ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក សមាជិកា មិ​ទ្ទិញ​ប្ដេជ្ញា​ការពារ ថែរក្សា និង​ដឹងគុណ​ជា​និច្ច​ចំពោះ​សន្តិ​ភាព

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ធំ ៖ សមាជិក សមាជិកា ដែល​បាន​ចូលរួម​អបអរសាទរ​ខួប​៤១​ឆ្នាំ នៃ​ទិវា​ជ័យជម្នះ ៧ មក​រា ជាង​៣​ពាន់​នាក់ ក្នុងស្រុក​ស្ទោង…

ខេត្តកំពង់ធំ ៖ សមាជិក សមាជិកា ដែល​បាន​ចូលរួម​អបអរសាទរ​ខួប​៤១​ឆ្នាំ នៃ​ទិវា​ជ័យជម្នះ ៧ មក​រា ជាង​៣​ពាន់​នាក់ ក្នុងស្រុក​ស្ទោង ខេត្តកំពង់ធំ ម្នាក់​ៗ​សុទ្ធតែ​បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​ការពារ ថែរក្សា និង​ដឹងគុណ និង​អរគុណ​ជា​និច្ច​សន្តិភាព ពិសេស​ថ្ងៃជ័យ​ជម្នះ​៧​មក​រា ជា​រៀង​រហូត​។

ការ​ប្ដេជ្ញា​ចិត្ត​ប្រកបដោយ​ទឹកចិត្ត​ដ៏​ស្មោះស្ម័គ្រ និង​ការ​ដឹងគុណ​របស់​សមាជិក សមាជិកា​នេះ បាន​​បង្ហាញ​ឡើង​នៅ​ក្នុង​អង្គ​មិ​ទ្ទិញ​អបអរសាទរ​ខួប​៤១​ឆ្នាំ នៃ​ទិវា​ជ័យជម្នះ ៧ មក​រា ដែល​ប្រារព្ធ​ធ្វើ​នៅ​ស្រុក​ស្ទោង នៅ​ថ្ងៃ​ទី​៧ មក​រា ឆ្នាំ​២០២០​នេះ ក្រោម​អធិបតីភាព​លោក ជា ចាន់​តូ សមា​ជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​ស្ទោង​ ។

នៅ​ក្នុង​ឱកាស​នោះ លោក ជា ចាន់​តូ បាន​លើកយក​សុន្ទរកថា​របស់​ម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ទៅ​កាន់​ប្រជាជាតិ​កម្ពុជា ជូន​អង្គ​មិ​ទ្ទិញ​ក្នុង​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​បំផុត​។

នៅ​ក្នុង​សុន្ទរកថា​របស់​សម្ដេច​តេ​ជោ បាន​បញ្ជាក់​ច្បាស់​ថា ការ​ផ្ដួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុ​ល​ពត និង​សង្គ្រោះ​ប្រជាជន​កម្ពុជា ឲ្យ​មានជីវិត​រស់រាន​ឡើង​វិញ រួច​ផុត​ពី​ការ​ផ្តាច់​យក​ជីវិត​យ៉ាង​​រង្គាល​នៃ​របប​ដ៏​យង់ឃ្នង​បំផុត នា​ថ្ងៃ​៧ មក​រា ឆ្នាំ​១៩៧៩ គឺជា​ការ​បញ្ចប់​នូវ​សករាជ​ដ៏​ខ្មៅ​ងងឹត​បំផុត​នៃ​ប្រទេស​កម្ពុជា ។ ហើយ​បាន​បើក​ឡើង​នូវ​សករាជ​ថ្មី គឺ​ឯករាជ្យ សេរីភាព​ប្រជាធិប​តេយ្យ និង​វឌ្ឍនភាព​សង្គម​។ សុន្ទរកថា សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​លើក​បង្ហាញ​ពី​វឌ្ឍន​ភាព​ជាតិ​ក្នុង​រយៈពេល​៤១​ឆ្នាំ​កន្លង​មក និង​បង្ហាញ​នូវ​ទស្សនៈ ចក្ខុវិស័យ​ដ៏​មុត​ស្រួច​ក្នុង​ដឹកនាំ​នាវា​កម្ពុជា ឆ្ពោះទៅ​ត្រើយ​វឌ្ឍនភាព និង​វិបុលភាព​ជា​បន្ត​ទៀត​ផង​ដែរ​។

ជាមួយ​នេះ​ដែរ សម្ដេច​បាន​ថ្លែងអំណរគុណ​ដល់​ប្រជាជន​កម្ពុជា​ទៀត​ផង​ដែរ បាន​គាំទ្រ​ដល់​សារ​នយោបាយ​របស់​សម្ដេច គឺ «​អរគុណ​សន្តិភាព​» ព្រោះថា មនុស្ស​ម្នាក់​ៗ​គឺ​សុទ្ធ​ត្រូវការ​សន្តិភាព​។ ហើយ​ចាប់ពី​ពេល​នេះ​ទៅ​ពាក្យ​អរគុណ​សន្តិភាព នឹង​ក្លាយជា​ពាក្យស្លោក​របស់​ប្រជាជន​ដែល​ស្រឡាញ់​សន្តិភាព​។ ដូចនេះ​ដើម្បី​ឲ្យ​សន្តិភាព​ស្ថិតស្ថេរ​ទៀត​នោះ លោក ជា ចាន់​តូ បាន​អំពាវ​ឲ្យ​ប្រជាជន​យើង​រួម​គ្នា​ថែរក្សា​ការពារ​សន្តិភាព​ឲ្យ​បាន​គង់វង្ស​ព្រោះ​បើ​គ្មាន​សន្តិភាព គ្មាន​ថ្ងៃ​៧​មក​រា និង​ថ្ងៃ​២ ធ្នូ​ទេ ប្រជាជន និង​ប្រទេស​ជាតិ ពិតជា​គ្មាន​ការ​រស់នៅ​បាន​សុខសាន្ត និង​មានការ​អភិវឌ្ឍ​ដូច​សព្វ​ថ្ងៃនេះ​ដែរ​។

ទន្ទឹម​នឹង​នេះ ក៏​ត្រូវ​ចង​ដែរ​ចាំ​ថា ÷ សន្តិភាព​ដែល​យើង​ទទួល​បាន​នេះ មិន​បាន​មក​ដោយសារ​ការ​ប្រើ​កម្លាំងបាយ​នោះ​ទេ គឺ​បាន​មក​ដោយ​ស្មារតី​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​តេ​ជោ ដែល​មាន​ចក្ខុ​វែង​ឆ្ងាយ និង​ត្រឹមត្រូវ​ក្នុង​ប្រយោជន៍ ដើម្បី​បង្រួបបង្រួម​ជាតិ​និង​ដើម្បី​នាំ​កម្ពុជា​ទៅ​កាន់ការ​អភិវឌ្ឍ​រីក​ចម្រើន​មួយ​ពិតប្រាកដ​។ ហើយ​ត្រូវ​តែ​ចង​ចាំ​ថា ÷​សម្ដេច​តេ​ជោ ហ៊ុន សែន សម្ដេច​ពញ្ញា​ចក្រី ហេង សំ​រិ​ន និង​សម្ដេច​ធម្ម​ពោធិ​សាល ជា ស៊ី​ម អតីត​ប្រធាន​ព្រឹទ្ធសភា គឺជា​មាតា ៧​មក​រា និង​ជា​មាតា​សន្តិភាព​តែ​មួយ​គត់ នេះ​ជា​សច្ចធម៌​។

នៅ​ក្នុង​ឱកាស​នោះ ដើម្បី​ទុកជា​ចំណងដៃ​និង​អបអរ​ដល់​ទោ​វិនៃ​ទិវា​ជ័យ ជម្នះ ៧ មក​រា ខួប​ទី​៤១​នេះ លោក ជា ចាន់​តូ បាន​ផ្ដល់​ជូន​អាវរ​ងារ​ដល់​អ្នកចូលរួម​ជាង​៣​ពាន់​ក្នុង​ម្នាក់​អាវ​មួយ​ផង​ដែរ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ