អ្នកខ្លះអាចនឹងយល់ខុសថា ពេលផឹកស្រាអាចធ្វើឱ្យពួកគេដេកលក់ស្រួល ប៉ុន្តែវាមិនអាចធ្វើឱ្យអ្នកស្កប់ដំណេកទេ ។
សូមធ្វើអ្វីដែលលោកអ្នកត្រូវធ្វើ ដើម្បីដេកឲ្យច្រើន ដូចជាផឹកទឹកក្តៅ អានសៀវភៅ ឬសារព័ត៌មាន ។ល។
ដូចជាកូនក្មេងដែរ ដែលតែងតែមានទម្លាប់ខុសៗគ្នាតម្រូវឲ្យធ្វើអ្វីមួយមុននឹងដេក រាងកាយនិងអារម្មណ៍របស់មនុស្សចាស់ក៏មានការឆ្លើយតបដូចគ្នាដែរទៅនឹងការធ្វើអ្វីមួយ ដដែលៗជារៀងរាល់យប់ ដែលធ្វើឲ្យដេកលក់ ។
សុរាមិនបានជួយធ្វើឲ្យលោកអ្នកដេកលក់ទេ ។ វាមានឥទ្ធិពលផ្ទុយទៅវិញទេ ។ ដូច្នេះ បើសិនជាលោកអ្នកចង់បានដេកលក់ស្កប់ស្កល់ សូមកុំសេពសុរានៅពេលព្រលប់ ។ លោកអ្នកអាចងងុយដេកភ្លាមមែន ក៏ប៉ុន្តែបានប៉ុន្មានម៉ោងក្រោយមកលោកអ្នកនឹងភ្ញាក់ដឹងខ្លួនឡើង ហើយពិបាកនឹងដេលលក់ទៅវិញណាស់។
ការបន្តក់ប្រេងខ្យល់ ឬទឹកអប់ពីរតំណក់លើខ្នើយអាចជួយឲ្យឆាប់ដេកបាន ។
ការដែលបន្ទប់ត្រជាក់ខ្លាំងពេក ឬក្តៅខ្លាំងពេកអាចធ្វើមិនឲ្យដេកលក់បាន ។ ដូច្នេះសូមរៀបចំសីតុណ្ហភាពបន្ទប់ឲ្យបានត្រឹមត្រូវមុននឹងដេក ។

បើលោកអ្នកច្រើនតែដេកមិនលក់ ការដែលមានអ្វីតែបន្តិចក៏អាចធ្វើឲ្យលោកអ្នកនៅបើកភ្នែកទល់ភ្លឺបានដែរ ។ ដូច្នេះសូមប្រយ័ត្នបិទរ៉ូប៊ីណេទឹក ដាក់គន្លឹះទ្វារ ឬបង្អួច ឬទាញវាំងននបិទដើម្បីកុំឲ្យមានអ្វីបន្លឺសំឡេងបានដោយសារខ្យល់បក់ ។
សូមរៀនសូត្រវិធីធ្វើឲ្យដេកលក់មួយចំនួន ដូចជារាប់លេខពី១ទៅ១០០ ទន្ទេញក្នុងចិត្តនូវពាក្យថា«ខ្ញុំដេកលក់ៗ» ឬអ្វី ផ្សេងៗទៀត ។
គួរស្លៀកសម្លៀកបំពាក់ដំណេកដែលធ្វើពីក្រណាត់អំបោះ ស្រាលៗ ឬស្រាតខ្លួនទទេតែម្តងក៏បាន ។
ត្រូវផ្លាស់ប្តូរពូកដែលទន់ខូចរាងចេញ ធម្មតាក្នុងពេល៧ឆ្នាំម្តង ។ បើសិនជាដៃគូរបស់លោកចូលចិត្តមើលទូរទស្សន៍ ឬស្តាប់ចម្រៀងមុននឹងដេក លោកអ្នកអាចយកអ្វីមកចុកត្រចៀក និងបិទភ្នែក ដើម្បីចៀសវាងការរំខាន ។
បើសិនជាលោកអ្នកភ្ញាក់ដឹងខ្លួននៅពេលជិតភ្លឺ សូមកុំសំងំក្នុងដំណេកធ្វើអ ។ លោកអ្នកអាចងើបឡើងធ្វើកិច្ចការផ្ទះ ងាយៗ ឬធ្វើលំហាត់ពាក្យខ្វែង ឬអានអត្ថបទអ្វីមួយ ទម្រាំតែងងុយដេកសឹមចូលដេកវិញ សូមប្រើថ្នាំដេកលក់ម្តងមួយកាល តែនៅពេលណាដែលលោកអ្នកត្រូវដេកព្រោះមានអ្វីចាំបាច់ធ្វើនៅពេលស្អែកទៀត ។
ការរួមភេទធ្វើឲ្យឆាប់ដេកលក់ដែរ ៕
ចែករំលែកព័តមាននេះ