ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វី​ស​រឹត​បន្តឹង​ខ្លាំង​ជាង​មុន ដើម្បី​ទប់​ទល់​​នឹង​​​​​រលកទី​២​​នៃ​កូវីដ​១៩

3 ឆ្នាំ មុន

ស្វី​ស​៖​តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា ប្រទេស​ស្វី​សបាន​ប្រកាស​ពី​ការ​រឹត​បន្តឹង​ខ្លាំង​ជាង​មុន កាលពី​ថ្ងៃអាទិត្យ ដើម្បី​ទប់ទល់​នឹង​ការ​ផ្ទុះ​ឡើង​នៃ​រលក​ទី​២​របស់​ជំងឹ​កូ​វី​ដ​១៩ ដែល​កើត​មាននៅ​ប្រទេស​នេះ រួម​ទាំង​តម្រូវ​ឱ្យ​មានការ​ពាក់​ម៉ាស់ និង ហាមឃាត់​ការ​ប្រមូលផ្តុំ​ជា​សាធារណៈ​ទ្រង់ទ្រាយ​ធំ​។…

ស្វី​ស​៖​តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា ប្រទេស​ស្វី​សបាន​ប្រកាស​ពី​ការ​រឹត​បន្តឹង​ខ្លាំង​ជាង​មុន កាលពី​ថ្ងៃអាទិត្យ ដើម្បី​ទប់ទល់​នឹង​ការ​ផ្ទុះ​ឡើង​នៃ​រលក​ទី​២​របស់​ជំងឹ​កូ​វី​ដ​១៩ ដែល​កើត​មាននៅ​ប្រទេស​នេះ រួម​ទាំង​តម្រូវ​ឱ្យ​មានការ​ពាក់​ម៉ាស់ និង ហាមឃាត់​ការ​ប្រមូលផ្តុំ​ជា​សាធារណៈ​ទ្រង់ទ្រាយ​ធំ​។

រដ្ឋាភិបាល​បាន​ប្រកាស​បន្ទាប់​ពី​ការ​ប្រជុំ​ថា ការ​ប្រមូលផ្តុំ​មនុស្ស​ច្រើន​ជាង ១៥​នាក់ នៅ​តាម​ទី​សាធារណៈ​នឹង​ត្រូវ​ហាមឃាត់​ចាប់ពី​ថ្ងៃ​ច័ន្ទ ហើយ​ត្រូវ​តែ​ពាក់​ម៉ាស់​ជា​និច្ច​នៅ​ទី​សាធារណៈ ដែល​មិន​មាន​ខ្យល់​ចេញចូល​ល្អ​។

រដ្ឋាភិបាល​បាន​និយាយ​ថា ការ​បញ្ជា​ឱ្យ​ពាក់​ម៉ាស់​ពេល​ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​សាធា​រណៈ ត្រូវ​បាន​ពង្រីក​ដើម្បី​គ្របដណ្តប់​ស្ថានីយ៍​រថភ្លើង អាកាសយានដ្ឋាន និង ចំណតរថយន្ត​ក្រុង​ជាដើម​។

រដ្ឋាភិបាល​បាន​និយាយ​ថា កាតព្វកិច្ច​ពាក់​ម៉ាស់​ក៏​នឹង​អនុវត្ត​ចំពោះ ហាង ធនាគារ ព្រះ​វិហារ និង​រោងកុន​ផង​ដែរ​។ គេ​លើកទឹកចិត្ត​ឱ្យ​មនុស្ស​ធ្វើការ​ពី​ផ្ទះ ប្រសិនជា​អាច​ធ្វើ​ទៅ​បាន​។ ប្រធានា​ធិបតី​​ស៊ុ​យ​អែ​ត លោកស្រី Simonetta Sommaruga បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​សន្និ​សីទកាសែត​មួយ​នៅ​ទីក្រុង​ប៊ែ​ន​ថា​៖ “​អត្រា​ឆ្លង​កូ​វី​ដ​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ខុស​ពី​ពេល​មុន ហើយ​វា​មាន​ឥទ្ធិពល​ទៅ​លើ​ក្រុម​មនុស្ស​គ្រប់​វ័យ​។​”

គួរ​បញ្ជាក់​ផង​ដែរ​ថា លោកស្រី​ប្រធានាធិបតី​ប្រាប់​ថា មិន​មានការ​កំណត់​ពេលវេលា​ជាក់លាក់​ថា​ពេល​ណា​ទើប​ផុត​ការ​រឹត​បន្តឹង​នេះ​ទេ​៕ ដក​ស្រង់​ចេញ​ពី​វេប​សាយ ៖ reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ