​គ្រឿង​សមុទ្រ ម្ហូប​អាំង​បែប​អាស៊ី និង​ម្ហូប​អន្តរជាតិ ព្រមទាំង​បង្អែម​ដ៏​ឈ្ងុយ​ឆ្ងាញ់​ជា​ច្រើន​មុខ​!

ចំណែក​ម្ហូប​ពិសេស​រៀងរាល់ថ្ងៃ មាន​បម្រើ​ជូន​ពេញ ២៤ ម៉ោង​ក្នុង​មួយ​ថ្ងៃ នៅ​ភោជនីយដ្ឋាន Chopstick និង Golden Bowl ។ កុំ​ខកខាន​ម្ហូប​រសជាតិ​ដើម​ប្រចាំ​ហាង​ឲ្យ​សោះ ដូច​ជា ក្រញាំ​ជើង​ជ្រូក​ខ​ជាមួយ​សារាយសមុទ្រ​ខ្មៅ​ក្នុង​ឆ្នាំងដី មី​អាយុ​វែង​ឆា​ជាមួយ​បង្កង​មេគង្គ និង​នំ​នាំ​លាភ តម្លៃ​ចាប់ពី ៣,៨០$ ប៉ុណ្ណោះ​។ ភោជនីយដ្ឋាន​ក្រោម​ដី​បែប​អាស៊ី Food Pavilion មាន​បម្រើ​ជូន​នូវ​មុខម្ហូប​ដែល​មាន​តម្លៃ​សមរម្យ​បំផុត​ក្នុង​រាជធានី​ភ្នំពេញ រួម​មាន បង្គារ​ឆា​ជាមួយ​ខ្ញី និង​មីសួ មាន់​ប្រឡាក់​គ្រឿង​ចំហុយ​ជាមួយ​ថ្នាំ​ចិន នំ​ឆៃថាវ​ចិន​ចៀន និង​ម្ហូប​ជា​ច្រើន​មុខ​ទៀត តម្លៃ​ចាប់ពី ៣$ ប៉ុណ្ណោះ​។

បង្កើត​ភាព​ស្និទ្ធស្នាល​ជាមួយ​អ្នកជា​ទីស្រឡាញ់ ក្រុម​គ្រួសារ មិត្ត​រួមការ​ងារ និង​ដៃគូ​ពាណិជ្ជកម្ម​របស់​អ្នក​ដោយ​ជាវ​នំ​ដ៏​ឈ្ងុយ​ឆ្ងាញ់​សម្រាប់​ជា​កាដូ​ដល់​ពួក​គេ ដូច​ជា នំ​ស្រួយ​រសជាតិ​បឺ​រ នំ​រសជាតិ​សណ្តែកដី នំ​ស្រួយ​រសជាតិ​ដូង និង​នំ​នាំ​លាភ នៅ​កន្លែង​ទទួលភ្ញៀវ និង​ភោជនីយដ្ឋាន​ក្រោម​ដី Food Pavilion ពី​ម៉ោង ១០ ព្រឹក​ដល់ ១០ យប់ រៀងរាល់ថ្ងៃ​។ លោក​អ្នក​នឹង​ទទួល​បាន​នូវ​តុក្កតា​រូប​កណ្តុរ​នាំ​សំណាង​ដ៏​ស្រស់​ស្អាត​មួយ​ឥត​គិតថ្លៃ​នៅ​ពេល​អ្នក​ចំណាយ​យ៉ាងតិច ៥០$ នៅ​ភោជនីយដ្ឋាន​ណាមួយ ឬ​ទិញ​កញ្ចប់​សេវាកម្ម​ស្ប៉ា​ចាប់ពី ៨៨$​។ ចុះ​ឈ្មោះ​ជា​សមា​ជិក​ណា​ហ្គា​វើ​ល​ដ៍​រី​វ៉​ត ដើម្បី​មានឱកាស​ទទួល​បាន​តុក្កតា​រូប​កណ្តុរ​នាំ​សំណាង​មួយ​ឈុត (​ធំ​១ និង​តូច​១)​។ ស្វែង​យល់​បន្ថែម​ដោយ​ចូល​ទៅ​កាន់ www.nagaworld.com

ជា​ចុង​ក្រោយ សូម​អញ្ជើញ​មក​ទស្សនាការ​សម្តែង​សិល្បៈ​អបអរ​បុណ្យចូលឆ្នាំ​ចិន​ដ៏​អស្ចារ្យ​ដែល​មានការ​ដើរ​ដង្ហែ​រូប​នាគ នៅ​ម៉ោង ៦ ល្ងាច រៀងរាល់ថ្ងៃ នៅ​ឆាក​ជាន់​ផ្ទាល់​ដី​ណា​ហ្គា​វើ​ល​ដ៍​ទី​១ ហើយ​កុំ​ភ្លេច​ជួប និង​ថតរូប​ជាមួយ​ទេវតា​ទ្រព្យ និង​ម៉ាស់​ស្កុ​ត​ចិន​ផង​ដែរ​។ នៅ​ម៉ោង ១១ ព្រឹក​នៅ​ថ្ងៃ​ទី​បី នៃ​ពិធី​បុណ្យចូលឆ្នាំ​ចិន (​ថ្ងៃ​ទី​២៧ ខែមករា​) សូម​អញ្ជើញ​មក​ទស្សនាការ​លោត​ម៉ុង​សាយ​ចំនួន ១៨ ក្បាល នៅ​លើស​សរ​ខ្ពស់​ដ៏​អស្ចារ្យ​នៅ​ច្រកចូល​ធំ​ណា​ហ្គា​វើ​ល​ដ៍​ទី​១​។ ស្នាក់​នៅ កម្សាន្ត ស្រស់ស្រូប និង​អបអរ​បុណ្យចូលឆ្នាំ​ចិន​នៅ​ណា​ហ្គា​វើ​ល​ដ៍​!

ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ