រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនសាប៊ូដុសខ្លួនប្រូថិក នឹងរៀបចំកម្មវិធីរត់ប្រណាំងបែបសប្បាយៗ ដោយសេរី ជាលក្ខណៈគ្រួសារ និងបុគ្គល ដែលមានឈ្មោះថា Protex Fun Run ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ក្នុងបរិវេណកោះពេជ្រ រាជធានីភ្នំពេញ ក្នុងគោលបំណងបំផុសស្មារតីដល់សាធារណជន ឲ្យផ្សាភ្ជាប់ការហាត់ប្រាណដើម្បីសុខភាព និងការថែរក្សារអនាម័យស្បែក ដើម្បីរក្សាបាននូវរបៀបរស់នៅប្រកបដោយផាសុកភាព និងរីករាយទទួលយកនូវបទពិសោធន៍ថ្មីៗនៃការកម្សាន្ដសប្បាយផ្សេងៗទៀតជាមួយមនុស្សជាទីស្រលាញ់របស់អស់លោកអ្នក។
ប្រូថិក តែងតែជឿជាក់ថា «ពួកយើងរីកចំរើនបាននៅពេលដែលយើងបានស្វែងយល់ពីពិភពខាងក្រៅដោយសេរី»។ ប្រូថិក នឹងការពារសុខភាពស្បែកអ្នក និងក្រុមគ្រួសារអ្នកប្រឆាំងនឹងបាក់តេរីអាក្រក់ទាំងឡាយ ដូច្នេះលោកអ្នកអាចស្វែងយល់ពីពិភពខាងក្រៅដោយគ្មានក្ដីបារម្ភ ដើម្បីទទួលបានការរីកចំរើនទៅមុខ។ ជាហេតុដែលក្រុមគ្រួសារ និងកូនៗអ្នក គឺមានការលើកទឹកចិត្តខ្ពស់ពីក្រុមហ៊ុនសាប៊ូដុសខ្លួនប្រូថិក ដើម្បីចូលរួមចុះឈ្មោះរត់ប្រណាំង។
តើអ្នកទាំងអស់គ្នាចូលចិត្ដការរត់ប្រណាំងបែបសប្បាយៗ ដើម្បីសុខភាពដែរឬទេ? តោះអញ្ចឹង! សូមអញ្ជើញចុះឈ្មោះចូលរួមការប្រកួតរត់ប្រណាំងដោយសេរីទាំងអស់គ្នា។
វិញ្ញាសារសម្រាប់ការចូលរួមការប្រកួត មាន២វិញ្ញាសា គឺវិញ្ញាសារទី១ សម្រាប់លក្ខណៈគ្រួសារ (ចម្ងាយ ៣ គ.ម) និង វិញ្ញាសារទី២ សម្រាប់លក្ខណៈបុគ្គល (ចម្ងាយ ៥ គ.ម)។ សម្រាប់បេក្ខជនដែលបានចុះឈ្មោះប្រកួតនឹងទទួលបាន អាវយឺត កងពាក់ដៃប្រូថិក លេខកំណត់រយៈចម្ងាយការរត់ និងអាហារសម្រន់ផងដែរ។
សូមបញ្ជាក់ ៖ អាវយឺត និងកងពាក់ដៃប្រូថិក មានចំនួនកំណត់ ហើយនឹងរៀបចំសម្រាប់អ្នក ដែលមាន វត្តមានមុនគេ។
ដើម្បីចុះឈ្មោះចូលរួមដោយសេរី សូមជ្រើសរើសវិធីងាយៗណាមួយក៏បានដូចខាងក្រោម ៖
ជម្រើសទី១ ៖ ចូលទៅកាន់ Link: https://m.me/protexcambodiaofficial?ref=w8086467 (https://m.me/protexcambodiaofficial?ref=w8086467 ) ជម្រើសទី២ ៖ ស្គែន QR Code ឬ ជម្រើសទី៣ ៖ ចូលទៅកាន់ប្រអប់សារហ្វេសប៊ុករបស់ ProtexCambodiaOfficial រង្វាន់សរុបសម្រាប់ការរត់ប្រណាំងទាំងពីរវិញ្ញាសារ មានរហូតដល់ ៧,៤០០,០០០៛..! វិញ្ញាសាទី ១ (លក្ខណៈគ្រួសារ ៣ គ.ម) ៖ ● រង្វាន់លេខ១ ទទួលបាន ២,៤០០,០០០ ៛ ● រង្វាន់លេខ២ ទទួលបាន ១,៤០០,០០ ៛ ● រង្វាន់លេខ៣ ទទួលបាន ៦០០,០០០ ៛ វិញ្ញាសាទី ២ (លក្ខណៈបុគ្គល ៥ គ.ម) ៖
● រង្វាន់លេខ ១ ទទួលបាន ១,២០០,០០០ ៛
● រង្វាន់លេខ២ ទទួលបាន ៨០០,០០០ ៛
● រង្វាន់លេខ៣ ទទួលបាន ៤០០,០០០ ៛
លោកអ្នកមិនត្រឹមតែបានកម្សាន្ដសប្បាយជាមួយក្រុមគ្រួសារ និងមិត្ដភក្ដិប៉ុណ្ណោះទេ អ្វីដែលកាន់តែពិសេស លោកអ្នកនឹងជួបជាមួយការប្រគំតន្ត្រីដោយផ្ទាល់ពីតារាចម្រៀង ក្រុមតូច Small World Small Band នេនទុំ DJ Maily ក្រុមរាំ OMG និងកម្មវីធីសប្បាយៗជាច្រើនទៀត។
Protex ក៏មានការលេងហ្គេមប្រកួតថតរូបយករង្វាន់នៅលើគេហទំព័រហ្វេសប៊ុករបស់ Protex Cambodia និង រៀនថត (Rean Thort) ជាមួយលក្ខខណ្ឌងាយៗផងដែរ។សូមចូលទៅកាន់ Link នេះ https://bit.ly/35D83Jp (https://bit.ly/35D83Jp )
ដើម្បីចូលរួមលេងហេ្គមទាំងអស់គ្នា។ អ្នកឈ្នះរង្វាន់នឹងត្រូវបានជ្រើសរើសដោយ រៀនថត (Rean Thort) និងក្រុមការងាររបស់ប្រូថិក ដោយធ្វើការប្រកាស ២ដងមុនថ្ងៃរត់ប្រណាំង នៅថ្ងៃទី ១១ ធ្នូ និង ១៨ ធ្នូ ដោយ រៀនថត (Rean Thort) ។ ការប្រគល់រង្វាន់សម្រាប់អ្នកឈ្នះនឹងធ្វើឡើងដោយផ្ទាល់នៅថ្ងៃរត់ប្រណាំង Protex Fun Run នៅកោះពេជ្រ ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ