ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឲ្យ​កោតសរសើរ​មែន​…​ចេះ​បោក​គេ​បាន​រាប់​លាន​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុគ្គល​ម្នាក់​ដែល​បាន​ក្លែង​តួនាទី​ជាទី​ប្រឹក្សា​ថ្នាក់ដឹកនាំ​កំពូល​ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា​មក​ឆបោក​ក្រុម​អ្នក​វិនិយោគ​ជនជាតិ​ថៃ​អស់ប្រាក់​ជាង​២​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្រោម​រូបភាព​ថា​យក​ប្រាក់​នេះ​មក​វិនិយោគ​បើក​ក្រុមហ៊ុន​នៅ​កម្ពុជា​នោះ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៨ ។ បច្ចុប្បន្ន​បុគ្គល​ខាងលើ​នេះ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​ឲ្យ​ចាប់ខ្លួន​ក្រោម​បទ​ចោទ…

រាជធានី​ភ្នំពេញ ៖ បុគ្គល​ម្នាក់​ដែល​បាន​ក្លែង​តួនាទី​ជាទី​ប្រឹក្សា​ថ្នាក់ដឹកនាំ​កំពូល​ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា​មក​ឆបោក​ក្រុម​អ្នក​វិនិយោគ​ជនជាតិ​ថៃ​អស់ប្រាក់​ជាង​២​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្រោម​រូបភាព​ថា​យក​ប្រាក់​នេះ​មក​វិនិយោគ​បើក​ក្រុមហ៊ុន​នៅ​កម្ពុជា​នោះ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៨ ។

បច្ចុប្បន្ន​បុគ្គល​ខាងលើ​នេះ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​ឲ្យ​ចាប់ខ្លួន​ក្រោម​បទ​ចោទ «​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​»​ដែល​បាន​ប្រព្រឹត្ត​ទៅ កាលពី​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៧ ។ បុគ្គល​ឆបោក​ខាងលើ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា ឈ្មោះ សា​រិ​ន រ៉ាត់​ណាត់​ដា​ណៃ អាយុ​៣៨​ឆ្នាំ បាន​ឆបោក​អ្នក​វិនិយោគ​ជនជាតិ​ថៃ​មួយ​ក្រុម​ដែល​រស់នៅ​ក្នុង​ប្រទេស​ថៃ​» ។ បុគ្គល​ឆបោក​នេះ​បាន​ប្រើប្រាស់​ឈ្មោះ​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​យក​លេស​ថា ស្គាល់​អ្នកធំ​នេះ ​ស្គាល់​អ្នកធំ​នោះ ​ក្នុង​ន័យ​ធ្វើ​យ៉ាងណា​ឲ្យ​ក្រុម​អ្នក​វិនិយោគ​ជនជាតិ​ថៃ​ទុកចិត្ត​ផ្តល់​លុយ​រហូត​ដល់​ជាង​២​លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​ខ្លួន ដើម្បី​អាច​មក​រកស៊ី​នៅ​កម្ពុជា​តាម​ទ​ង្វើ​ឆបោក​នេះ​ដែល​ចាប់ផ្តើម​ក្នុង​អំឡុង​ឆ្នាំ​២០១៧ ហើយ​បច្ចុប្បន្ន​បុគ្គល​ខាងលើ​នេះ​បាន​រត់គេច​ខ្លួន​ចេញពី​ប្រទេស​កម្ពុជា ។

បើ​តាម​អ្នក​វិនិយោគ​ជនជាតិ​ថៃ បាន​ឲ្យ​ដឹង​ថា បុគ្គល​ខាងលើ​នេះ​ក៏​កំពុង​រង​ពាក្យបណ្តឹង​ពី​អ្នក​វិនិយោគ​ជនជាតិ​ថៃ​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​ថៃ​ផង​ដែរ ហើយ​តុលាការ​នៅ​ក្នុង​ប្រទេស​ថៃ​ក៏​កំពុង​ស្វែងរក​ចាប់ខ្លួន​បុគ្គល​នេះ​ផង​ដែរ ។

សូម​ជម្រាប​ថា បុគ្គល​ខាងលើ​នេះ​ធ្លាប់​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បញ្ជា​ឲ្យ​ចូលខ្លួន​តាម​ដីកា​ចុះ​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៧ ទៅ​បំភ្លឺ​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ពាក់ព័ន្ធ​ករណី​គំរាម​ថា​នឹង​សម្លាប់​បទ​បរិហារកេរ្តិ៍ ប្រើប្រាស់​ឯកសារ​ក្លែង និង​ឆបោក​ប្រាក់ ពី​ក្រុម​អ្នក​វិនិយោគ​ជនជាតិ​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ