អគារកាណាឌីយ៉ានឹងបិទរហូត​ដល់ថ្ងៃទី១៧ធ្នូ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អគារកាណាឌីយ៉ានឹងបិទរហូត​ដល់ថ្ងៃទី១៧ធ្នូ

2 ខែ មុន

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានសម្រេចបិទអគារកាណាឌីយ៉ារបស់លោកឧកញ៉ា ពុង ឃាវសែ រហូតដល់ថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០២០  ក្រោយរកឃើញបុរសជាជនជាតិខ្មែរម្នាក់ ដែលធ្វើការនៅធនាគារចិនមានទីតាំងស្ថិតក្នុងវិមានកាណាឌីយ៉ា បានឆ្លងជំងឺកូវីដ១៩…

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានសម្រេចបិទអគារកាណាឌីយ៉ារបស់លោកឧកញ៉ា ពុង ឃាវសែ រហូតដល់ថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០២០  ក្រោយរកឃើញបុរសជាជនជាតិខ្មែរម្នាក់ ដែលធ្វើការនៅធនាគារចិនមានទីតាំងស្ថិតក្នុងវិមានកាណាឌីយ៉ា បានឆ្លងជំងឺកូវីដ១៩ កាលពីថ្ងៃទី៣ធ្នូកន្លងមកនេះ។

ជាមួយគ្នានោះផងដែរ​បុគ្គលិក ដែល​ធ្វើការ​នៅអគារកាណាឌីយ៉ាង ​ទាំងអស់ ត្រូវធ្វើ​តេស្ត ជា​លើក​ទី​២ នៅ​ថ្ងៃទី​១៣ ខែធ្នូ និង​លើក​ទី​៣ នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០ ។

អគារពាណិជ្ជកម្មកណ្តាលក្រុងមួយ ជាកន្លែងការិយាល័យធ្វើការចម្រុះមុខជំនួញ មានធនាគារ ការិយាល័យក្រុមហ៊ុនអចលនទ្រព្យ ក្រុមហ៊ុនធានារ៉ាប់រង និងមានស្ថាប័នព័ត៌មាន គឺវិទ្យុបារំាងអន្តរជាតិ (RFI ) បានជួលការិយាល័យនៅទីនោះផងដែរ។ ការបិទអគាកាណាឌីយ៉ានេះ បានធ្វើឲ្យពាណិជ្ជកម្មនិងសេវាកម្មដែលមានការិយាល័យនៅទីនោះ ពាន​ផ្អាកដំណើរការ។

ក្នុងសេចក្តីជូនដំណឹងរបស់លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល ទៅកាន់លោកឧកញ៉ា ពុង ឃាវសែ ម្ចាស់អគារកាណាឌីយ៉ា បានបញ្ជាក់ថា «បុគ្គលិកធនាគារចិនដែលរករឃើញផ្ទុកជំងឺកូវីដ១៩ គឺបានប្រើប្រាស់ជណ្តើរយន្តរួមគ្នានៅក្នុងអគារកាណាឌីយ៉ា ដូច្នេះត្រូវបិទអគារនេះទំាងមូលបន្តទៀតរយៈពេល១៤ថ្ងៃគិតចាប់ពីថ្ងៃទី៣ធ្នូទៅ» ។

បើតាមលោកម៉ម ប៊ុនហេង ថា ការសម្រេចបិទអគារកាណាឌីយ៉ារយៈពេល១៤ថ្ងៃនេះ បានទទួលការឯកភាពពីសម្តេចនាយករដ្ឋមន្រ្តី ផងដែរ។

សូមជម្រាបថាកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់ការប្រឈមធ្ងន់ធ្ងរពីជំងឺកូវីដ១៩ ដោយសារព្រឹត្តិកា​រណ៍សហគមន៍២៨វិចិ្ឆកា។ ព្រឹត្តិការណ៍២៨ វិច្ឆិកា ដែលកម្ពុជាបានរកឃើញអ្នកវិជ្ជមានចំនួន៣២នាក់ ក្នុងមានសំណាកយកពីមនុស្សជាង១ពាន់នាក់ ទៅធ្វើតេស្ត។

កន្លែងដែលបានរកឃើញអ្នកមានជំងឺកូវីដ១៩ មានដូចជាអគាពាណិជ្ជកម្មកាណាឌីយ៉ា ទីស្តីការក្រសួងមហាផ្ទៃ ផ្សរទំនើបអ៊ីអន១ កន្លែងលក់អាហារនិងសម្លៀកបំពាក់មួយចំនួនទៀត ធ្លាប់បានបិទទ្វារនិងបន្តបិទទ្វារហើយមនុស្សពាក់ព័ន្ធអាជ្ញាធរអំពាវនាវឲ្យធ្វើតេស្តនិងចត្តាឡីស័ក ឲ្យបានហ្មត់ចត់បើមិនដូច្នេះ ហានិភ័យធ្ងន់ធ្ងរនឹងមានសម្រាប់កម្ពុជា។

គិតត្រឹមថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៤៨នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣០៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៤២នាក់៕