ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​មួយ​កន្លែង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះល្វែង​មួយ​កន្លែង​សង្ស័យ​ឆ្លង​ច​ន្ត​រ​អគ្គិសនី​នៅ​ចំ​នៀង​ផ្ទះ បណ្ដាល​ឲ្យ​ឆាបឆេះ​ខូចខាត​សម្ភារ​អស់​មួយ​ចំនួន​តូច និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ ផ្ទះល្វែង​មួយ​កន្លែង​សង្ស័យ​ឆ្លង​ច​ន្ត​រ​អគ្គិសនី​នៅ​ចំ​នៀង​ផ្ទះ បណ្ដាល​ឲ្យ​ឆាបឆេះ​ខូចខាត​សម្ភារ​អស់​មួយ​ចំនួន​តូច និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ផ្ទះ​លេខ​៨០ និង​៨១ តាម​បណ្ដោយ​ផ្លូវ​លេខ​១៥ ក្នុង​បុរី​ភព​ថ្មី ក្បែរ​នឹង​ការដ្ឋាន​សំណង់​ផ្សារ​ទំនើប​អ៊ី​អន់​ទី​២ ស្ថិត​ក្នុងភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

បើ​តាម​សម្តី​ពី​ស្ត្រី​ម្នាក់​ជា​អ្នកធ្វើការ និង​ស្នាក់​នៅ​ក្នុងផ្ទះ​កើតហេតុ​ខាងលើ បាន​រៀបរាប់​ឲ្យ​ដឹង​ថា នៅ​ក្នុងផ្ទះ​កើតហេតុ គឺ​មាន​មនុស្ស​ស្រី​ដែល​ជា​អ្នកបម្រើ​ចំនួន​បួន​ទៅ​ប្រាំ​ស្នាក់​នៅ​ក្នុងផ្ទះ​កើតហេតុ ដោយឡែក​ម្ចាស់ផ្ទះ គឺ​មិន​បាន​ស្នាក់​នៅ​ក្នុងផ្ទះ​ខាងលើ​នោះ​ទេ ។

នៅ​មុន​ពេល​កើតហេតុ គាត់​រួម​ទាំង​អ្នកធ្វើការ​ប៉ុន្មាន​នាក់​ទៀត បាន​នាំ​គ្នា​ឡើង​ទៅ​សម្រាក​នៅ​ឯ​ជាន់​ខាងលើ លុះដល់​វេលា​កើតហេតុ ស្រាប់តែ​គាត់​ឮ​សំឡេង​ដូច​ជា​មាន​អ្នក​បុក​កញ្ចក់ និង​ឮ​សំឡេង​ស្រែក​ឆោឡោ បន្ទាប់​មក​គាត់​ក៏​បាន​រត់​ចុះ​មក​មើល​ស្រាប់តែ​ឃើញ​មាន​ផ្សែង និង​អណ្ដាតភ្លើង​ចេញ​មក​ពី​ចំ​នៀង​ផ្ទះ និង​ឃើញ​មាន​ប្រជាពលរដ្ឋ​កំពុង​វាយ​បំបែក​កញ្ចក់​ទ្វារ និង​បង្អួច​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​អស់​ជាង​២០​បំពង់​នៅ​តែ​មិន​រលត់ ។

ភ្លាម​ៗ​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​បាន​ទាក់ទង​សមត្ថកិច្ច​មូលដ្ឋាន​ក៏​ដូច​ជា​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ចេញ​មក​អន្តរាគមន៍​បាញ់​ពន្លត់​អស់​ចំនួន​មួយ​គ្រឿង ទើប​រលត់​ទៅ​វិញ​ជា​ស្ថាពរ ។

បើ​តាម​សម្តី​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ករណី​អគ្គិភ័យ​ឆាបឆេះ​ខាងលើ​នោះ គឺ​បង្ក​ឲ្យ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​រង​ការ​ខូចខាត​អស់​មួយ​ចំនួន​តូច ចំណែកឯ​ផ្ទះ​គ្រាន់តែ​រង​ការ​ខូចខាត​ឆេះ​ជាន់​ផ្ទាល់​ដី​ផ្នែក​ខាង​មុខ​ឆេះ​រោល​បន្តិចបន្តួច ។ តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង សមត្ថកិច្ច​ប្រាប់​ថា បង្ក​ឡើង​ដោយសារ​តែ​ឆ្លង​ចរន្តអគ្គិសនី ចំពោះ​មូលហេតុ​ពិតប្រាកដ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ