ប្រេស៊ីល៖តាមប្រភពព័ត៌មាន Reuters បានឱ្យដឹងថា ករណីឆ្លងកូវីដនៅប្រទេសប្រេស៊ីលបានឈានដល់ចំនួន ៥លានករណី ដែលបានបញ្ជាក់កាលពីថ្ងៃពុធថា ខ្លួនបានឈានដល់ការបាត់បង់ជីវិតចំនួន ១៥០,០០០នាក់ នៅក្នុងការផ្ទុះឡើងនៃជំងឺកូវីដ ដែលជាចំនួនបាត់បង់ជីវិតច្រើនជាងគេទី២ បន្ទាប់ពីសហរដ្ឋអាមេរិក។
ទោះបីជាចំនួនករណីបានធ្លាក់ចុះពីកម្រិតខ្ពស់បំផុតក្នុងខែកក្កដាក៏ដោយ ក៏អ្នកជំនាញសុខភាពសាធារណៈព្រមានថា ប្រេស៊ីលកំពុងព្រងើយកន្តើយចំពោះការប្រុងប្រយ័ត្នក្នងុការរក្សាគម្លាតសង្គម និង អាចប្រឈមនឹងរលកទី២ ដោយសារភ្លេចកូវីដលឿនពេក។ ពួកគេបានត្រឡប់ទៅរស់នៅដូចកាលមិនទាន់មានកូវីដវិញលឿនពេក។
ក្រសួងសុខាភិបាលបានរាយការណ៍កាលពីថ្ងៃអង្គារថា មានករណីថ្មីចំនួន ៤១,៩០៦ករណី ដែលបង្កើនចំនួនសរុបដល់ ៤,៩៦៩,១៤១ករណី និងមានអ្នកបាត់បង់ជីវិតចំនួន ៨១៩នាក់ ដែលធ្វើឱ្យចំនួនអ្នកបាត់បង់ជីវិតកើនឡើងដល់ ១៤៧,៤៩៤នាក់។
អ្នកវិទ្យាសាស្ត្រផ្នែកជំងឺរាតត្បាតនៃសាកលវិទ្យាល័យ Federal University of Rio de Janeiro លោក Roberto Medronho បានព្រមានថា ចំនួននេះអាចខ្ពស់ជាងនេះប្រសិនបើការធ្វើតេស្តរកកូវីដមានភាពទូលំទូលាយជាងពេលនេះ។
ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro មិនសូវជាគិតថាកូវីដធ្ងន់ធ្ងរនោះទេ បើទោះបីជាលោកធ្លាប់ឆ្លងហើយត្រូវដាក់ឱ្យនៅដោយឡែករយៈពេល២សប្តាហ៍ហើយក៏ដោយ។ លោកបានប្រឆាំងជាមួយនឹងការចាក់សោរប្រទេស ហើយលើកទឹកចិត្តឱ្យជនជាតិប្រេស៊ីល ឱ្យវិលត្រឡប់ទៅរកជីវិតធម្មតាវិញ ដូច្នេះសេដ្ឋកិច្ចអាចងើបឡើងវិញពីអ្វីដែលត្រូវបានគេរំពឹងថានឹងធ្លាក់ចុះយ៉ាងខ្លាំងប្រចាំឆ្នាំ៕ ដកស្រង់ចេញពីវេបសាយ ៖ reuters
ចែករំលែកព័តមាននេះ