តោះ ! ទៅជួប idol ហើយទទួលយកភេសជ្ជៈ Free នៅក្នុងកម្មវិធី SOFT OPENING របស់ COFFEE BERRY CAMBODIA
- ភ្នំពេញ
នៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២០ ខាងមុខនេះ COFFEE BERRY នឹងប្រារព្ធកម្មវិធី «Soft…
នៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២០ ខាងមុខនេះ COFFEE BERRY នឹងប្រារព្ធកម្មវិធី «Soft…
នៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២០ ខាងមុខនេះ COFFEE BERRY នឹងប្រារព្ធកម្មវិធី «Soft Opening» ដោយមានកម្មវិធីផ្ដល់ជូនពិសេសបំផុតសម្រាប់អ្នកចូលរួម គឺចែកភេសជ្ជៈ Free ឥតគិតលុយ នៅវេលាម៉ោង ៣ ល្ងាច នៅទីតាំងហាង COFFEE BERRY សាខា AEON Mall សែនសុខស៊ីធី ជាន់ទី ១ ដែលនឹងមានវត្តមានតារាល្បីៗជាច្រើនរូប អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីនេះផងដែរ មានដូចជា កញ្ញា Shin Yubin, កញ្ញា Abby, កញ្ញា Stella ។
សូមបញ្ជាក់ថា COFFEE BERRY បានមានវត្តមាននៅលើទីផ្សារប្រទេសថៃតាំងពីឆ្នាំ ២០០២ មកម្ល៉ះ ដោយបានធ្វើការស្រាវជ្រាវ ស្វែងរកវត្ថុធាតុដើម និងរូបមន្តបន្ថែម ដែលធ្វើឱ្យកាហ្វេមានរសជាតិឈ្ងុយឆ្ងាញ់ ដោយចម្រាញ់ចេញពីគ្រាប់កាហ្វេ អារ៉ាប៊ីកា ពិត ១០០% មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកញ៉ាំឡើយ ។ ជាងនេះទៅទៀត COFFEE BERRY បានផ្តោតបន្ថែមទៅលើគុណភាពកាហ្វេ ដើម្បីផ្តល់ឱ្យអតិថិជននូវកាហ្វេល្អ រសជាតិឆ្ងាញ់ជាប់ចិត្ត ជាមួយនឹងសេវាកម្មរហ័សទាន់ចិត្ត និងតម្លៃសមរម្យ ។
ឥឡូវនេះ COFFEE BERRY បានមកដល់ប្រទេសកម្ពុជាហើយ ដោយបានពង្រីកសាខាជាច្រើនរបស់ខ្លួនជាបន្តបន្ទាប់ ដែលមានដូចជា សាខាទី ១ ស្ថិតនៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈ តូតាល់បាគូ សាខាទី ២ នៅផ្សារទំនើប AEON Mall សែនសុខស៊ីធី ជាន់ទី ១ ហើយនៅពេលឆាប់ៗខាងមុខនេះ COFFEE BERRY នឹងលេចរូបរាងឡើងចំនួន ៨ សាខាថ្មីបន្ថែមទៀត ព្រមទាំងមានការបើកសម្ពោធជាផ្លូវការ ក្រោយពេលដែលការសាងសង់ត្រូវបានរួចរាល់ជាស្ថាពរ ។
អ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀតនោះ នៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២០ លោកអ្នកនឹងមានឱកាសទទួលបានភេសជ្ជ:ឆ្ងាញ់ៗដោយផ្ទាល់ដៃពី Influencers ទាំង ៣ រូបដ៏ស្រស់ស្អាត គឺកញ្ញា Shin Yubin, កញ្ញា Stella និងកញ្ញា Abby ។
ប្រញាប់ឡើង! កុំឱ្យឱកាសល្អនេះកន្លងហួសណា៎! ហ្វេនៗទាំងអស់របស់ COFFEE BERRY និង idol ទាំង ៣ របស់យើង គឺ កញ្ញា Shin Yubin, កញ្ញា Abby, កញ្ញា Stella ចាំជួបគ្នានៅផ្សារទំនើប AEON MALL សែនសុខស៊ីធី នៅថ្ងៃទី ១១ មករា ចាប់ពីម៉ោង ៣ រសៀលតទៅ ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់លេខទូរស័ព្ទ 061 779 927 ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ