មួយ​ក្នុង​ចំណោម​បួន​នៃ​មរណភាព​នៅ​បារាំង គឺ​មក​ពី​កូ​វី​ដ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​ក្នុង​ចំណោម​បួន​នៃ​មរណភាព​នៅ​បារាំង គឺ​មក​ពី​កូ​វី​ដ

6 ខែ មុន

បារាំង​ ៖ ​តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា នាយក​រដ្ឋមន្ត្រី​បារាំង លោក Jean Castex មាន​​ប្រសាសន៍​ថា…

បារាំង​ ៖ ​តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា នាយក​រដ្ឋមន្ត្រី​បារាំង លោក Jean Castex មាន​​ប្រសាសន៍​ថា ម្នាក់​ក្នុង​ចំណោម​៤​នាក់​នៃ​ការ​​​បាត់​បង់​ជីវិត ដែល​កំពុង​កើតឡើង​នៅ​ក្នុង​ប្រទេស គឺ​បណ្តាល​មក​ពី​កូ​វី​ដ​១៩​។

France records 218 Covid-19 deaths in 24 hours, lowest tally since end-March

លោក Castex បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​៖ «​ថ្ងៃនេះ​នៅ​ក្នុង​ប្រទេស​បារាំង ម្នាក់​ក្នុង​ចំណោម ៤​នាក់ ដែល​បាន​បាត់​បង់​ជីវិត​ គឺ​ដោយសារ​ជំងឺ​​កូ​វី​ដ​១៩​។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​ប្រទេស​បារាំង​កំពុង​ប្រឈម​នឹង​រលក​រាតត្បាត​លើក​ទី​២ ដ៏​ខ្លាំងក្លា​បំផុត​ក្នុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ រវាង​មនុស្ស​ពី ៤០០ ទៅ ៥០០​នាក់ បាន​បាត់​បង់​ជីវិត​​ជា​រៀងរាល់ថ្ងៃ​»។​

លោកនាយក​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា​ ៖ «​វា​មិន​សម​ទេ​នៅ​ពេល​នេះ​ដែល​យើង​ដក​ចេញ​ការ​ចាក់សោរ ឬ បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​។ យើង​បាន​សម្រេច​រក្សា​ច្បាប់​មិន​ផ្លាស់​ប្តូរ​យ៉ាង​ហោច​ណាស់​ក៏ ១៥​ថ្ងៃ​ទៀត​ដែរ​»។​

France coronavirus death toll tops 10,000: Live updates | Asia | Al Jazeera

លោកនាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​អំពី​ចំនួន​នេះ​ថា​៖ «​រយៈពេល​មួ​យស​ប្តា​ហ៍​ឥឡូវនេះ យើង​​បាន​កត់សម្គាល់​ឃើញ​ថា ​មានការ​ធ្លាក់​ចុះ​នៃ​ករណី​វិជ្ជមាន​។ ប្រសិនបើ​និន្នាការ​នេះ ត្រូវ​បាន​​​បញ្ជាក់​នោះ កម្រិត​ខ្ពស់​បំផុត​នៃ​រលក​ទី​២ អាច​នឹង​ឈាន​ដល់​នៅ​ដើម​ស​ប្តា​ហ៍​ក្រោយ​នេះ»។​

លោក​បាន​បន្ថែម​ថា «វិធាន​ការណ៍​អាច​ត្រូវ​បាន​បន្ធូរបន្ថយ ចាប់ពី​ថ្ងៃ​ទី​១ ខែធ្នូ ដោយ​សង្កត់ធ្ងន់​ថា វិធាន​​ការណ៍​ទាំងនោះ នឹង​ត្រូវ​បាន​កំណត់​ចំពោះ​ការ​បើកហាង​មួយ​ចំនួន​ឡើង​វិញ ហើយនឹង​មិន​​រាប់​បញ្ចូល​ការ​បើក​រង្គសាល ​និង​ភោជនីយដ្ឋាន​ឡើង​វិញ​ឡើយ​»។​

Picture

ការ​អត្ថាធិប្បាយ​ស្តី​ពី​ការ​កើនឡើង​សម្ពាធ​លើ​ប្រព័ន្ធ​មន្ទីរពេទ្យ លោក Castex បាន​និយាយ​ថា អ្នក​ជំងឺ ៤,៨០៣​នាក់​បច្ចុប្បន្ន កំពុង​ស្ថិត​ក្នុង​បន្ទប់ ICU ដែល​ស្ទើរតែ​ស្មើនឹង ៩៥% នៃ​ចំនួន​លទ្ធភាព​មន្ទីរពេទ្យ​អាច​ទទួល​៕