ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP៖ នាវា​កម្ពុជា​ចេញដំណើរ​ទៅ​មុខ​ហើយ ​មិន​អាច​រុញ​រា​ថយក្រោយ​បាន​ឡើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាវា​របស់​កម្ពុជា​កំពុង​ដំណើរការ​ទៅ​មុន​ហើយ មិន​អាច​អ្នក​ណា​មក​រារាំង​បាន​ឡើយ ពោល គឹ​ដំណើរ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨​នេះ នៅ​ដំណើរ​ជា​ធម្មតា ។ នេះ​បើ​តាម​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ នាវា​របស់​កម្ពុជា​កំពុង​ដំណើរការ​ទៅ​មុន​ហើយ មិន​អាច​អ្នក​ណា​មក​រារាំង​បាន​ឡើយ ពោល គឹ​ដំណើរ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨​នេះ នៅ​ដំណើរ​ជា​ធម្មតា ។ នេះ​បើ​តាម​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ។

លោក​សុខ ឥ​សាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ ខែឧសភា​ថា​ចង់ ឬ​មិន​ចង់​ចូលរួម​បោះ​ឆ្នោត​នាវា​បាន​ដំណើរ​ទៅ​មុខ​ហើយ មិន​អាច​រុញ​រា​ឲ្យ​ថយក្រោយ​បាន​ឡើយ ។

ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​លោក​សម រ​ង្ស៊ី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា ការ​ចូលរួម​បោះ​ឆ្នោត​ជា​សិទ្ធិ​របស់​ពលរដ្ឋ​គ្រប់​រូប តែ​ការ​មិន​ចូលរួម​បោះ​ឆ្នោត​ក៏​ជា​សិទ្ធិ​របស់​ពលរដ្ឋ​គ្រប់​រូប​ដែរ ។ ករណី​នេះ​រឹតតែ​ច្បាស់​ថែម​ទៀត​នៅ​ពេល​ដែល​យើង​ដឹង​ថា គេ​អំពាវនាវ​ឲ្យ​យើង​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​មួយ ដែល​មិន​ផ្តល់​ជម្រើស​ពិតប្រាកដ​ជូន​ប្រជាពលរដ្ឋ ហើយ​ដែល​ធ្វើ​ឡើង​គ្រាន់តែ ដើម្បី​បំភ្លៃ​ឆន្ទៈ​ប្រជាពលរដ្ឋ​ក្នុង​គោលបំណង​តែ​មួយ​គត់ គឺ​ផ្តល់​ភាព​ស្របច្បាប់​ឲ្យ​របប​ផ្តាច់​ការ​ដែល​ប្រជាពលរដ្ឋ​ភាគច្រើន​ស្អប់ខ្ពើម ។

យ៉ាងណា​ក្តី​លោក​សុខ ឥ​សាន​បាន​លើក​ឡើង​ថា ចាប់តាំងពី​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ រហូត​មក​រាជរដ្ឋាភិបាល​កម្ពុជា​គ្រប់​នីតិកាល​នៃ​រដ្ឋសភា​បាន​ប្រកាន់ខ្ជាប់​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ។ ទន្ទឹម​នឹង​នេះ​ដើម្បី​ធានា​និរន្តរភាព​នៃ​លទ្ធិប្រជាធិបតេយ្យ​រាជរដ្ឋាភិបាល​ចាំបាច់​ត្រូវ​គួប​ផ្សំ​ជាមួយ​ការ​ពង្រឹង​នីតិរដ្ឋ ។

លោក​បន្ត​ថា ការ​អនុវត្ត​នីតិរដ្ឋ​នេះ​ហើយ​ដែល​ប៉ះទង្គិច​ជាមួយ​ក្រុម​ជន​ដែល​ប្រព្រឹត្ត​រំលោភច្បាប់ ជា​ពិសេស​ភាគច្រើន ជា​សមាសភាព​មក​ពី​អតីត​បក្ស​ប្រឆាំង​ដែល​តែងតែ​បង្ករឿង​នាំ​ឲ្យ​ប៉ះពាល់​ផលប្រយោជន៍​ជាតិ និង​ប្រជាជន ។

លោក​ក៏​បាន​បញ្ជាក់​ថា «​បញ្ហា​សំខាន់ គឺ​សកម្មភាព​អនុវត្ត​តាម​ផែនការ​របស់​រដ្ឋ​បរទេស​ដែល​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់​ដែល​ពួក​គេ​យល់​ថា ជា​ឧបសគ្គ​ដល់​នយោបាយ​វាតទី​និយម​របស់​ពួក​គេ ក្នុង​ការ​ប្រកួតប្រជែង​មនោគមន៍វិជ្ជា​នៅ​លើ​ពិភពលោក ។ ដូច្នេះ​ហើយ ទោះ​ចង់ ឬ​មិន​ចង់​នាវា​កម្ពុជា​នៅ​តែ​ត្រូវ​ប្រឈម​មុខ ចំពោះ​ខ្យល់ព្យុះ​សង្ឃរាជា​មិន​ខាន​ឡើយ ទោះបី​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ហ៊ុន សែន ខិតខំ​បញ្ជៀ​ស​យ៉ាងណា​ក៏​ដោយ » ។

លោក​ក៏​បាន​សង្កត់ធ្ងន់ ប៉ុន្តែ​ដោយសារ​កម្លាំង​មហា​សាមគ្គី​ប្រជាជន​កម្ពុជា​ដែល​ជា​ម្ចាស់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក្រោម​ការ​ដឹកនាំ​បញ្ជា​របស់​សម្តេច​តេ​ជោ​ព្រមទាំង​មានការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​បណ្តា​ប្រទេស​ស្រឡាញ់​យុត្តិធម៌ និង​សន្តិភាព​លើ​សកលលោក នាវា​កម្ពុជា​ពិតជា​អាច​ទ្រោល​សភាពការណ៍​បាន រួច​ផុត​ពី​ហានិភ័យ​ផ្សេង​ៗ​ជាក់​ជា​មិន​ខាន​ឡើយ ។

លោក​សម រ​ង្ស៊ី​បាន​សរសេ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ពហិការ​មិន​ទៅ​បោះ​ឆ្នោត​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ បើ​ការ​បោះ​ឆ្នោត​ណាមួយ​ជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​ចំពោះ​មន្ត្រី​រដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន និង​គូកន​ទាំងអស់​ដែល​កំពុង ឬ​មាន​បំណង​ប្តឹង​ខ្ញុំ បន្ទាប់​ពី​ការ​អំពាវនាវ​របស់ខ្ញុំ​សូម​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ពហិការ​មិន​ចូលរួម​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ខាង​មុខ ។

លោក​បាន​បញ្ជាក់​ថា «​ខ្ញុំ​សូម​រំលឹក​ថា ការ​ចូលរួម​បោះ​ឆ្នោត​ជា​សិទ្ធិ​របស់​ពលរដ្ឋ​គ្រប់​រូប តែ​ការ​មិន​ចូលរួម​បោះ​ឆ្នោត ក៏​ជា​សិទ្ធិ​របស់​ពលរដ្ឋ​គ្រប់​រូប​ដែ​រេះ ។ ករណី​នេះ​រឹតតែ​ច្បាស់​ថែម​ទៀត​នៅ​ពេល​ដែល​យើង​ដឹង​ថា គេ​អំពាវនាវ​ឲ្យ​យើង​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​មួយ​ដែល​មិន​ផ្តល់​ជម្រើស​ពិតប្រាកដ​ជូន​ប្រជាពលរដ្ឋ ហើយ​ដែល​ធ្វើ​ឡើង​គ្រាន់តែ​ដើម្បី​បំភ្លៃ​ឆន្ទៈ​ប្រជាពលរដ្ឋ​ក្នុង​គោលបំណង​តែ​មួយ​គត់ គឺ​ផ្តល់​ភាព​ស្របច្បាប់​ឲ្យ​របប​ផ្តាច់​ការ​ដែល​ប្រជាពលរដ្ឋ​ភាគច្រើន​ស្អប់ខ្ពើម​» ។

លោក​ក៏​បាន​លើក​ឡើង​ថា អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​លោកស្រី រូ​ណា ស្មី​ត (Rhona Smith) បាន​បញ្ជាក់​យ៉ាង​ច្បាស់ ក្នុង​សេចក្តីថ្លែងការណ៍​មួយ​របស់​លោក​ចុះ​ថ្ងៃ​៣០ មេ​សា ២០១៨ ៖ «​ការ​បោះ​ឆ្នោត​ណាមួយ​ដែល​គណបក្សប្រឆាំង​ដ៏​ធំ​ជាងគេ​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូលរួម មិនមែន​ជា​ការ​បោះ​ឆ្នោត​ពិតប្រាកដ​ទេ​» ។ ការ​បោះ​ឆ្នោត​ដែល​មិន​ពិតប្រាកដ គឺជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ ។ នរណា​ក៏​ដោយ​មិន​ត្រូវ​បង្ខំ​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​ចូលរួម​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​ណាមួយ​ទេ ។ ផ្ទុយ​ទៅ​វិញ ពលរដ្ឋ​ដែល​ចេះ​គិតតែ​បន្តិច​គួរ​ធ្វើ​ពហិការ​មិន​ចូលរួម​ដាច់ខាត​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​បែប​នេះ ។

លោក​សម រ​ង្ស៊ី​បាន​គូសបញ្ជាក់​ថា​«​ខ្ញុំ​គោរព​សិទ្ធិ​គូបដិបក្ខ​របស់ខ្ញុំ ក្នុង​ការ​មាន​យោបល់ និង​សម្តែង​មតិ របស់​ពួក​គេ ។ ខ្ញុំ​សូម​ឲ្យ​គេ​គោរព​សិទ្ធិ​របស់ខ្ញុំ​ផង​ដែរ ក្នុង​ការ​មាន​យោបល់ និង​សម្តែង​មតិ​របស់ខ្ញុំ ។ ខ្ញុំ​មិន​មាន​មធ្យោបាយ និង​បំណង​ថោកទាប​ទៅ​រារាំង​ពលរដ្ឋ​ណា​មិន​ឲ្យ​គេ​ទៅ​បោះ​ឆ្នោត បើ​គេ​មានចិត្ត​ចង់ ទៅ​បោះ​ឆ្នោត ។ មាន​តែ​របប​ផ្តាច់​ការ​ទេ ដែល​មាន​មធ្យោបាយ និង​បំណង​ថោកទាប​បង្ខំ​ឲ្យ​ពលរដ្ឋ​ជា​ច្រើន​លើសលប់​ទៅ​បោះ​ឆ្នោត ទោះបីជា​ពួក​គេ​មិន​មានចិត្ត​ចង់ទៅ​បោះ​ឆ្នោត​ក៏​ដោយ ពីព្រោះ​ពួក​គេ​យល់​ឃើញ​ថា វា​ជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​ដូច​អង្គការសហប្រជាជាតិ​បាន​បញ្ជាក់ គឺជា​ការ​បោះ​ឆ្នោត​ដើម្បី​គ្រាន់តែ​ប្រថាប់ត្រា​ឲ្យ​របប​ផ្តាច់​ការ​តែ​ប៉ុណ្ណោះ​» ។

លោក​សុខ ឥ​សាន​បាន​លើក​ឡើង​ថា លោក​សម រង្ស៊ី បរាជ័យ​នយោបាយ តែ​សម រ​ង្ស៊ី​នៅ​មាន​យន្តហោះ​ជិះ នៅ​មាន​ម្ហូប​ឆ្ងាញ់​ៗ តែ​បងប្អូន​បាន​អី​ដែរ ។ ដូច្នេះ​បងប្អូន​ដែល​ចាញ់បោក​សម រង្សី ត្រូវ​ខាតបង់​ទាំង​ពេលវេលា ទាំង​លុយកាក់ និង​ទ្រព្យសម្បត្តិ ហើយ​ដេក​ព្រួយ​រហូត ។ តែ​សម រ​ង្ស៊ី មិន​ដែល​គិត​ព្រួយ​ម្តងណា​ទេ មាន​តែ​សប្បាយ​ដើរ​ស៊ីចាយ ដេក​សណ្ឋាគារ​ធំ​ៗ​យ៉ាង​សែនសប្បាយ លើ​គំនរ​ទុក្ខ​របស់​អ្ន​គាំទ្រ​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ