រាជធានីភ្នំពេញ ៖ គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) និងក្រុមហ៊ុនខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង(CDX) បានបញ្ចប់សិក្ខាសាលាទូទាំងខេត្តក្រុងនៃប្រទេសកម្ពុជាប្រកបដោយជោគជ័យក៏បានអប់រំជាចម្បងដល់សិក្ខាកាមជាងមួយពាន់នាក់ ពាក់ព័ន្ធនឹងសារៈសំខាន់នៃទីផ្សារឧបករណ៍និស្សន្ទ ។
ការបញ្ចប់នេះ បានធ្វើឲ្យក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ក្លាយជាក្រុមហ៊ុនមួយ និងដំបូងគេបង្អស់ដែលបង្កើតដំណើរដ៏អស្ចារ្យនេះ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺបានបង្កើតឲ្យមានព្រឹត្តិការណ៍នេះក្នុងប្រវត្តិសាស្ត្រនៃវិស័យទីផ្សារឧបករណ៍និស្សន្ទ មិនត្រឹមតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ព្រមទាំងនៅទូទាំងសកលលោកទៀតផង ។ នៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា ដែលបានចូលរួមសិក្ខាសាលាតាមបណ្ដាលខេត្តនានាបានធ្វើឲ្យដំណើររបស់យើងកាន់តែមានភាពរលូនយ៉ាងល្អប្រសើរ ។
លោកថែមទាំងលើកទឹកចិត្តឱ្យសាធារណជនត្រៀមខ្លួនសម្រាប់ការវិនិយោគលើវិស័យទីផ្សារឧបករណ៍និស្សន្ទ ដោយសារវិស័យនេះមានគុណប្រយោជន៍ជាលក្ខណៈបុគ្គល និងជាសមូហភាព ។ លោកមានប្រសាសន៍ថា ៖ នៅក្នុងវិស័យនេះមានអត្ថប្រយោជន៍ជាច្រើនទោះបីជាមានលក្ខណៈប្រភេទតូចក្ដី តែអាចផ្ដល់ជូននូវអត្ថប្រយោជន៍យ៉ាងច្រើនដូចជា ឱកាសការងារ , ឱកាសវិនិយោគ និងជម្រើសផ្សេងៗទៀត,ក៏មានការវិនិយោគពីបរទេស និងកំណើនប្រាក់ចំណូលជាតិតាមរយៈការទទួលពន្ធនេះផងដែរ ។
ក្នុងនាមជាតំណាងគណៈធិបតីនៅក្នុងសិក្ខាសាលាតាមបណ្ដាលខេត្តនានា ឯកឧត្តម សុខ ដារ៉ា អគ្គនាយករងគណៈកម្មការមូលបត្រកម្ពុជា បានសម្តែងនូវសេចក្តីរីករាយដែលបានសហការជាមួយក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងការទទួលបាននូវលទ្ធផលគួរជាទីមោទនៈនេះ ។ លោកក៏បានលើកឡើងដែរថា (គ.ម.ក) នឹងមិនបញ្ឈប់នៅត្រង់នេះទេនឹងបន្តការកសាងសមិទ្ធិផលផ្សេងៗទៀត ។ លោកបន្ថែមថា ៖ ការអប់រំ និងការបំពេញនូវតម្រូវការនៃការវិនិយោគរបស់សាធារណជន គឺជាគន្លឹះដ៏សំខាន់នៃការចាប់ផ្ដើមក្នុងទីផ្សារឧបកណ៍និស្សន្ទ ។ ក្នុងនាមជានិយ័តករ (គ.ម.ក) ប្តេជ្ញាអនុវត្តបេសកកម្មរបស់ខ្លួន ដើម្បីអភិវឌ្ឍបន្ថែមទៀតដោយមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់ ។
មិនមាននរណាគួរសប្បាយចិត្តជាងលោក Lawrence Kook ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេងឡើយ ។ ព្រោះគាត់ គឺជាវាគ្មិនតែម្នាក់គត់ ដែលមានវត្តមាន និងបង្កើតសមិទ្ធិផលទាំងនេះ ឲ្យកើតមានឡើងគ្រប់សិក្ខាសាលាទូទាំងបណ្ដាលខេត្ត ហើយគាត់បានសម្រេចគោលបំណងក្នុងការផ្សព្វផ្សាយពីទីផ្សារឧបករណ៍និស្សន្ទ និងបង្កើនគុណភាពនៃការអប់រំទាក់ទងនឹងឧបករណ៍ហិរញ្ញវត្ថុសូម្បីតែនៅតាមបណ្តាលខេត្តឆ្ងាយៗក៏ដោយ ។ លោកមានប្រសាសន៍ទៀតថា ៖ ខ្ញុំពិតជារំភើបណាស់ នៅពេលដែលយើងបានបញ្ចប់ការធ្វើដំណើរដ៏ស្រស់បំព្រងប្រកបដោយផ្លែផ្កានេះវា គឺជាដំណើរដែលមនុស្សគ្រប់ៗគ្នាសុបិន ។
ដូច្នេះខ្ញុំសូមថ្លែងអំណរគុណដល់(គ.ម.ក) និងរដ្ឋបាលខេត្តសម្រាប់ការណែនាំ និងចូលរួមជាកិច្ចសហប្រតិបត្តិការយ៉ាងពិសេសនេះ ។ ការបង្កើនការយល់ដឹងអំពីបទប្បញ្ញត្តិ និងវិធីសាស្ត្រវិនិយោគអាចធ្វើឱ្យអ្នកចូលរួមរាប់ពាន់នាក់មានសមត្ថភាពល្អប្រសើរជាងមុន ក្នុងការវិនិយោគលើផលិតផលឧបករណ៍និស្សន្ទ សម្រាប់កំណើនហិរញ្ញវត្ថុផ្ទាល់ខ្លួន និងជាការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ ។ ក្នុងខណៈនេះក៏បង្ហាញថា ទីផ្សារឧបកណ៍និស្សន្ទ គឺស្ថិតនៅក្នុងទីតាំងដែលមានសុវត្ថិភាព ហើយនឹងបន្តជំរុញឆ្ពោះទៅរកអនាគតដែលកាន់តែមានសក្តានុពល ។
លោក Lawrence Kook បានបន្ថែមថា ៖ ការជួយមនុស្សរាប់ពាន់នាក់អោយយល់ពីទីផ្សារឧបនិស្សន្ទកាន់តែប្រសើរឡើង និងបង្ហាញពួកគេនូវជំនាញចាំបាច់ក្នុងការវិនិយោគលើឧបករណ៍និស្សន្ទ ។ ក្នុងនាមជាអ្នកផ្សាភ្ជាប់នៃទីផ្សារឧបកណ៍និស្សន្ទនៃប្រទេសកម្ពុជាក៏ដូចជា ឯកអគ្គរដ្ឋទូតឧបកណ៍និស្សន្ទពិភពលោកយើងមានមោទនភាពក្នុងការបន្តចូលរួមចំណែកដោយផ្ទាល់ និងបន្ថែមដោយប្រយោលដល់ការអភិវឌ្ឍវិស័យផ្សេងទៀតរបស់ប្រទេសកម្ពុជា ។ យើងកំពុងពង្រឹងឫសគល់របស់យើងលើខ្នាតអន្តរជាតិ ជាពិសេសតាមរយៈការតាំងពិព័រណ៌ខ្នាតធំផ្សេងៗគ្នា ។ ខ្ញុំគិតថា អ្វីៗគឺស្ថិតនៅលើគម្រោងដ៏ល្អឥតខ្ចោះមួយនេះ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ