ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ញា សិទ្ធិ ផ្តើម​បង្ហាញ​ផែនការ​ថត​ភាពយន្ត​អោយ​ច្រើន​ឆ្នាំ​២០២០

4 ឆ្នាំ មុន
  • ភ្នំពេញ

ស្រប​ពេល​ដែល​អាជីព​ចម្រៀង​របស់​បញ្ញា សិទ្ធិ​ហាក់​នៅ​ត្រដែត​បាន​ធ្វើ​អោយ​តារា​រូប​នេះ​ហាក់​បង្ហាញ​ទស្សនៈ​ថ្មី​ដោយ​ចង់​ប្តូរ​អោយ​ច្រើន​មក​លើ​ការ​សម្តែង ។ ការងា​កមក​កាន់​វិ​ថី​បញ្ចូល​តួ​អោយ​បាន​ញឹក​បែប​នេះ ដោយសារ​តែ​លោក​ទើប​ទទួល​បន​តំណែង​តួអង្គ​នៃ​ខ្សែភាពយន្ត​ភាគ​មួយ​ហាក់​ធ្វើ​អោយ​លោក​ចង់​យក​ស្នាដៃ​សម្តែង​ភាពយន្ត​អោយ​ច្រើន វាយលុក​ការងារ​ក្នុង​ឆ្នាំ​២០២០​តែ​ម្តង ។ ចំពោះ​វិស័យ​ថត​ភាពយន្ត​វិញ​ត្រូវ​បាន​លោក​បញ្ញា សិទ្ធិ មានការ​ថត​សម្តែង​បានជា​ច្រើន​រឿង​អស់​ពេល​យូរ​មក​ហើយ…

ស្រប​ពេល​ដែល​អាជីព​ចម្រៀង​របស់​បញ្ញា សិទ្ធិ​ហាក់​នៅ​ត្រដែត​បាន​ធ្វើ​អោយ​តារា​រូប​នេះ​ហាក់​បង្ហាញ​ទស្សនៈ​ថ្មី​ដោយ​ចង់​ប្តូរ​អោយ​ច្រើន​មក​លើ​ការ​សម្តែង ។ ការងា​កមក​កាន់​វិ​ថី​បញ្ចូល​តួ​អោយ​បាន​ញឹក​បែប​នេះ ដោយសារ​តែ​លោក​ទើប​ទទួល​បន​តំណែង​តួអង្គ​នៃ​ខ្សែភាពយន្ត​ភាគ​មួយ​ហាក់​ធ្វើ​អោយ​លោក​ចង់​យក​ស្នាដៃ​សម្តែង​ភាពយន្ត​អោយ​ច្រើន វាយលុក​ការងារ​ក្នុង​ឆ្នាំ​២០២០​តែ​ម្តង ។

ចំពោះ​វិស័យ​ថត​ភាពយន្ត​វិញ​ត្រូវ​បាន​លោក​បញ្ញា សិទ្ធិ មានការ​ថត​សម្តែង​បានជា​ច្រើន​រឿង​អស់​ពេល​យូរ​មក​ហើយ តាំងពី​លោក​នៅ​វ័យក្មេង ។ ជំនាញ​សម្តែង​បញ្ញា សិទ្ធិ ចេះ​ចាំ​យ៉ាង​ស្ទាត់​លើ​ការ​បង្ហាញ​នូវ​ទឹកមុខ​លេង​សម្តែង តាម​ការ​បង្គាប់​របស់​លោក​ដឹកនាំ បញ្ជា​ធ្វើ​អោយ​ក្រុមការងារ​មិន​លំបាក​ប៉ុន្មាន​ឡើយ ក្នុង​ការ​ពន្យល់​ណែនាំ ។ អ៊ីចឹង​ហើយ ទើប​ជំរុញ​អោយ​ទីផ្សារ​ការងារ​របស់​ក​ម្លោះ​សាច់​សរូប​នេះ​នៅ​តែ​ជម្រុញ​បាន​ភាព​ទៅ​មុខ​ផលិតករ​នានា​មើល​មិន​រំលង​ឡើយ ។

បញ្ញា សិទ្ធិ បានអោយ​ដឹង​ថា លោក​ទើបតែ​គ្រង​បាន​តំណែង​តួ​សំខាន់​មួយ​រឿង​ទៀត​ជា​ប្រភេទ​រឿង​ភាគ របស់​ស្ថានីយទូរទស្សន៍​មួយ ។ ជា​ទូទៅ​ការ​សម្តែង​លោក​មិន​ដែល​ចោល​នោះ​ទេ អោយ​តែ​មាន​ពេលវេលា​គ្រប់គ្រាន់ គឺ​សម្រេចចិត្ត​ចូល​ថត​សម្តែង​តាម​ការ​ស្នើ​សុំ​ផង​ដែរ ។ ភាពយន្ត​បើ​ទោះជា​មានការ​លំបាក​ជាង​អាជីព​ចម្រៀង​ក៏​ពិតមែន តែ​លោក​នូវ​តែ​បំពេញ​ចំពោះ​ចំណូលចិត្ត​នេះ​តាម​និស្ស័យ​ដែល​អាច​ទៅ​បាន ។

មូលហេតុ​ល​នេះ​ហើយ​ទើប​ឆ្នាំ​២០២០​នេះ ផែនការ​ថត​សម្តែង​ចង់​ចូលរួម​សម្តែង​អោយ​បាន​ទៅ​តាម​លទ្ធភាព ។ លោក​ចង់​ចាប់​ឱកាស​អោយ​បាន​ច្រើន ដើម្បី​ទីផ្សារ​ការងារ​កាន់តែ​សម្បូរ​បែប ។ ម្យ៉ាងទៀត​ចង់​រៀប​ផែនការ​លើក​ស្ទួយ​កម្រិតជីវភាព​រស់នៅ​របស់​គ្រួសារ​អោយ​នឹងន៎​បន្ត ព្រោះ​សិល្បៈ​បើ​យើង​អត់​យើង​មាន​បញ្ហា​អី​ខ្វះខាត​គេ​ថា យើង​ភ្លើតភ្លើន​មិន​ចេះ​ទុក ដាក់​ពេល​មានបាន​។ កត្តា​នេះ​ហើយ​ទើប​លោក​កាន់តែ​យល់​ច្រើន​ទើប​ខំ​ជម្រះ​បើ​ទោះ​ពេល​ខ្លះ​ហត់នឿយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ