អាមេរិក៖មន្ត្រីពីររូបបានបញ្ជាក់ប្រាប់សារព័ត៌មាន CNN ថាប្រធានផ្នែកបុគ្គលិកនៃសេតវិមាន White House អាមេរិក លោក Mark Meadows បានធ្វើតេស្តវិជ្ជមានរកឃើញថា មានផ្ទុកជំងឺកូវីដ១៩។

លោក Meadows បានធ្វើដំណើរជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ត្រាំ នៅថ្ងៃអាទិត្យ និងថ្ងៃច័ន្ទ។ គាត់ក៏នៅឯពិធីជប់លៀងពេលយប់នៃការបោះឆ្នោតនៅសេតវិមាននៅថ្ងៃអង្គារ និងមានទំនាក់ទំនងជិតស្និទ្ធជាមួយសមាជិកគ្រួសាររបស់ប្រធានាធិបតី។

ជំនួយការសេតវិមានម្នាក់បាននិយាយថា ពេលនេះក្រុមមន្ត្រីសេតវិមានមានការភិតភ័យ នៅពេលដែល Meadows នៅជុំវិញបុគ្គលិកដទៃទៀត ខណៈពេលដែលអាចចម្លងបាន។ សេតវិមានបានអញ្ជើញមនុស្សឱ្យមកធ្វើតេស្តរកមើលជំងឺនេះ។

លោក Alyssa Farah នាយកផ្នែកទំនាក់ទំនងនៃសេតវិមានបាននិយាយថា នឹងមានការត្រួតពិនិត្យសីតុណ្ហភាពនិងការប្រុងប្រយ័ត្ន ដែលត្រូវបានផ្តល់ឱ្យដោយសារជំងឺរាតត្បាតនេះ។ ផែនការដំបូងដើម្បីរៀបចំព្រឹត្តិការណ៍មួយនៅសណ្ឋាគារ Trump ត្រូវបានគេបញ្ឈប់ ដោយសារតែការរឹតត្បិតក្នុងស្រុក ចំពោះការប្រមូលផ្ដុំក្នុងផ្ទះ ហើយខ្លាចមានការផាកពិន័យធ្ងន់ធ្ងរ៕
ចែករំលែកព័តមាននេះ