ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហោ​​ស្រព​សិ​ល្បៈ​​ចម្រៀង​​ខ្មែរ​ជា​​សាកល​​ចាប់​ផ្តើម​​ហើយ​នៅ​​ថ្ងៃ​ទី​17​ កក្កដា​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ កាល​ពី​រសៀល​ថ្ងៃ​ទី​១៧​ កក្កដា​ ២០១៤​ នៅ​ក្រសួង​វប្ប​ធម៌​ និង​​វិចិត្រ​សិល្បៈ​​ ការ​ប្រឡង​ជម្រុះ​លើក​ទី​១​សម្រាប់​មហោ​ស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជា​សាកល​លើក​ទី​៣​បាន​ចាប់​ផ្តើម​ហើយ​ នា​ឱកាស​នោះ​ក្រោម​វត្ត​មាន​ចូល​រួម​ជា​អធិ​បតី​ពី​លោក​ជំទាវ​ភឿង​ សកុណា​ រដ្ឋ​មន្ត្រី​ក្រសួង​វប្ប​ធម៌​ និង​វិចិត្រ​​សិល្បៈ​​ ព្រម​ទាំង​ភ្ញៀវ​កិត្ត​ិ​យស​ជា​ច្រើន​រូប​ ។

រាជ​ធានី​ភ្នំពេញ ៖ កាល​ពី​រសៀល​ថ្ងៃ​ទី​១៧​ កក្កដា​ ២០១៤​ នៅ​ក្រសួង​វប្ប​ធម៌​ និង​​វិចិត្រ​សិល្បៈ​​ ការ​ប្រឡង​ជម្រុះ​លើក​ទី​១​សម្រាប់​មហោ​ស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជា​សាកល​លើក​ទី​៣​បាន​ចាប់​ផ្តើម​ហើយ​ នា​ឱកាស​នោះ​ក្រោម​វត្ត​មាន​ចូល​រួម​ជា​អធិ​បតី​ពី​លោក​ជំទាវ​ភឿង​ សកុណា​ រដ្ឋ​មន្ត្រី​ក្រសួង​វប្ប​ធម៌​ និង​វិចិត្រ​​សិល្បៈ​​ ព្រម​ទាំង​ភ្ញៀវ​កិត្ត​ិ​យស​ជា​ច្រើន​រូប​ ។

ក្នុង​ពិធី​ប្រកាស​បើក​មហោ​ស្រព​ លោក​ជំទាវ​រដ្ឋ​មន្ត្រី​ក្រសួង​វប្ប​ធម៌​មាន​ប្រសាសន៍​ថា​ នា​លើក​នេះ​ក៏​ដូច​ជា​ឆ្នាំ​កន្លង​មក​ដែរ ការ​រៀប​ចំ​មហោ​ស្រព​ក្នុង​គោល​បំណង​ជំរុញ​ និង​លើក​ទឹក​ចិត្ត​ឱ្យ​សិល្ប​ករ​ទាំង​បុរាណ​ និង​សម័យ​ពង្រឹង​សមត្ថ​ភាព​ និង​បង្កើន​គុណ​ភាព​ច្រៀង​ ដើម្បី​រួម​ចំណែក​ក្នុង​ការ​ថែ​រក្សា​ ការ​ពារ​ លើក​ស្ទួយ​សិល្បៈ​វប្ប​ធម៌​ជាតិ​ ។ មហោ​ស្រព​ប្រឡង​ចម្រៀង​នេះ​ មាន​បេក្ខ​ជន​​ទាំង​នៅ​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ច្រើន​ចូល​រួម​ បញ្ជាក់​ឱ្យ​ឃើញ​ច្បាស់​ថា​ ជា​ការ​រីក​ចម្រើន​ថ្មី​មួយ​ទៀត​ក្នុង​ការ​អភិ​វឌ្ឍ​ធន​ធាន​​សិល្ប​ករ​តាម​ផ្នែក​ នីមួយៗ​ សម​ស្រប​តាម​មាគា​៌​ត្រឹម​ត្រូវ​នូវ​​គោល​​នយោ​បាយ​វប្ប​ធម៌​គឺ​ «ការ​អភិ​រក្ស​និង​អភិ​វឌ្ឍ​វប្ប​ធម៌​ជាតិ​» ។

លោក​ជំទាវ​រដ្ឋ​មន្ត្រី​ថ្លែង​ថា មហោ​ស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជា​សាកល​អាច​ដំណើរ​ការ​បាន​ ដោយ​សារ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ គឺ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ។ ការ​រៀប​ចំ​នេះ​មាន​ការ​រួម​ចំណែក​សហ​ការ​​យា៉ង​សកម្ម​​ពី​គណៈ​កម្ម​ការ​អន្តរ​ក្រសួង​ ទូរ​ទស្សន៍​បាយ័ន​ សប្បុរស​ជន​ និង​ជា​ពិសេស​ការ​ឧប​ត្ថម្ភ​គាំ​ទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​ធនា​គារ​កាណា​ឌី​យា៉​ ​ក្នុង​គោល​បំណង​​បង្កើត​ស្មារតី​ចូល​រួម​ចំណែក​ថែ​រក្សា​ និង​លើក​ស្ទួយ​សិល្បៈ​ចម្រៀង​ខ្មែរ​បុរាណ​សម័យ​ កំណាព្យ​ពី​ប្រជា​ជន​ខ្មែរ​ដែល​រស់​នៅ​ក្នុង​ស្រុក​ នៅ​ក្រៅ​ស្រុក​ ដើម្បី​ធ្វើ​ឱ្យ​ដក់​ជាប់​ក្នុង​បេះ​ដូង​កូន​ខ្មែរ​គ្រប់​រូប​ឱ្យ​ស្ថិត​ស្ថិរ​ជា​អមតៈ ។ ជាមួយ​គ្នា​​នេះ​ ការ​បណ្តុះ​ស្មារតី​ស្រលាញ់​ ថែ​រក្សា​ការ​ពារ​ និង​លើក​​កម្ពស់​វឌ្ឍ​ន​ភាព​នៃ​វិស័យ​សិល្បៈ​នៅ​កម្ពុជា​ដែល​ជា​អត្ត​សញ្ញាណ​ និង​ជា​មូល​ដ្ឋាន​នៃ​សាមគ្គី​ ឯក​ភាព​ជាតិ និង​ជា​ព្រលឹង​ជាតិ​ ។ ការ​ជួប​ជុំ​នេះ​សំខាន់​ណាស់​ ដោយ​ហេតុ​ថា​បាន​ជួប​បង​​ប្អូន​នៅ​ក្រៅ​ប្រទេស​ ទោះ​ជា​មិន​បាន​នៅ​​ក្នុង​ប្រទេស​ទេ​ តែ​មាន​ឈាម​ជ័រ​ជា​ខ្មែរ​តែ​មួយ​ ហើយ​វប្ប​ធម៌​របស់​យើង​នៅ​តែ​អាច​ថែ​រក្សា​បាន​គ្រប់​ពេល​វេលា​ដែល​ខ្មែរ​យើង​មាន​នៅ​គ្រប់​ទិស​ទី ។ ដូច​នេះ​ជា​អ្វី​មួយ​ដែល​យើង​ខំ​ថែ​​ទាំ​ទាំង​អស់​គ្នា​ ទាំង​អ្នក​នៅ​ក្នុង​ស្រុក​ ទាំង​អ្នក​នៅ​ក្រៅ​ស្រុក​ ។ ម្យ៉ាង​ទៀត​ពេល​នេះ​ ជា​ឱកាស​មួយ​ដើម្បី​ខ្មែរ​យើង​ទាំង​​ក្នុង​ស្រុក​ ក្រៅ​ស្រុក​អាច​ដឹង​ពី​តថ​ភាព​កាន់​តែ​ច្បាស់​នៃ​ភាព​សុខ​​សាន្ត​ សិទ្ធិ​សេរី​ភាព​ វឌ្ឍ​ន​ភាព​របស់​កម្ពុជា​យើង​​នា​ពេល​បច្ចុ​ប្បន្ន​ ។ ការ​រួម​ចំណែក​កសាង​វប្ប​ធម៌​មិន​​ចំពោះ​អ្នក​នៅ​ក្នុង​ស្រុក​ទេ បង​ប្អូន​នៅ​ក្រៅ​ស្រុក​ក៏​រួម​គ្នា​ចូល​រួម​ជួយ​ដែរ​ ។

លោក​ជំទាវ​ភឿង​ សកុណា ចង់​ឱ្យ​ស្មារតី​នៃ​ការ​ថែ​រក្សា​នេះ​សម្រាប់​យើង​ទាំង​អស់​គ្នា​ និង​បង​ប្អូន​នៅ​ក្រៅ​ស្រុក​ជួយ​ថែ​រក្សា​ឱ្យ​បាន​ដល់​កូន​  ចៅ ។ ​​ជាក់​ស្តែង​ប្រជា​ជន​ខ្មែរ​យើង​តាំង​ពី​ក្មេង​មក​ចេះ​ច្រៀង​បំពេ​កូន​បាត់​ទៅ​ហើយ​ សឹង​ថា​គ្មាន​ស្ត្រី​ខ្មែរ​ណា​មួយ​មិន​ចេះ​ច្រៀង​បំពេកូន​ឡើយ​ នេះ​ហើយ​គឺ​ដក់​ក្នុង​អារម្មណ៍​របស់​យើង​ ។

លោក​​ឃឹម​ សារិទ្ធ​ រដ្ឋ​លេខា​ធិ​ការ​ក្រសួង​វប្ប​ធម៌​ និង​វិចិត្រ​សិល្បៈ​បាន​លើក​ឡើង​ថា​ ដំណើរ​ការ​កម្ម​វិធី​ប្រឡង​នេះ​ចាប់​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១៧​ កក្កដា និង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​៣១​ កក្កដា ដោយ​ឆ្លង​កាត់​ច្រើន​ដំណាក់​កាល​ ។ ដំណាក់​កាល​​ទី​១​ ជ្រើស​រើស​បេក្ខ​ជន​បេក្ខ​នារី​មក​ពី​រាជ​ធានី​-ខេត្ត​ ដោយ​គណៈ​កម្ម​ការ​រៀប​ចំ​មហោ​ស្រព​ថ្នាក់​រាជ​ធានី​-ខេត្ត​ លើ​វិញ្ញា​សា​ស្មូត្រ​ឬ​សូត្រ​កំណាព្យ​ ចម្រៀង​បុរាណ​ (យី​កេ​ មហោរី) និង​ចម្រៀង​សម័យ​ ។ ក្នុង​ការ​ជ្រើស​រើស​ត្រូវ​យក​ក្នុង​មួយ​វិញ្ញា​សា​បេក្ខ​ជន​ បេក្ខ​នារី​​ក្នុង​មួយ​រាជ​ធានី​-ខេត្ត​ ជ័យ​លា​ភី​ចម្រៀង​សម័យ​២​រូប​ចម្រៀង​យី​កេ​២​រូប​ មហោ​រី​២រូប​ និង​​ស្មូត្រ​២​រូប។ ក្នុង​ចំណោម​រាជ​ធានី​-ខេត្ត​​ទាំង​២៤​ មាន​បេក្ខ​ជន​សរុប​ទាំង​អស់​​១១៤​រូប​ ស្រី​៥៥រូប​ ដែល​ច្រៀង​សម័យ​៤៨​រូប​ បុរាណ​៤៦​​រូប​ មហោ​រី​៣០​រូប​ យី​កេ​១៦​រូប​ និង​ស្មូត្រ​២០​រូប​ ។

ដំណាក់​កាល​ទី​២​ ការ​ប្រឡង​ជម្រុះ​លើក​ទី​១​ធ្វើ​នៅ​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី​២២​ កក្កដា នឹង​ត្រូវ​ជម្រុះ​ក្នុង​ចំណោម​បេក្ខ​ជន​មក​ពី​រាជ​ធានី​-ខេត្ត​ទាំង​អស់​១១៤​រូប​ដោយ​រក្សា​ទុក​បេក្ខ​ជន​៥៨​រូប​ ដើម្បី​ចូល​វគ្គ​ពាក់​កណ្តាល​ផ្តាច់​​ព្រ័ត្រ​ ។

ការ​ប្រឡង​ជម្រុះ​លើក​ទី​២​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ធ្វើ​នៅ​ថ្ងៃ​ទី​២៤​ កក្កដា ដោយ​មាន​លោក​​គាត​ ឈន់​ ឧប​នាយក​រដ្ឋ​មន្ត្រី​ប្រចាំ​ការ​តំណាង​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ចូល​រួម​នៅ​សាល​មហោ​ស្រព​ពិពរ័ណ៍​កោះ​ពេជ្រ ។ ការ​ប្រឡង​នឹង​ដំណើរ​ការ​នៅ​ថ្ងៃ​ទី​២៥​​ដល់​២៧​ កក្កដា ដោយ​នឹង​ធ្វើ​បន្ត​ឡើង​នៅ​ក្រសួង​វប្ប​ធម៌​ ។ បេក្ខ​ជន​ចំនួន​៥៨​រូប​បូក​ជាមួយ​បេក្ខ​ជន​បេក្ខ​នារី​មក​ពី​បរ​ទេស​ចំនួន​២២​រូប​សរុប​បេក្ខ​ជន​-បេក្ខ​នារី​ក្នុង​និង​ក្រៅ​ប្រទេស​មាន​៨០​រូប​ត្រូវ​ជម្រុះ​៤៤​រូប​ ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដោយ​រក្សា​បេក្ខ​ជន​-បេក្ខ​នារី​ចំនួន​៣៦​រូប​ប្រឡង​វគ្គ​ផ្តាច់​ព្រ័ត្រ​ ។

ដំណាក់​កាល​ទី​៣​ ការ​ប្រឡង​ជម្រុះ​បេក្ខ​ជន​-នារី​សម្រាប់​វគ្គ​ផ្តាច់​ព្រ័ត្រ​មាន​៣៦​រូប​ ។ ការ​ប្រឡង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្រសួង​វប្ប​ធម៌​ ពី​ថ្ងៃ​ទី​២៩​ដល់​៣០​ កក្កដា ការ​ជម្រុះ​បេក្ខ​ជន​ទាំង​៣៦​រូប​ ។
ចុង​ក្រោយ​សម្រេច​ជ្រើស​រើស​អ្នក​ចម្រៀង​បុរស​-នារី​ជ័យ​លាភី​លេខ​១​ដល់​លេខ​៣​សម្រាប់​វិញ្ញា​សា​ចម្រៀង​សម័យ​ ចម្រៀង​មហោ​រី​ ចម្រៀង​យី​កេ​ និង​ស្មូត្រ​កំណាព្យ​សរុប​២៤​រូប ។ ពិធី​បិទ​ និង​ប្រកាស​ជ័យ​លាភី​​នឹង​ប្រព្រឹត្ត​ទៅ​​ថ្ងៃ​ទី​៣១​ កក្កដា ក្រោម​អធិ​បតី​​ភាព​លោក​ សុខ​ អាន​ ឧ​ប​នាយ​ក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​តំណាង​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នៅ​សាល​មហោ​ស្រព​ពិពរ័ណ៍​កោះ​ពេជ្រ ៕