ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វគ្គ​ផ្តា​ច់​ព្រ័ត្រ​ក្នុង​កម្មវិធី​ជើង​ឯក​អ្នក​វាយ​អក្សរ​លឿន​បំផុត​ជា​មួយ Nokia Lumia 630

10 ឆ្នាំ មុន

ថ្មីៗនេះ​ជាមួយ​ការមក​ដល់​របស់ Nokia Lumia 630 ដែល​ជាទូរស័ព្ទ Smartphone ម៉ូដែលថ្មី​នៅកម្ពុជា ក្រុមហ៊ុន Nokia បានបង្កើត​នូវកម្មវិធី​ជើងឯកអ្នក​វាយអក្សរ​លឿនបំផុត​ជាមួយ Lumia ស៊េរី​ថ្មីនេះ ដោយបាន​ទទួលការ​ចាប់អារម្មណ៍ និងគាំទ្រ​យ៉ាងខ្លាំង​ពីសំណាក់អ្នក​ចូលរួមដ៏​ច្រើនកុះករ។ កម្មវិធីនេះ បានធ្វើនៅ ផ្សារទំនើប TK ផ្សារទំនើប​សូរិយា និងតាម​សកល​វិទ្យា​ល័យ​មួយ​ចំនួន​នៅរាជ​ធានី​ភ្នំពេញ។ មកដល់​ពេលនេះ យើង​បានស្វែង​រកអ្នកដែល​អាចដណ្តើម​យកជ័យលាភី​នៅក្នុងការ​ប្រកួតវគ្គផ្តាច់​ព្រ័ត្រ​ឃើញ​ហើយ ដែលប្រព្រឹត្ត​ទៅនា​ថ្ងៃទី13 កក្កដា 2014 នៅ​

ថ្មីៗនេះ​ជាមួយ​ការមក​ដល់​របស់ Nokia Lumia 630 ដែល​ជាទូរស័ព្ទ Smartphone ម៉ូដែលថ្មី​នៅកម្ពុជា ក្រុមហ៊ុន Nokia បានបង្កើត​នូវកម្មវិធី​ជើងឯកអ្នក​វាយអក្សរ​លឿនបំផុត​ជាមួយ Lumia ស៊េរី​ថ្មីនេះ ដោយបាន​ទទួលការ​ចាប់អារម្មណ៍ និងគាំទ្រ​យ៉ាងខ្លាំង​ពីសំណាក់អ្នក​ចូលរួមដ៏​ច្រើនកុះករ។ កម្មវិធីនេះ បានធ្វើនៅ ផ្សារទំនើប TK ផ្សារទំនើប​សូរិយា និងតាម​សកល​វិទ្យា​ល័យ​មួយ​ចំនួន​នៅរាជ​ធានី​ភ្នំពេញ។ មកដល់​ពេលនេះ យើង​បានស្វែង​រកអ្នកដែល​អាចដណ្តើម​យកជ័យលាភី​នៅក្នុងការ​ប្រកួតវគ្គផ្តាច់​ព្រ័ត្រ​ឃើញ​ហើយ ដែលប្រព្រឹត្ត​ទៅនា​ថ្ងៃទី13 កក្កដា 2014  នៅ​ផ្សារ​ទំនើបសូរិយា។ ក្នុងនោះមានជើង​ឯកលេខ1 គឺលោក​សុវណ្ណពេជ្រ ផានិត ទទួលបានជើង​ពានប្រាក់មួយ និងទូរស័ព្ទ Nokia Lumia 630  ដ៏ថ្មីស្រឡាង​ពីក្រុមហ៊ុន Nokia ចំនួន១ គ្រឿង។ ជ័យ​លាភីលេខ2 គឺលោក ស ភក្តី និងលេខ3 គឺលោក រ័ត្ន មុន្នីជោត ទទួលបានទូរស័ព្ទ Nokia Lumia 630 ដ៏ថ្មីស្រឡាង​ពីក្រុមហ៊ុន Nokia ម្នាក់ចំនួន១ គ្រឿងផងដែល។

ក្រុមហ៊ុន Nokia តែងតែបង្កើត​នូវកម្មវិធី​ពិសេសៗ ជាច្រើន ដើម្បីជាកិច្ច​តបស្នងដ​ល់ការគាំទ្រ​របស់អតិថិជន​ដែលនិយម​ប្រើទូរស័ព្ទ Nokia។ ជាពិសេស​ទូរស័ព្ទ Nokia Lumia 630 ដែល​ទើប​តែ​មកដល់នេះ បានផ្តល់​ជូនអតិថិជន​នូវលក្ខណៈពិសេស និងបទ​ពិសោធន៍​ដ៏អស្ចារ្យ ដូចជា អាចជួយអ្នក​ឲ្យវាយអក្សរ​បានលឿន​បំផុត ដោយការ​ទាយអក្សរ កែអក្សរស្វ័យ​ប្រវត្តិជាមួយប៊ូតុង Word Flow Keyboard មានអេក្រង់ធំ ClearBlack ដ៏ភ្លឺថ្លាទំហំ​4.5អ៊ីញ ប្រព័ន្ធប្រតិ​បត្តិការ Window Phone 8.1 ល្បឿន​ដំណើរ​ការលឿន 1.2GHz Quad Core  និងមាន keyboard ជា​ភាសា​ខ្មែរស្រាប់ ងាយស្រួលធ្វើការ​ងារជាមួយ​កម្មវិធី Microsoft® Office® ។ លើសពីនោះ​ក៏មានបន្ថែម​ភាពរីករាយ​ជាមួយកម្មវិធី​ពិសេសៗជាង​250.000កម្មវិធី ជា​ពិសេស​វាមាន​តម្លៃ​សម​រម្យ និងមាន​ច្រើនពណ៌​សម្រាប់​ជ្រើសរើស។