ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​តារា​ល្បីៗ​ចូល​រួម​អប​អរ​ពិធី​សម្ពោធ​កំពូល​ស្មាត​ហ្វូន​ Huawei Ascend P7 ចំ​ថ្ងៃ​ទី៧ ខែ៧ ម៉ោង៧:៧នាទី និង​៧វិនាទី

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ដោយ​ទទួល​បាន​​នូវ​ភាព​ជោគ​ជ័យ​ទៅ​លើ​ទូរ​ស័ព្ទ​ Huawei Ascend ស៊េរី Ascend P6 ក្រុម​ហ៊ុន Huawei ដែល​ជា​ក្រុម​ហ៊ុន​ឈាន​មុខ​គេ​ខាង​ផ្នែក​ព័ត៌​មាន​វិទ្យា​ និង​ដំណោះ​ស្រាយ​ខាង​ផ្នែក​បច្ចេក​វិទ្យា​គមនា​គមន៍​(ICT) និង​ជា​ក្រុម​ហ៊ុន​ទូរ​ស័ព្ទ​ Smartphone ដ៏​ធំ​លំដាប់​ថ្នាក់​លេខ​៣​របស់​ពិភព​លោក​បាន​ធ្វើ​ការ​ដាក់​បង្ហាញ​នូវ​ទូរ​ស័ព្ទ Smartphone ចុង​ក្រោយ​របស់ខ្លួន​ប្រភេទ​ Ascend P7 នៅ​សណ្ឋា​គារ​សូហ្វី​តែល​ភូ​គី​ត្រា​ គឺ​ចំ​ថ្ងៃ​ទី​៧ ខែ​៧ ម៉ោង​​៧:៧នាទី និង​៧វិនាទី។

Ascend P7 ជា​ទូរ​ស័ព្ទ​ Smartphone 4G ថ្មី​បំផុត​ដោយ​ភ្ជាប់​ប្រព័ន្ធ​ LTE និង​ SG លើ​ទូរ​ស័ព្ទ​តែ​មួយ​ត្រូវ​បាន​ច្នៃ​ប្រឌិត​ឡើង​ជា​ទូរ​ស័ព្ទ​ Smart​phone ដ៏​អស្ចារ្យ​ជាមួយ​នឹង​លក្ខណៈ​ពិសេស Topnotch ប្រព័ន្ធ​ត​ភ្ជាប់​លឿន និង​កម្ម​វិធី​ស្វែង​រក​ផ្លូវ​កាន់​តែ​ងាយ​ស្រួល​ដែល​មាន​ការ​រចនា​យ៉ាង​ល្អ​ប្រណីត​ជាមួយ​កញ្ចក់​ស្តើង​បំផុត​ដូច​មាន​ស្រទាប់​លោហៈ​៧​ជាន់​។

តាម​ប្រសាសន៍​លោក Sayam Ramarooth នាយក​ប្រតិ​បត្តិ​នៃ​ក្រុម​ហ៊ុន SAYAM International Group និង​ជា​អ្នក​ផ្តល់​សិទ្ធិ​ចែក​ចាយ​ផលិត​ផល​ទូរ​ស័ព្ទ​​ Huawei ក្នុង​ប្រទេស​កម្ពុជា​បាន​ឱ្យ​ដឹង​ថា Ascend P7 ពិត​ជា​ធ្វើ​ឱ្យ​អតិ​ថិ​ជន​ជាប់​ចិត្ត​ជាមួយ​រូប​រាង​ដ៏​ស្រស់​ស្អាត និង​បច្ចេក​វិទ្យា Centric ។ លោក​ Cary Yang បាន​មាន​ប្រសាសន៍​ថា ការ​អភិវឌ្ឍ​ Ascend P7 នេះ​យើង​បាន​ជម្រុញ​នូវ​ភាព​ច្នៃ​ប្រឌិត​ និង​បច្ចេក​វិទ្យា​ឱ្យ​ទៅ​ដល់​កម្រិត​កំពូល​ហើយ​យើង​ពិត​ជា​រំភើប​រីក​រាយ​ណាស់​ដែល​អតិ​ថិ​ជន​របស់​យើង​អាច​ទទួល​បាន​នូវ​បទ​ពិសោធន៍​ទូរ​ស័ព្ទ​ Smartphone ថ្មី​នេះ​។ លោក Sayam Ramarooth ក៏​បាន​បន្ថែម​ទៀត​ថា ជាមួយ​អេក្រង់​ទំហំ​៥​អ៊ីញ​ កាមេរ៉ា​មុខ​ 8MP ឈាន​មុខ​គេ​ក្នុង​ឧស្សាហ​កម្ម​ដោយ​មាន​ប្រកាស​នីយ​បត្រ​ និង​មាន​មុខ​ងារ​ថត​រូប​ខ្លួន​ឯង​ (Selfie) ដោយ​ផ្ទៃ​ធំ​ទូលាយ​ដំបូង​គេ​ក្នុង​ពិភព​លោក​ និង​កាមេរ៉ា​ក្រោយ​ទំហំ 13MP ។

ទូរ​ស័ព្ទ​ Huawei Ascend P7 រចនា​ឡើង​ជា​ទូរ​ស័ព្ទ​ Smartphone នេះ​នឹង​ធ្វើ​ឱ្យ​អតិ​ថិ​ជន​របស់​យើង​ទទួល​បាន​បទ​ពិសោធន៍​ជាមួយ​ទូរ​ស័ព្ទ​ដែល​ប្លែក​មិន​ធ្លាប់​មាន​ពី​មុន​។

ដើម្បី​ធ្វើ​ឱ្យ​ការ​ដាក់​បង្ហាញ​ផលិត​ផល Ascend P7 កាន់​តែ​មាន​ភាព​រីក​រាយ​ យើង​មាន​កំពូល​តារា​ម៉ូដែល​កម្ពុជា​ចំនួន​៧​រូប​ និង​តារា​ល្បីៗ​ជា​ច្រើន​រូប​ទៀត​ដែល​បាន​មក​ផ្តល់​កិត្តិ​យស​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​នេះ​ រួម​មាន​កញ្ញា​ មាស​ សុខ​សោភា ជា​អ្នក​តំណាង​ឱ្យ​ក្រុម​ហ៊ុន​ Huawei ពិធី​ការិនី​ដ៏​ល្បី​ឈ្មោះ​ជាមួយ​វោហារ​ប៉ិន​ប្រសប់​ អ្នក​នាង​យុគ​ ចិន្តា​, ពិធី​ករ​ល្បី​ឈ្មោះ​រូប​សង្ហារ តា​ប៊ុយ, លោក​អេឡិច ចាន់​ត្រា​, កញ្ញា​ឌួង ហ្សូ​រី​ដា​, កញ្ញា​ទឹម រដ្ឋា​ និង​កំពូល​តារា​បង្ហាញ​ម៉ូដ​ល្បីៗ​ចំនួន​៦​រូប​ទៀត​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព